Episode 1

14.3K 313 2
                                    

« ចៅស្រីត្រកូល Kim ដែលគ្រប់គ្នាបានស្គាល់ថាជាគ្រួសារ អ្នកជំនួញដ៏ពូកែនឹងល្បីល្បាញបំផុត បានប្រើមនុស្សមួយក្រុមឲ្យទៅតាមធ្វើបាបតារាម៉ូឌែលស្រីជួរមុខប្រចាំប្រទេសគឺអ្នកនាង Kang Yura  » រាងស្តើងបោះទស្សនាវត្តីទៅលើតុទាំងក្តៅក្រហាយ បន្ទាប់ពីអានចំណងជើងព័ត៌មានដែលគេបានចុះ ។ អ្នកណាថ្លើមធំហ៊ានចុះព័ត៌មានដែលមិនពិតបែបនេះ ? កាន់តែគិតនាងតូចកាន់តែក្តៅក្រហាយលើសដើម។

« មានរឿងអីមែនទេអ្នកនាង? » ម៉ែដោះឃើញទឹកមុខរបស់ Aerin មិនសូវជាល្អប៉ុន្មាន គាត់ក៏សួរទៅកាន់អ្នកនាងបណ្តូលចិត្តរបស់គាត់ ទាំងបារម្ភ ។

« គឺមានអ្នកចុះព័ត៌មិនពិតពីខ្ញុំនឹងណាម៉ែដោះ » នាងតូចតបទៅកាន់ម៉ែដោះវិញជាមួយនឹងអារម្មណ៍ធុញថប់ ។ Kang Yura គឺជាតារ៉ាមូឌែលស្រីម្នាក់ ដែលល្បីល្បាញនៅក្នុងប្រទេស តែនាងក៏ជាសត្រូវលេខមួយរបស់នាងតូចផងដែរ ។ Aerin នឹង Yura មិនដែលត្រូវគ្នាតាំងពីនៅរៀនមកម៉្លេះ មកទល់ពេលនេះពួកគេក៏ប្រកួតប្រជែងមួលបង្កាច់គ្នាមិនតិចដែរ ។

« រីន ! រីន ! » សំលេងស្រួយស្រែកឡើងតាំងពីមាត់ទ្វារហូតមកដល់ក្នុងផ្ទះ ។ ពួកគេទាំងពីរ រត់មករកដែលកំពុងតែអង្គុយនៅសាឡុង ទាំងត្រហេបត្រហប ជាមួយនឹងស្បែកជើងកែវចោត លឺឡើងកុកកាក់ៗមិនដាច់សូរសោះឡើយ ។

« ឯងមានបានឃើញព័ត៌មានគេចុះហើយ
ឬនៅ? » នារីម្នាក់ក្នុងសម្លៀកបំពាក់ហ៊ឺហា ហាយសូរ ស៊ីវីល័យ សមជាកូនអ្នកមានមហាសេដ្ឋីវាល់លាន សួរទៅកាន់នាងតូចដែលជាមិត្ត ដោយក្តីបារម្ភ ។

« ឃើញហើយ!! » Aerin តបទៅកាន់មិត្តរបស់នាងវិញ ដោយសញ្ចឹងគិតរកវិធីដោះស្រាយ រឿងរ៉ាវទាំងនេះ ព្រោះបើដំណឹងមួយនេះលេចលឺដល់លោកតានាង ប្រាកដណាស់ថាស្រីស្រស់ ច្បាស់ជាមានរឿងមិនខានទេ ។

« ហើយឯងគិតយ៉ាងមិចចំពោះរឿងមិនពិតទាំងនោះ? »

« យើងនឹងទៅចាត់ការអ្នកដែលនាំព័ត៌មានមិនពិតមួយនេះ » ថារួច Aerin ទាញកាបូបរបស់ខ្លួនដែលទុកនៅលើតុក្បែរនោះដើរចេញទៅភ្លាមៗរកតែអ្នកនៅជុំវិញខ្លួនឃាត់មិនទាន់

ស្អប់ពេញស្រឡាញ់Where stories live. Discover now