⚜️4⚜️

577 70 21
                                    

_Vampire's Mansion_

Namjoon បានបញ្ចប់ភារកិច្ចរួចរាល់ហើយក៏ត្រឡប់មកកន្លែងរបស់គេវិញ បន្ទាប់ពីគេបានសម្លាប់ជនបង្កប់ដែលពួក Minjae បានបញ្ជូនមកអោយបន្លំខ្លួនចូលក្នុងក្រុមរបស់ពួកគេហើយនោះគេក៏ដឹងហើយថាបន្តទៅទៀតនេះ Minjae ច្បាស់ជាមិននៅស្ងៀមនោះទេ ហើយហ្គេមមួយនេះក៏មិនទាន់ចប់ដែរ

"ហ៊ើយ!" Jin អង្គុយដកដង្ហើមធំ នៅពេលដឹងថាមិត្តរបស់ខ្លួន បាន បញ្ចេញសកម្មភាពដោយមិនប្រាប់គេជាមុនសោះ

"ឯងបារម្ភធ្វើអីទៀត? អីឡូវយើងមកវិញហើយតាស៎!" Namjoon និយាយទៅកាន់មិត្តរបស់គេ

"មិនអោយយើងបារម្ភយ៉ាងម៉េចទៅ? អ្វីដែលយើងខំធ្វើរាល់ថ្ងៃនេះគឺយើងមិនត្រូវចង់ទៅប្រលូកប្រលាក់ជាមួយពួកវាទេ"

"តែបើយើងមិនធ្វើអ្វីទេ វាប្រាកដជាបានចិត្ត! ឯងឃើញទេ? វាសម្លាប់គ្នាយើងអស់ច្រើនណាស់មកហើយ ឯងចង់អោយមកសម្លាប់ដល់អ្នកនៅក្នុងផ្ទះនេះទៀតមែនទេ?" Namjoon សួរទៅវិញទាំងហួសចិត្ត រយៈពេលកន្លងមកនេះពួកគេអត់ធ្មត់ច្រើនមក ល្មមដល់ពេលដែលតដៃអោយពួក Minjae ហើយ

"ហើយឯងសម្លាប់ពួកវាប៉ុន្មានអ្នក?"

"ប្រហែល ៥០នាក់"

"....." Jin ស្ងាត់មាត់ហើយក៏អង្គុយស្ងៀម ៥០នាក់មិនច្រើន នោះទេ បើប្រៀបទៅនឹងចំនួនគ្នារបស់គេដែលស្លាប់នៅក្រោមដៃរបស់ Minjae

"ចុះ Jungkook ទៅណាបាត់ហើយ?" Namjoon បង្វែរសាច់ រឿងដោយសារតែឃើញទឹកមុខរបស់មិត្តគេកំពុងតែតានតឹងខ្លាំង

"ទៅរៀនបាត់ហើយ"

"រៀន? ទៅជាមួយ Tae មែនទេ?"

"...." Jin ងក់ក្បាលឆ្លើយតបជាចម្លើយ មុននឹងងើបឈរដើរទៅ បើកទូរទឹកកកដកយកឈាមដែលនៅក្នុងដបមកក្រេបប៉ុន្មានម៉ាត់ ហើយដាក់ចូលទៅវិញ
"និយាយអញ្ចឹងថ្ងៃនេះដូចជាបាត់ Yoongi! ឯងមានដឹងថាគេ ទៅណាទេ?"

"មិនដឹងទេ! កាលពីព្រឹកមកដល់វិញ ឃើញបាត់ពីផ្ទះបាត់ទៅ ហើយ" Namjoon តបទៅវិញហើយគ្រវីក្បាល រួចហើយ Jin ក៏បំបាំងខ្លួនទៅណាបាត់ទៅ ដោយទុកអោយ Namjoon នៅអង្គុយលើសាឡុងយ៉ាងហួសចិត្តនិយាយមិន ទាន់ដឹងសាច់រឿងអីផងទៅបាត់ សំខាន់ទៅហើយមិនប្រាប់មុនទៀតទម្លាប់អាក្រក់បែបនេះមិនកែចេញសោះ

Mr. Devil I Love You Where stories live. Discover now