⚜️5⚜️

568 72 29
                                    

⚜️⚜️⚜️⚜️⚜️

_Vampire's Mansion_

Jungkook រត់មកជិតដល់ផ្ទះគេក៏បានបំបាំងខ្លួនទៅបន្ទប់គេង របស់មិត្តគេ ដែលទុកគេចោលនៅសាលាតែម្ដងមិនមែនទៅរក រឿងទេគ្រាន់តែមកប្រាប់ពីរឿងដែលគេឆ្ងល់នៅក្នុងចិត្តតែប៉ុណ្ណោះ

Creck!!

"ហូយ! រប៉ល់យ៎..." Taehyung យកដៃមកខ្វប់ដើមទ្រូងទាំងសង ខាងហើយទូរសព្ទ័របស់គេក៏បានធ្លាក់មកលើកម្រាលព្រំក្នុងបន្ទប់

"ហើយវាថីឯង?" Jungkook ដាក់ខ្លួនអង្គុយចុះនៅលើពូកក្បែរមិត្តរបស់គេទេ

"ឯងខ្វះកន្លែងមកមែនទេ? បានដល់ឈរចំពីមុខយើងអញ្ចឹង?" Taehyung អោនទៅរើសទូរសព្ទ័ពីលើកម្រាលព្រំហើយចុចបិទដាក់វាចូលទៅក្នុងហោប៉ៅ

"យើងមកតែបែបនេះរាល់ដងមិនដែលឃើញអីផង" Jungkook ធ្វើមុខធម្មតាហើយនិយាយចេញទៅកាន់មិត្តរបស់គេ

"យើងកំពុងតែឆែករឿងអាឡប់!"

"អរ៎!" Jungkook ឧទានឡើងហើយក៏សើច

"ហើយវាថីឯង? មករកយើងធ្វើអី?"

"យើងប្រហែលជាឈឺហើយ" Jungkook និយាយចេញទៅទាំងព្រួយបារម្ភពីបញ្ហាសុខភាពរបស់ខ្លួនឯង

"តែមួយថ្ងៃពីរទៀតលែងអីហើយ" Taehyung តបមកវិញហីៗ ធម្មតាព្រោះបិសាចជញ្ជក់ឈាមដូចជាពួកមិនចេះឈឺយូរ នោះទេ ស្រូបថាមពលហើយបឺតឈាមប៉ុន្មានម៉ាត់ជាវិញហើយ

"អឹម!" Jungkook យល់ស្របទៅនឹងសម្តីរបស់មិត្តគេហើយក៏ នឹកឃើញរឿងដែលកើតឡើងកាលពីល្ងាចមិញ
"ត្រូវហើយ! ឯងទាយមើលថាល្ងាចមិញយើងច្រលំឡាន របស់អ្នកណា?"

"អ្នកណា?"

"Jimin"

"ប្រហែលជាឯងឈឺមែនទែនហើយបានជាបំបាំងខ្លួនចូលខុសឡានបែបនេះ" Taehyung លើកហេតុផលមកនិយាយ ដោយធ្វើអោយ Jungkook កាន់តែបារម្ភចំពោះបញ្ហារបស់គេទ្វេដង
"ហើយគេមានជេរឯងទេ?" Taehyung សួរហើយសើចតែគេពិតជាចង់ដឹងមែន ព្រោះបើតាមដែរគេធ្លាប់ឃើញ នឹងជួបដោយខ្លួនឯងផ្ទាល់ប្រាកដ ១០០ភាគរយ Jimin ជេរជាមិន ខាននោះទេ

"....." Jungkook នឹកឃើញរឿងកាលពីល្ងាចមិញហើយក៏ នឹករឿងយកមកនិយាយកុហកមិត្តរបស់គេដោយសារតែ Taehyung មិនអាចមើលដឹងថាគេកុហកនោះទេ
"ហ៊ានហី? សាកជេរមើលបើមិនទះដល់បែកមាត់អីឡូវនឹង" Jungkook និយាយដោយជឿជាក់ តាមពិតគេត្រូវគេជេរសោះនឹងហា៎

Mr. Devil I Love You Opowieści tętniące życiem. Odkryj je teraz