រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍
និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន
ទីក្រុងឡុងប្រទេសអង់គ្លេស
ស៊ុងហ៊ុន ដេសសុី អាយុ២២ឆ្នាំជាម្ចាស់ក្រុមហ៊ុនទឹកអប់ល្បីឈ្មោះបំផុតនៅប្រទេសអង់គ្លេស រាងក្រាស់មិនត្រឹមតែជាម្ចាស់ក្រុមហ៊ុនទឹកអប់នោះទេគេក៏ជាម្ចាស់ក្រុមហ៊ុនឡានទំនើបនៃប្រទេសអង់គ្លេស នាយកាន់កាប់មុខជំនួញជាច្រើនកន្លែងផ្សេងៗគ្នា។នាយជាបុរសទឹកកកទឹកមុខរបស់នាយអ្នកណាដែលបានឃើញហើយគឺត្រូវតែចាញ់អំណាចរបស់នាយហើយរឿងម្យ៉ាងទៀតអ្វីក៏ដោយអោយតែនាយចង់បានមិនថាជាផ្កាយក៏ដោយនាយនិងយកមកអោយបានចំពោះ ស៊ុងហ៊ុន ដេសសុីគ្មានពាក្យថាចាញ់នោះទេ។
[ក្នុងខ្លឹបប្រទេសអង់គ្លេស]
ជេយ៉ុន ឡានី(ជេគ) រាងតូចចង្កះមួយក្តាបអាយុ ២០ឆ្នាំមុខមាត់សរមាត់រលោងស្បែកសរដូចសំឡីជាកូនប្រុសតែម្នាក់គត់នៃត្រកូល ឡានី រាងតូចត្រូវបានឪពុកនិងបងប្រុសចុងមើលថែបានយ៉ាងល្អថ្នាក់ថ្នមដូចជាកូនស្រីម្នាក់ចិងមិនអោយធ្វើអ្វីនោះទេក្រៅពីរៀនដើម្បីបន្តរវេនពីឪពុក។រាងតូចគឺជាមនុស្សម្នាក់ដែលមានក្លិនផ្កាឡាវេនឌឺ( Lavender )ជាប់ខ្លួនតាំងតែពីកើតមកព្រោះថាម៉ាក់របស់រាងតូចគាត់ចូលចិត្តផ្កាខ្លាំងណាស់ជាពិសេសផ្កាឡាវែនឌឺនេះតែម្តង ព្រោះថាផ្កានេះមានក្លិនក្រអូបខ្លាំងដែលអាចទាកទាញចិត្តមនុស្សបាន។
«ស៊ូនូ យើងនៅទីនេះ»ជេគ លើកដៃជា សញ្ញាដើម្បីអោយមិត្តដើរមករកខ្លួនព្រោះថាពួកគេទាំងពីអ្នកបានណាត់ជួបគ្នាដើម្បីមកពិភាក្សា រឿងការងារដែលពួកគេទាំងពីចូលហ៊ុនគ្នា។
«ឯងមកចាំយើងយូរឬនៅ?»ស៊ូនូ ញញឹមដាក់មិត្តហើយក៏បានសួរនាំពីមិត្តបន្តិចបន្តួចមុននិងនាំគ្នាចូលទៅអង្គុយនៅតុកដែលពួកគេបានកក់ម្ចាស់ហាងទុកប៉ុន្មានថ្ងៃមុន។
«យើងឆាប់និយាយរឿងការងារទៅនិងអាលត្រឡប់ទៅវិញព្រោះថាយើងមិនចូលចិត្តកន្លែងចិងៗទេ»ជាការពិតណាស់ថាជេគ គេពិតជាស្អប់កន្លែងអស់និងពិតមែនគេមិនចូលចិត្តនោះទេសុខចិត្តមកព្រោះតែស៊ូនូ រំអុកខ្លាំងពេកទើបព្រមមក។
