បន្ទាប់ពីនិយាយគ្មារួចហើយ ស៊ុងហ៊ុននិងជេគក៏បាននាំគ្នាឡើងទៅខាងលើដើម្បីរៀបចំខ្លួនទៅផ្ទះរបស់ជេយ៍ ព្រោះថាស៊ុងហ៊ុនកំពុងតែមានការងារសំខាន់ដែលត្រូវនិយាយជាមួយជេយ៍។
«អូនច្បាស់ទេថាមិនទៅ អូនគួរតែទៅផ្ទះបងប្រុសបងអោយបានម្តងទៅ អោយពួកគេបានឃើញថាប្រពន្ធរបស់បងស្រស់ស្អាត់ខ្លាំងប៉ុណ្ណា»ស៊ុងហ៊ុននិយាយទាំងមើលមុខប្រពន្ធជាប់។គេក៏រាងឆ្ងល់បន្តិចដែរ អោយតែបបួលទៅផ្ទះរបស់ជេយ៍គឺថាប្រកែកមិនព្រមទៅរហូត។
«អូនត្រូវទៅមើលហាងទឹកអប់របស់អូន អូនខានទៅក៏រាងយូរថ្ងៃដែរហើយ មិនដឹងជាស៊ូនូខឹងអូនយ៉ាងមិចខ្លះទេ បងគ្រាន់តែជូនអូនទៅហាងរបស់អូន ហើយបងក៏ទៅផ្ទះបងប្រុសរបស់បងចុះ»មិនមែនថាគេមិនចង់ទៅផ្ទះបងថ្លៃនោះទេ តែពេលដែលស៊ុងហ៊ុនបបួលទៅក៏ចេះតែមានការរវល់ មិនអាចទៅជាមួយស្វាមីបាន។
«មិនអីទេ តាមតែអូនចុះ»បន្ទាប់ពីតែងខ្លួនរួចរាល់ហើយ ពួកគេក៏បានចូលទៅក្នុងឡានរួចក៏បើកចេញទៅ។បើកបានមួយសន្ទុះក៏បានមកដល់ហាងទឹកអប់របស់ជេគ ហាងមួយនេះល្បីមិនធម្មតានោះទេ អ្នកដែលមកទិញភាគច្រើនគឺជាអ្នកមានជួរមុខ ព្រោះថាអ្នកធម្មតាៗគ្មានលទ្ធិភាពទិញវានោះទេ។
«ល្ងាចបន្តិចចាំបងមកយកអូន»ស៊ុងហ៊ុនលាដៃ លាប្រពន្ធរួចក៏បើកឡានចេញទៅ។ជេគនៅពេលដែលឃើញថាប្តីបើកឡានទៅបាត់ហើយ គេក៏បានដើរចូលមកក្នុងហាង។ក្នុងហាងរបស់គេពេលនេះមានតែស៊ូនូម្នាក់ប៉ុណ្ណោះដែលអង្គុយធ្វើការ ព្រោះថាបុគ្គលិកបានសម្រាក់ដើម្បីញុំាអាហារអស់ទៅហើយ។
«យើងស្មានថាលេងមកហើយតា ចេះលួចមានប្តីមិនអោយយើងដឹងទៀត»ស៊ូនូនិយាយទាំងទឹកមុខរាងអន់ចិត្ត ជាមិត្តនិងគ្នាទាំងមូលរៀបការមានប្តីមិនហៅគេទៅ។
«យើងក៏ចង់ប្រាប់ឯងដែរ តែវាគ្មានឪកាសសោះ»ជេគចូលទៅចាប់ដៃរបស់ស៊ូនូ ធ្វើចរិកគួរអោយស្រលាញ់របស់គេដើម្បីលួងស៊ូនូអោយឈប់ខឹង។
«យើងដឹងហើយ តែឯងមានដឹងទេថ្ងៃមុនមានមនុស្សស្រីម្នាក់បានចូលមកទិញទឹកអប់នៅក្នុងហាងរបស់យើង ហើយនាងមានក្លិនខ្លួនស្រដៀងនិងឯងខ្លាំងណាស់សឹងតែអាចច្រឡំទៅហើយ»
