⚜️20⚜️

802 87 35
                                    

⚜️⚜️⚜️⚜️⚜️

_School_

បន្ទាប់ពីបានធ្វើគម្របសៀវភៅរួចរាល់ហើយ Jimin និង Jungkook ក៏បានរៀបចំអីវ៉ាន់របស់ពួកគេហើយចេញពីបណ្ណាល័យមកវិញ រួចក៏ដើរទៅរកចំណតឡានព្រោះពេលនេះល្ងាចហើយ ដល់ម៉ោងត្រូវត្រឡប់ទៅផ្ទះវិញហើយ

"អញ្ចឹងយប់នេះ Jungkook កុំភ្លេចឆែកពីអត្រាកើនឡើងនឹងថយចុះដឹងទេ!" Jimin និយាយបន្តើរ ដើរទៅមុខបន្តើរ
"ចំណែកខ្ញុំរកមូលហេតុចុះ"

"អូខេ!" Jungkook តបព្រមទាំងលើកដៃបញ្ជាក់ជាសញ្ញា
"តែអីឡូវនឹង..."

"ឃ្លាន? មិនទាន់ចង់ត្រឡប់ទៅផ្ទះវិញទេ? ទៅផ្ទះជាមួយ Jimin សិនបានទេ?" Jimin ជួយបញ្ចប់ប្រយោគរបស់ Jungkook គេឡើងចាំរត់មាត់ហើយលេសអស់នេះរបស់ Jungkook
"នៅមានលេសថ្មីទេ?"

"ហូយ! Jimin!!" Jungkook ក៏អស់សំណើចនៅពេលឬ Jimin និយាយដេញជើងរបស់គេបែបនេះ

"ខ្ញុំទាយត្រូវទេ?"

"ហាសហា! ត្រូវទាំងអស់" Jungkook សើចហើយក៏តបវិញ

"ឈប់រកលេសដដែលៗ មកបោកខ្ញុំទៅ! ទ្រលាន់ណាស់"

"ចិត្តអាក្រក់" Jungkook រអ៊ូង៉ូវៗ ដោយមានបំណងចង់អោយ ម្ខាងទៀតបានឮ

"យ៉ាងម៉េច?" Jimin ឧទានសួរហើយក៏សើច

"អត់យ៉ាងម៉េចទេ! តោះយើងទៅញ៊ាំអីទៅខ្ញុំឃ្លាន" Jungkook និយាយព្រមចាប់ទាញដៃរបស់ Jimin រត់ទៅឡាន Jimin មិនតបតែក៏រត់ទៅតាម Jungkook ដូចក្មេងអាយុពីរបីឆ្នាំរត់តាមឡាន ការ៉េមអញ្ចឹង

⚜️⚜️⚜️⚜️⚜️

_Vampire's Mansion_

កូនចៅរបស់ Jin កំពុងតែកាន់សឺរមីព៌ណគគីរ ដើរចូលមកក្នុងបន្ទប់ធ្វើការរបស់គេ ដោយមាន Namjoon កំពុងតែអង្គុយនៅ ក្នុងបន្ទប់នោះដែរ

"មានការអីទៀតហើយទេ?" Jin សួរដោយសម្លឹងមើលទៅសឺរមីនៅក្នុងដៃរបស់កូនចៅគេ

"ពួកកូនចៅរបស់ Minjae ផ្ញើររបស់មកទៀតហើយចៅហ្វាយ" កូនចៅរបស់គេបាន និយាយព្រមទាំងហុចសឺរមី ដាក់នៅលើតុរបស់ Jin

"ទុកនៅទីនេះ! ចេញទៅវិញចុះ"

"បាទ!" កូនចៅរបស់គេអោនគោរពមុននឹងនិយាយហើយដើរ ចេញទៅវិញ

You've reached the end of published parts.

⏰ Last updated: Sep 21, 2023 ⏰

Add this story to your Library to get notified about new parts!

Mr. Devil I Love You Where stories live. Discover now