⚜️11⚜️

428 63 19
                                    

⚜️⚜️⚜️⚜️⚜️

_Library_

ដោយសារតែថ្ងៃនេះនៅសាលាមានការប្រជុំលោកគ្រូ អ្នកគ្រូដើម្បីចេញបទបញ្ជាថ្មី សិស្សនៅតាមថ្នាក់នីមួយៗ គ្រប់កំរិតបានមានពេលសម្រាកមួយព្រឹក បន្ទាប់ពីពេលបាយថ្ងៃត្រង់ហើយត្រូវគឺត្រូវរៀនវិញធម្មតា ដោយសារតែមិនដឹងទៅណា Jhope បានបបួល Jimin មកអង្គុយនៅបណ្ណាល័យ ហើយគេក៏បានហៅ Taehyung មកដែលតែគ្រាន់តែមិនទាន់បាន ប្រាប់ Jimin

"Jhope ឯងចាប់ផ្តើមធ្វើសំនេរហើយឬនៅ?" Jimin ច្រតដៃនៅចង្កាហើយសួរ ព្រោះក្រុមគេតែមួយពាក្យមិនទាន់បានសរសេរផង

"នៅទេ! តែបានសរសេរព្រាងខ្លះហើយ"

"ហូយ! លឿនម្ល៉េះ?"

"បើយើងជាមួយ Tae ជួបគ្នារហូតនឹង! មិនដូចឯងជាមួយ Jungkook ផង... រឿងស្អប់ទុកមួយចំណែកសិនទៅជឿយើង" Jhope និយាយពន្យល់ទៅកាន់មិត្តរបស់គេ

"ធុញណាស់" Jimin ឧទានឡើងយ៉ាងធុញទ្រាន់ជាខ្លាំង

"ប្រយ័ត្នគ្មានសំនេរអោយគ្រូនៅខែក្រោយទៅ!"

"យើងធ្វើម្នាក់ឯងក៏បានដែរ"

"នឹងហើយ! លោកគ្រូស្តីអោយថ្ងៃមុនមិនទាន់រាងទៀតហី?"

"...." Jimin អស់អីនិយាយហើយជ្រួញចិញ្ចើមយ៉ាងធុញថប់ រួចហើយក៏បានអោនមុខចុះទៅលើតុបាត់ទៅ

"Jimin ahh! ធ្វើសំនេរហើយចាំស្អប់គ្នាទៀតក៏មិនហួស ពេលដែរ" Jhope និយាយព្រមទាំងលូកដៃទៅអង្អែលស្មាររបស់មិត្តគេ ដែលកំពុងតែក្រាបមុខនឹងតុនោះ
"បន្តិចទៀត Tae គេមកដែរ! យើងហៅគេមក" គ្រាន់តែបានឮបែបនេះ Jimin ងើបក្បាលពីតុមកវិញយ៉ាងលឿន មុននឹងសួរចេញទៅ

"ឯងបបួលគេមកតែម្នាក់ឯងទេមែនទេ?"

"អឺរ៎!" Jhope សម្លឹងមើលមុខរបស់ Jimin ហើយងក់ក្បាលឆ្លើយតប

"មកម្នាក់ឯងមិនអីទេ" Jimin ឆ្លើយហើយរកនឹងអោនមុនទៅក្រោបនៅលើតុវិញ ក៏ស្រាប់តែប្រយោគរបស់ Jhope ធ្វើអោយគេងើបមកមើលមុខមិត្តរបស់គេទាំងបើកភ្នែកធំ

"យើងបបួលគេតែម្នាក់ទេ! តែគេបបួលអ្នកផ្សេងមកឬក៏អត់ យើងអត់ដឹងទេ" Jhope ឆ្លើយបែបនេះ គឺច្បាស់ណាស់មិនមែន Taehyung មកតែម្នាក់ឯងនោះទេ ប្រាកដជានាំអ្នក បញ្ឆះ Jimin មកដែរហើយ សួរគ្នាមិនទាន់បានដឹងរឿងអីច្បាស់លាស់ផងសម្លេងរបស់ Taehyung ក៏បានបន្លឺឡើង

Mr. Devil I Love You Where stories live. Discover now