ភាគទី 01 : ផ្តើមរឿង

25.6K 952 23
                                    

ធម្មជាតិបង្កើតមនុស្សប្រុសនិងស្រីជាគូរនិងគ្នាប៉ុន្តែមនុស្សស្រីពីរនាក់បែរជាស្រលាញ់គ្នាបំពានច្បាប់ធម្មជាតិ ត្រូវសង្គមស្អប់ខ្ពើមមិនទទួលស្គាល់ស្នេហាពួកគេ គ្រួសារតាមបំបែកបំបាក់ គ្មានក្តីសុខ ត្រូវរត់គេចគ្រប់ទីកន្លែងដើម្បីអាចបាន រស់នៅជាមួយគ្នា ហើយជឿទេថាពួកគេអាចមានកូន? អាចដែរហេស? ព្រោះគេជាស្រីដូចគ្នា ប៉ុន្តែហេតុផលនោះគឺដោយសារតំណរពូជនាង គីម សូយ៉ុន កើតមកជាមនុស្សស្រីទន់ខ្សោយដែលមាន ឈាមជា Omega ចំណែកនាង ចន ហ្យេសុីន ជា មនុស្សស្រីរឹងមាំនាងរឹងមាំមានអំណាចដូចមនុស្ស ប្រុសដែលភ្ជាប់ឈាមជា Alpha នារីដែលមាននាទីធ្វើអោយ Omega អាចមានកូនបានបើទោះបីជាស្រី ដូចគ្នាក៏ដោយ (សម្រាប់អ្នកធ្លាប់អានរឿងប្រភេទ Omega និងដឹងព្រោះមានសរសេរប្រាប់ ប៉ុន្តែ Admin ក៏មិនសូវដឹងច្បាស់ដែរ)
ទីបំផុតអ្នកទាំងពីរក៏បង្កើតបានកូនប្រុសម្នាក់ ដោយពរពោះដោយ គីម សូយ៉ុន ដោយប្រើមាន ត្រកូលរបស់នាងព្រោះតែគ្រួសាររបស់នាងមិនបាន ជំទាស់ស្នេហាពួកគេ កូនប្រុសរបស់នាងស្រស់ស្អាត ឈ្មោះរបស់គេគឺ គីម ថេហ្យុង ក៏សង្ឃឹមថាធំឡើងគេនិងមានជា Alpha ខ្លាំងពូកែដែលអាចការជាជាងឈាម Omega និងអាចមើលថែខ្លួនឯងបាន ។ ក្រោយពី ថេហ្យុង អាយុ 10ឆ្នាំពួកគេបានផ្លាស់ពី Daegu ទៅរស់នៅ Seoul វិញអាងថាមានកូននេះ ហើយនិងមិនភ័យខ្លាចអ្នកណាមកបំបែក ក្រោយមក បងប្រុសរបស់ ហ្យេសុីន បានរកពួកគេឃើញគាត់ មិនបានថាអីនោះទេគ្រាន់តែផ្តល់លុយមួយចំនួនដើម្បីអោយពួកគេចិញ្ចឹមកូនប្រុសម្នាក់នោះ ។ ក្រោយមក ថេហ្យុង អាយុ 12ឆ្នាំជួបរឿងអកុសល ពេល ហ្យេសុីន ទៅទទួលគេចេញពីសាលាក៏ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយម៉ាក់ធំរបស់គេបាត់ចង់ជីវិតឯ ថេហ្យុង ក៏របួសធ្ងន់ដែរ ។ កាលនោះមានតែគ្រួសារបងប្រុសរបស់ ហ្យេសុីន ជាអ្នកមកជួយធ្វើបុណ្យសពអោយ ប៉ានិងម៉ាក់របស់នាងមិនបានមកចូលរួមព្រោះគាត់ជរាដើរលែងរួចទៅហើយ ចំណែកខាងគ្រួសាររបស់ សូយ៉ុន