រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍
និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន
«ក្រុមតែមួយមនុស្សតែមួយ»សុឹងហាននិយាយឡើងមកទាំងហួសចិត្តឡើងមក ខាងនោះគិតចង់សម្លាប់ចោលមួយវិមានមែនទេ ហេតុអីក៏ខឹងស្អប់គ្នាយ៉ាងនេះ តើពួកគេនេះបានទៅធ្វើស្អីគេទៅ?។
«លោកម្ចាស់យ៉ាងមិចហើយមានត្រូវត្រង់ណាខ្លះទេ ក្បាលលោកម្ចាស់នៅល្អតាហី»ជេហាន ក៏បានចូលទៅចាប់ទាញក្បាលរបស់ចៅហ្វាយខ្លួនយកមកមើល។
«អាជេ អាចង្រៃវាយ៉ាងមិចឯងហា៎ ដក់ដៃចេញភ្លាមដៃនិងបាក់អីឡូវហើយ»ស៊ុងហ៊ុនស្រែកខ្លាំងៗដាក់កូនចៅ ឡើងកូនចៅចង់ភ្លាតប្រលឹង។
«គេខំព្រួយបារម្ភតែកុំមើលសម្តីនិយាយមកកាន់គេដូចលាមក អន់ចិត្តខ្លាំងហា៎»
«សុីងហាន ទៅយកកាំភ្លើងមកអោយយើង»
«ឈប់ៗសម្រួលអារម្មណ៍ ខ្ញុំរកឃើញមុខក្លិនស្នេហ៍របស់លោកម្ចាស់ឃើញហើយ»ជេហានក៏បានដក់រូបថតមួយសម្លឹកចេញមកដែលបង្ហាញអោយឃើញពីមនុស្សម្នាក់ដែលមានសម្រស់ស្រស់ស្អាត់ដាច់គេ។
ជេហានគឺជាមនុស្សដែលរាងក្រាស់រើសយកមកចិញ្ចឹម និងមើលថែបានយ៉ាងល្អ ទុកដូចជាប្អូនប្រុសបង្កើតចិង រាងក្រាស់ទៅដល់ទៅទីណាគឺត្រូវតែមានជេហាន ទៅដល់ទីនោះដូចគ្នាដែរ ព្រោះមានតែជេហាន មួយនេះហើយដែលស្មោះត្រង់ជាមួយរាងក្រាស់ តាំងពីតូចដល់ធំគឺតែងតែមានជេហាន នៅក្បែររាងក្រាស់ ទោះបីសម្តីរាងក្រាស់មិនសូវជាពិរោះដាក់ជេហាន ក៏ដោយតែរាងក្រាស់ចាត់ទុកជេហាន ដូចជាប្អូនប្រុសម្នាក់ចិង។
«ឯងនិយាយពិតមែនហេ»ស៊ុងហ៊ុន ក៏ទាញ យករូបថតមួយនោះយកមកមើល។
«យើងសុំមើលម្តង»សុីងហាន ក៏បានទាញរូបនោះមកយកមើលដែរ គ្រាន់តែឃើញភ្លាមសុីងហាន ក៏បានបើកភ្នែកយ៉ាងធំ ព្រោះតែនេះគឺជារូបថតអតីតក្រាស់របស់គេ។
«វាយ៉ាងមិចឯងហា៎ »ស៊ុងហ៊ុន នៅពេលដែលឃើញមិត្តបើកភ្នែកធំៗបែបនេះក៏បានសួរ។
«អាហ៊ុន ម្នាក់និងជាអតីតក្រាស់របស់អាញ់តា ប្អូនប្រុសអា សុឹង»
