« ថ្ងៃនេះ! ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងថា Suna ជាសង្សាររបស់ខ្ញុំហើយពេលដែលប៉ាម៉ាក់របស់ខ្ញុំត្រឡប់មកពីបរទេសវិញពេលណា ពួកយើងនឹងរៀបការជាមួយគ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាននឹងទទួលនាងឲ្យបានល្អ » អ្នកកំលោះប្រកាសក្តែងៗប្រាប់គ្រប់គ្នាដែលនៅក្នុងផ្ទះ ។ នាងតូចលឺបែបនេះទ្រូងរបស់នាងចាប់ផ្តើចុកអួលណែនម្តងទៀតហើយទឹកភ្នែកប្រុងនឹងហូរចុះមកតែនាងខំទប់មិនឲ្យហូរនោះទេ

« ចំណែកស្រីម្នាក់នេះ!! បើសិនជានាងធ្វើខុសម៉ែដោះអាចវាយនាងនឹងរំពាត់ផ្តៅក៏បានដែរ តាមអ្វីដែលម៉ែដោះពេញចិត្ត »Taehyung
សម្លឹងមើលAerinដោយញញឹមបែបពឹសពុល

« ចា៎.... »ម៉ែដោះឆ្លើយដោយសម្លឹងមើលAerinដូចគ្នា។ អ្នកនៅក្នុងផ្ទះសម្លឹងមើលមកនាងដោយខ្សែភ្នែកស្អប់ខ្ពើមបំផុតដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពពេលនេះបានAerinបានរត់ទៅចម្ការក្រោយផ្ទះវិញទាំងទឹកភ្នែក។

« ខ្ញុំស្អប់ទីនេះ!! ខ្ញុំចង់ចេញពីទីនេះ!! ហឹក...ហឹក... » នាងតូចស្រែកយំដូចមនុស្សឆ្កួត។

គ្រប់គ្នាបានបំបែកគ្នាទៅគេងអស់ដោយSunaគេងបន្ទប់ខុសពីTaehyung។ កំពុងគេងសុខៗTaehyungលឺសំឡេងមនុស្សស្រីយំនៅឯងចម្ការក្រោយផ្ទះនោះមិនឈប់ទើបអ្នកកំលោះសម្រេចចិត្តបើកបង្អួចមើលឲ្យដឹងថាជាអ្នកណា។ គ្រាន់តែដឹងថាជាអ្នកណាហើយស្នាមញញឹមបង្កប់ទៅដោយភាពពឹសពុលបានលេចឡើងនៅលើផ្ទៃមុខសង្ហារបស់គេ។

« នៅមានGameសប្បាយៗជាច្រើនទៀតដែលខ្ញុំត្រូវលេងជាមួយនឹងនាង Kim Aerin! »

រាងស្តើងភ្ញាក់ឡើងទាំងមានអារម្មណ៍ថាឈឺដៃឈឺជើង។ នាងតូចបើកភ្នែកឡើងហើយរហ័សមើលដៃខ្លួនឯង។ ពេលនេះដៃរបស់នាងហើមខ្លាំងដោយសារតែកាលពីយប់Aerinមិនបានលាបថ្នាំសម្រាប់ការពារមុខរបួសឡើយ។ មិនបង្អង់យូរនាងតូចក៏មើលជើងរបស់នាងថែមទៀតគឺជើងរបស់នាងក៏មានសភាពហើមដូចគ្នាដែរគឺត្រង់កន្លែងមុខរបួស។ Aerinសាកងើបដើរដោយយកដៃទៅទប់ជញ្ចាំងក្បែរនោះព្រោះដៃស្តាំរបស់នាងហើមខ្លាំងធ្វើអ្វីមិនបានឡើយ។

« គិតយ៉ាងមិចទៅ? »នាងសម្លឹងមើលរបួសខ្លួនឯងដោយមិនដឹងថាត្រូវធ្វើយ៉ាងមិចបន្តទៀត។

ស្អប់ពេញស្រឡាញ់Where stories live. Discover now