⚜️6⚜️

507 68 27
                                    

⚜️⚜️⚜️⚜️⚜️

_School_

"តុនេះទំនេរទេ?" Jungkook ដើរចូលមកក្បែរតុរបស់ Jimin ហើយសួរឡើងដោយញញឹមគួរសម

"មករៀនរាល់ថ្ងៃអត់បើកភ្នែកមើលថាតុនេះទំនេរឬក៏អត់ទេហី?" Jimin សម្លឹងមើលមុខរបស់ Jungkook ហើយសួរតប ទៅវិញ មិនដឹងមនុស្សស្អីទេឃើញមុខដូចជាមិនចង់រាប់រកសោះ

"...." Jungkook ក៏បានងាកទៅមើលមុខរបស់ Taehyung ដែលអង្គុយសើចនៅជ្រុងម្ខាងនៅពេលដែលបានឮ Jimin ស្ដីអោយ Jungkook

"នៅឈរធ្វើអីទៀត? តុនេះអត់ទំនេរទេ"

Jungkook ក៏បានដើរចេញមករកមិត្តរបស់គេវិញ ហើយក៏ចូលទៅអង្គុយនៅតុរបស់គេដែលអង្គុយរាល់ថ្ងៃនោះ

"ចង់អោយយើងជួយឯងទេ?" Taehyung សួរទៅកាន់មិត្តរបស់គេហើយញាក់ចិញ្ចើមធ្វើមុខច្រលឺម

"ឯងជួយស្អីយើងបានទៅ?"

"គម្រោងរបស់យើងគឺច្បាស់ជាបានផលមួយរយភាគរយ តែត្រូវមានអ្វីមកដោះដូរ" Taehyung និយាយដោយខិតទៅជិតមិត្តរបស់គេរួចហើយក៏ញញឹមចុងមាត់ ដោយកំពុងតែគិតអ្វីម្យ៉ាងនៅក្នុងចិត្ត

"មិនបាច់ប្រាប់ទេយើងដឹងហើយ" Jungkook សើចឌឺដាក់មិត្តរបស់គេហើយក៏បាននិយាយឡើង ព្រោះគេបានដឹងថាមិត្តរបស់គេគិតអីរួចទៅហើយ
"ចាំយើងមើលចិត្តគេអោយ! ចាត់ការរឿងរបស់ឯងទៅ" Jungkook និយាយហើយក៏បានញាក់ចិញ្ចើមម្ខាងដាក់មិត្តរបស់គេ

"ដឹងកាលៈទេសៈបែបនេះល្អ" Taehyung និយាយហើយក៏ ងើបដើរចេញទៅខាងក្រៅថ្នាក់ដូចជារកមើលអ្វីម្យ៉ាង មួយសន្ទុះក៏បានឃើញថាអ្នកដែលគេរងចាំនោះ កំពុងតែតម្រង់មកក្នុងថ្នាក់ហើយគេក៏បានដើរទៅស្ទាក់ផ្លូវ

"Tae មានការអីមែនទេ?"

"ប្តូរកន្លែងមកអង្គុយក្បែរខ្ញុំមួយថ្ងៃមក" Taehyung និយាយព្រមទាំងញញឹមសម្លាប់ទឹកចិត្តអ្នកដែលឈរនិយាយជាមួយគេតែម្ដង

"ចុះមិត្តរបស់ Tae នោះ?"

"កុំបារម្ភអី" Taehyung វាយលុកត្រឹមស្នាមញញឹមមិនទាន់អស់ចិត្ត ឈ្លាតលូកដៃក្តោបថ្ពាល់របស់ម្នាក់នោះទាំងសងខាងទៀត

"...." ម្នាក់នោះគាំងនឹងកាយវិការរបស់ Taehyung និយាយ មិនចង់ចេញអៀនពេក ហើយណាមួយប៉ុន្មានថ្ងៃមុនខលមកគេនៅ និយាយកំបុតៗ នៅឡើយសោះ
"ចាំខ្ញុំប្រាប់ Jimin សិន"

Mr. Devil I Love You Hikayelerin yaşadığı yer. Şimdi keşfedin