ភាគទី២៤:មិនមកមេីលមុខកូនទេ??

Start from the beginning
                                    

" បងក៏ស្រឡាញ់អូនដូចគ្នា " ស្របនិងសម្តីយ៉ាងផ្អែមល្ហែម Jungkookក៏បណ្តេីររាងតូចដេីរសម្តៅទៅទុកអាហារ ដោយគេជាអ្នករៀបចំលេីកម្ហូបអាហារមក អាចថាគេទម្លាប់ខ្លួននិងការធ្វេីបែបនេះទៅហេីយ ព្រោះតែគេក៏ធ្វេីជាប់មកសឹងតែប្រាំ ប្រាំមួយខែទៅហេីយ

   ក្រោយពីស្រស់ស្រូបអាហាររួចរាល់ Jungkookក៏រៀបចំខ្លួនចេញទៅធ្វេីការ ដោយទុកឱ្យរាងតូចនៅផ្ទះជាមួយប្អូនស្រីទាំងពីរ ព្រោះតែគេមិនអាចបណ្តោយឱ្យTaeនៅតែម្នាក់ឯងនោះទេ

" ជិះឡានឱ្យស្រួលបួលណាJung អូនចាំបង " Tae បន្លឺឡេីងតិចៗ ងេីយមុខឡេីងបន្តិចដេីម្បីឱ្យគេថេីបថ្ងាស់របស់ខ្លួន Jungkookដេីរចូលទៅខាងក្នុងឡានរួចក៏ជិះចេញទៅផុត ទេីបរាងតូចព្រមដេីរចូលមកខាងក្នុងវិញដែរ

" ពេលណាទេីបអាល្អិតចេញមកទៅណ៎?? សំងំបានយូរម្ល៉េះ?? " គ្រាន់តែTaeដាក់ខ្លួនអង្គុយចុះទៅលេីសាឡុងភ្លាម នាងតូចទាំងពីរក៏ចាប់ផ្តេីមនាំគេនិយាយពីរឿងកូនដូចរាល់ដង ព្រោះតែនិយាយរឿងកូនពេលណាគេក៏សប្បាយចិត្តតាមនិងដូចគ្នា

" ក្មួយខ្ញុំច្បាស់ជាសង្ហារណាស់ហេីយមេីលទៅ?? កាត់ទៅAppaរបស់គេឫមួយក៏ទៅប៉ារបស់គេទៅ?? ខ្ញុំពិតជាចង់ដឹងណាស់នាក៎ " Mariyaa និយាយទាំងសេីចតិចៗ សញ្ជឹងគិតពីក្មួយដែលជិតនិងចេញមក រួចក៏ញញឹមចេញមកតាមដែរ

" រាល់ថ្ងៃបងថ្លៃមានគិតពីអ្នកណាខ្លាំងពេកដែលទេ?? អា៎!! តែមិនបាច់ឆ្លេីយក៏ខ្ញុំដឹងដែល ច្បាស់ណាស់បងថ្លៃច្បាស់ជាគិតពីបងប្រុសហេីយត្រូវទេ?? " Marina និយាយបណ្តេីរសេីចបណ្តេីរ បំណងគឺចង់នាំឱ្យបងថ្លៃរបស់នាងឱ្យសេីចសប្បាយជាមួយដែល ធម្មតាមនុស្សពរពោះគេមិនសូវឱ្យពិបាកចិត្តនោះទេ បែបនិងហេីយទេីបពួកនាងចេះតែរករឿងសប្បាយមកនិយាយ

" អឹម!! ត្រូវហេីយ " Tae ងក់ក្បាលញញឹមអៀនប្រៀនចេញមក ទាំងដៃតូចៗនៅអង្អែលពោះរបស់ខ្លួនថ្នមៗ រាល់ថ្ងៃនេះគេមានចិត្តឯណាទៅគិតពីអ្នកផ្សេងនោះ បេីដង្ហេីមចេញចូល បេះដូង ខួរក្បាល ត្រូវបានJungkookឆក់អស់បាត់ទៅហេីយ

" ចឹងកូនច្បាស់ជាកាត់ទៅរកបងប្រុសហេីយ " Marinaa ទះដៃបន្តិច សេីចចេញមកខ្លាំងៗ ធ្វេីឱ្យអ្នកដែលអង្គុយក្បែរនាងទប់សំណេីចមិនបានសេីចមកតាមដែលទាល់តែបាន

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now