មកចប់កម្មវិធីក៏ទៅ វិញអស់ ចុងក្រោយនៅត្រូវរស់នៅតែពីរនាក់ ម្តាយកូន ។ អ្នកស្រី ចន ដាហុី ដែលត្រូវជាបងថ្លៃរបស់ ហ្យេសុីន ស្រលាញ់ ថេហ្យុង ណាស់គាត់បាន បញ្ចូន ថេហ្យុង ទៅរៀនសាលាល្អដោយគាត់ជាអ្នក ផ្គត់ផ្គង់ សូយ៉ុន ស្លូតបូតមិនហ៊ានប្រកែក ។ ពេល ថេហ្យុង អាយុបាន 14ឆ្នាំ លោកតាលោកយាយខាងម៉ាក់ធំបានលាចាកលោក នាងក៏នាំ ថេហ្យុង ទៅចូលរួមកម្មវិធី ថ្ងៃនោះដែល ថេហ្យុង បានជួបកូន ប្រុសលោកអុំចន របស់គេជាលើកដំបូង ក្មេងប្រុសវ័យ 18ឆ្នាំ ពេញកម្លោះស្តូកម្នាក់នោះសង្ហារអើយ សែនសង្ហារ សក់ខ្មៅក្រាសគ្របចិញ្ចឹម ទឹកមុខមាំរាបស្មើរសង្ហារដល់ ថេហ្យុង មើលភ្លឹកតែម្តង
«ថេហ្យុង កូន!» អ្នកស្រីចន
«បាទម៉ាក់អុំ?» ថេហ្យុង
«លើកថាសនេះទៅអោយបងបន្តិចទៅ ឈរ ត្រង់នោះ» អ្នកស្រីចន
«បាទ! ចុះប្រាប់ថាមិចទៅម៉ាក់អុំ?» ថេហ្យុង
«ប្រាប់ថាយកទៅកន្លែងដាក់ធូប» អ្នកស្រីចន
«បាទ!» ថេហ្យុង ទទួលថាសយកទៅអោយប្រុស ម្នាក់នោះ
«អឺ...បងប្រុស!!» ថេហ្យុង ទម្រាំដាច់ចិត្តហៅនាយ បេះដូងគេលោតចង់ធ្លាយ
«ហឹម?» ចន ជុងគុក កូនប្រុសលោកចន ងាកមក មើលមុខគេ
«គឺ...នេះ ម៉ាក់អុំអោយយកមកអោយបងប្រុសអាច ទុកវានៅកន្លែងដាក់ធូប» ថេហ្យុង
«អរ! អរគុណ...» ជុងគុក ទទួលថាសពីដៃក្មេងប្រុស កម្ពស់ត្រឹមទ្រូងរបស់នាយនោះទៅទុកកន្លែងដែល ប្រាប់ ។ គ្រាន់តែសម្លេងនិងពាក្យសម្តីសែនពិរោះរបស់នាយក៏ធ្វើអោយ ថេហ្យុង សឹងតែទន់ជើងទៅ ហើយ នាយតូចមិនហ៊ាននៅយូរក៏ត្រលប់ទៅកន្លែង ដើមវិញ មុននេះគេកំពុងឈរចាំម៉ាក់របស់គេដើម្បី ត្រលប់ទៅវិញព្រោះវាយប់ណាស់ហើយ ។ ហើយ ចាប់តាំងពីថ្ងៃនោះមកពួកគេមិនដែលបានជួបគ្នា ទៀតនោះទេរហូតដល់ ថេហ្យុង អាយុបាន 17ឆ្នាំពេលដែលអ្នកស្រីចន ប្តូរសាលាអោយគេទៅរៀនសាលាជាមួយ ជុងគុក ។ កាលនោះ ថេហ្យុង រៀនឆ្នាំទីមួយចំណែក ជុងគុក រៀនឆ្នាំទី 4 ប៉ុន្តែបច្ចុប្បន្ន មានម្ចាស់បេះដូងហើយ...គ្រាន់តែថាមុខមិនច្រំដែល គ្នាសោះ អាចនិយាយបានថា ជុងគុក ជាសុភាពបុរស ព្រានារី...។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now