⚜️ 3 ⚜️

573 76 22
                                    

⚜️⚜️⚜️⚜️⚜️

"Jimin ahh" សម្លេងរាងស្អកៗ ស្រែកហៅមិត្តរបស់ខ្លួនដែលទើបតែដើរមកបន្ទប់ទឹក ហើយចូលមកក្នុងថ្នាក់វិញ

"ហឹម?"

"យើងមានអារម្មណ៍ថាមួយរយៈនេះមិនស្រួលខ្លួនសោះ" ម្នាក់ នោះនិយាយបន្ថែមដោយជ្រួញចិញ្ចើមឆ្ងល់ពីខ្លួនឯង

"ឯងចេះតែមានអារម្មណ៍យ៉ាងម៉េច?" Jimin បានសួរតបទៅវិញហើយលូកដៃទៅស្ទាបថ្ងាស់របស់មិត្តគេដែលកំពុងអង្គុយ

"ហត់ៗ ឆាប់អស់កម្លាំង"

"ប្រហែលមកពីឯងឧស្សាហ៍នៅលេងទូរសព្ទ័ដល់យប់ជ្រៅពេកមើលទៅនោះ" Jimin និយាយហើយសើចឌឺមិត្តរបស់គេ តែគេនិយាយការពិតមែនពេលខ្លះមិត្តគេម្នាក់នេះនៅជក់ លេងទូរសព្ទ័ដល់ព្រឹកឯណោះ
"អញ្ចឹងចាំចេញពីរៀនល្ងាចនេះ យើងជូនឯងទៅពិនិត្យនៅពេទ្យ"

"មិនធ្វើទុកអីខ្លាំងទេ! គ្រាន់តែងងុយៗ ហើយល្វើយៗ ពេលខ្លះ" មិត្តរបស់គេរៀបរាប់ពីអាការៈរបស់ខ្លួន

"ប្រាប់ច្រើនដងហើយ! ប្រាប់ឡើងចង់រីកមាត់អស់ហើយថាកុំនៅលេងដល់យប់ពេក" Jimin រអ៊ូស្តីអោយមិត្តរបស់គេ ទាំងមិនដឹងថាមានគេកំពុងតែស្ដាប់ឮការសន្ទនារបស់ពីរនាក់គេនោះទេ
"ហេ៎! ហើយព្រឹកមិញភ្លេចប្រាប់...យើងមិនភ្លេចសៀវភៅនៅក្នុងឡានហើយចុះទៅយកវិញត្រូវអត់?"

"អឺរ៎"

"ដល់ពេលយកហើយដើរចេញពីឡានមិនទាន់បានប៉ុន្មានជំហានផង អាប្រុសសង្ហារបស់ឯងនឹងមិនដឹងប្រកាច់ដើរចេញមកពីណាទេយើងដើរបុកគេឡើងដួលអុកគូទ"

"ហាសហា! ហើយគេមានថាយ៉ាងម៉េចទេ?" មិត្តរបស់គេសើចហើយសួរបន្តទៀត បើតាមតែរយៈពេលដែលគេបានរាប់អានគ្នាជាមួយ Jimin អស់ ៨ឆ្នាំមកនេះ មិត្តរបស់គេប្រាកដជាអោយរង្វាន់ទៅអ្នកដែលបុកគេនោះទាំងព្រឹកហើយ

"មានយ៉ាងម៉េច! ជេរប៉ុន្មានម៉ាត់ទៅ...ថាមិនចង់ជេរទេប្រុសសង្ហាតែលេងស្លើរៗ ចេញមកពីណាមិនដឹងហើយមកបុកយើងឡើងអុកគូទអញ្ចឹង សង្ហាម៉េចក៏ដាក់សិនដែរ" Jimin និយាយហើយសើចដាក់មិត្តរបស់គេ ហើយមិត្តគេក៏សើចបន្ត នៅពេលឃើញ Jimin និយាយផងកាយវិការផង រាល់ថ្ងៃមានតែ Jimin នឹងហើយធ្វើអោយគេសើចនោះ

Mr. Devil I Love You Tempat cerita menjadi hidup. Temukan sekarang