«បានហើយៗឆាប់ចូលទៅងូតទឹកចេញទៅ និងអាលបានទៅញុំាបាយ បងចុះទៅខាងក្រោមមុនហើយ»បន្ទាប់ពីញញឹមហួសចិត្តនិងប្រពន្ធរួចហើយនាយធំក៏បានចុះទៅខាងក្រោមមុនបាត់ទៅ។
គ្រាន់តែចុះមកដល់ខាងក្រោមភ្លាម ក៏ត្រូវបានកូនចៅរត់ចូលមកប្រាប់យ៉ាងលឿន ព្រោះថាពួកគេពេលនេះចាប់បានអ្នកដែលធ្វើអោយកាប៉ាលរបស់គេលិចហើយ។
«ល្អ នាំយើងទៅ»ស៊ុងហ៊ុនញញឹមចុងមាត់បន្តិច រួចក៏ចាក់ចេញទៅតាមកូនចៅបាត់ទៅ។
ជេគដែលគ្រាន់តែងូតទឹករួចក៏ចុះមកដល់ខាងក្រោម តែនៅពេលដែលចុះមកក៏បាត់ប្តីទៅណាក៏មិនដឹង។
«អុំស្រី ហ៊ុនគាត់ទៅណាបាត់ហើយ»
«អ្នកប្រុសថាមានការប្រញាប់ចេញទៅខាងក្រៅ គាត់ផ្តាំប្រាប់ថាអោយអ្នកប្រុសតូចញុំាមុនគាត់ចុះ ប្រហែលជាមួយសន្ទុះទៀតទើបគាត់ត្រឡប់មកវិញ»អុំយ៉ាក៏បានរៀបរាប់តាមពាក្យដែលស៊ុងហ៊ុនបានផ្តាំប្រាប់គាត់។
«បាទអុំ»ជេគញញឹមដាក់គាត់បន្តិច រួចក៏ដើរសម្តៅទៅកាន់តុកអាហារដែលមានតែខ្លួនមួយដែលអង្គុយញុំា។
...
«លោកម្ចាស់សូមលើកលេងទោសអោយខ្ញុំផង គ្រប់យ៉ាងគេជាអ្នកបញ្ជាខ្ញុំនោះទេ»បុរសម្នាក់កំពុងតែលើកដៃសំពះស៊ុងហ៊ុន ដើម្បីអង្វរគេអោយទុកជីវិតអោយខ្លួន។
«ឯងក៏ដឹងដែរ ថាមនុស្សដែលក្បត់និងយើងនិងទទួលបានទោសបែបណា»ស៊ុងហ៊ុនកាន់កាំភ្លើងក្រវីចុះឡើងនៅមុខបុរសដែលបានក្បត់គេ ហ៊ានលួចធ្វើឪ្យកាប៉ាលរបស់នាយលិច។
«ខ្ញុំលេងហ៊ានទៀតហើយ សូមលោកម្ចាស់កុំសម្លាប់ខ្ញុំអី»
«គ្មានផ្លូវទេ»ស៊ុងហ៊ុនញញឹមចុងមាត់រួចហើយក៏កេសកាំភ្លើងបាញ់បុរសម្នាក់នោះស្លាប់ភ្លាមៗ ឈាមជាច្រើនក៏បានខ្ទៀតមកប៉ះនិងមុខរបស់នាយ។
«ចាត់ការសម្អាត់ទៅ»បន្ទាប់ពីផ្តែផ្តាំកូនចៅរួចហើយស៊ុងហ៊ុនក៏បានចាក់ចេញទៅ។
...
«អូននៅអង្គុយធ្វើអីនៅទីនិង?»ស៊ុងហ៊ុនគ្រាន់តែចេញពីក្នុងឡានភ្លាម ក៏ប្រទះភ្នែកទៅឃើញប្រពន្ធកំពុងតែអង្គុយធ្វើមុខស្អុយ នាយដើរចូលទៅជិតប្រពន្ធទាំងក្តីបារម្ភ។
