ភាគ៣(ជួយក៏ជួយ ជួយយកតែបុណ្យទៅ)

374 51 0
                                        

រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍

និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន

មុខមាត់ប្រឡាក់ទៅដោយឈាមមាត់ខំប្រឹងស្រែកហៅមនុស្សដែរឈរនៅចំពោះមុខអោយមកជួយគេព្រោះថាពេលនេះគេកាន់តែពិបាកៗទៅហើយដង្ហើមដក់មិនចង់ដល់គ្នានោះទេព្រោះតែមានកញ្ចក់ឡានជាច្រើនបានចាក់ទម្លុះសាច់របស់គេ។

«ជួយខ្ញុំផង.....»សម្លែងស្រែកខ្លាំងៗតែវាបែបជាលឺទិចៗចំពោះមនុស្សដែរបានឈរមើលរាងក្រាស់ដែរនៅខាងក្នុងឡានកំពុងតែសុំជំនួយ។

«ជួយក៏ជួយ ជួយយកតែបុណ្យទៅ» រាងតូច
ក៏បានចូលទៅបើកធ្វាឡាននិងចាប់ទាញរាងក្រាស់អោយចេញពីក្នុងឡាននោះ រួចហើយក៏បានគ្រារាងក្រាស់ទៅដាក់ឡានរបស់គេ។

បន្ទាប់ពីដាក់រាងក្រាស់អោយអង្គុយក្នុងឡានហើយរាងតូចក៏បានបើកឡានចេញទៅកាន់មន្ទីពេទ្យដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលរាងក្រាស់ក្រឡាប់ឡាននោះ។

«ជួយយកគេទៅព្យាបាលផង» រាងតូចក៏បានយករាងក្រាស់មកដល់មន្ទីពេទ្យនិងចាត់ចែងអោយគ្រូពេទ្យយករាងក្រាស់ទៅព្យាបាលនិងបានចាត់ចែងរឿងលុយកាក់អោយរាងក្រាស់ផងដែរ បន្ទាប់ពីចាត់ចែងអោយរាងក្រាស់អស់ហើយ រាងតូចក៏បានចូលទៅក្នុងឡានរួចហើយក៏បានបើកឡានចេញទៅ។

វិមានឡានី

ឡានទំនើបពណ៌ខ្មៅមួយគ្រឿងកំពុងតែបើកចូលមកក្នុងភូមគ្រឹះ ដល់ធំស្គឹមស្គៃ ចែងចាំងទៅដោយពន្លឺពណ៌មាស បរិវេណផ្ទះពោពេញទៅដោយផ្កាគ្រប់ទីកន្លែង ព្រោះតែរាងតូចរបស់យើងគឺជាមនុស្សដែលចូលចិត្តផ្កា ទោះបីជាគេចូលចិត្តផ្កាពិតមែនតែក៏មិនទន់ជ្រាយអោយអ្នកណាមកជាន់ក្បាលគេបានដែរ។

បន្ទិចក្រោយមកក៏មានបុរសមាឌធំម្នាក់បាន
ដើរចេញមកពីក្នុងភូមិគ្រឹះនិងបានបើកធ្វាឡានអោយរាងតូច បុរស់ម្នាក់ដែលបានមកបើកធ្វាឡានអោយរាងតូចនោះគឺ ហុីសុឹង ឡានី គឺជាកូនចុងរបស់ឪពុករបស់រាងតូច តែទោះបីជាពួកគេទាំងពីត្រឹមតែបងប្អូនចុងពិតមែន តែពួកគេទាំងពីស្រឡាញ់គ្នាខ្លាំងណាស់ព្រៀបបានទៅនិងបងប្អូនបង្កើតចិង។

រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍Where stories live. Discover now