រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍
និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន
ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ ពិធីរៀបការរវាងស៊ុងហ៊ុននិងជេគក៏ចាប់ផ្តើមឡើងមក ពិធីរៀបការមួយនេះគឺធ្វើបែបលក្ខណៈគ្រួសារប៉ុណ្ណោះ គឺមានតែគ្រួសារទាំងសងខាងមកចូលរួម។
«ដល់ពេលត្រូវរៀបការហើយ ឯងចង់គេងដល់កាលទៀត»ស៊ុងហ៊ុនចូលមកដាសអ្នកដែលកំពុងតែគេងលក់។
«រៀបការស្អី ខ្ញុំមិនរៀបការទេ ខ្ញុំចង់ដេក»ជេគនិយាយទិចៗម្នាក់ឯងអ្នកដែលឈរដាសសឹងតែមិនចង់លឺ។
ស៊ុងហ៊ុនដោយខ្ចិលនិយាយច្រើន ក៏បានលើកជេគយកមកពររួចក៏ដើរចូលបន្ទប់ទឹក ដើម្បីងូតទឹកអោយជេគ។ ៣០នាទីក្រោយមកស៊ុងហ៊ុនក៏បានពរជេគចេញមកវិញ រួចក៏រៀបចំស្លៀកពាក់អោយជេគ ដើម្បីចុះទៅខាងក្រោម។
«ល្មមបើកភ្នែកហើយ»
«ខ្ញុំងងុយគេង»
«ចិងឯងនិងយើងរៀបការអីឡូវនេះជាមួយគ្នា និងអាលបានឆាប់ធ្វើរឿងមួយនោះ»ជេគគ្រាន់តែលឺពាក្យរបស់ស៊ុងហ៊ុនភ្លាមក៏បើកភ្នែកឡើងធំៗតែម្តង។
«លោកឯងចេះតែនឹកឃើញមកពីណាមករៀបការបែបនេះ?ខ្ញុំចង់បានពិធីមង្គលការមួយដល់ធំ មិនមែនរៀបការដឹងលឺតែមនុស្សប៉ុន្មានអ្នកនោះទេ»
«ចាំពេលរៀបការហើយយើងនិងប្រកាសប្រាប់មនុស្សមួយផែនដីនេះថាឯងជាប្រពន្ធរបស់យើង»
«យ៉ាងណាក៏ខ្ញុំមិនរៀបការដែរ»
«ឯងចង់អោយគេដឹងថាឯងបានដេកជាមួយយើងហើយ ដោយមិនទទួលបានការខុសត្រូវពីយើងមែនទេ?»
«ខ្ញុំមិនចង់បានស្រាបហើយ»
«ល្អ! ចិងយើងនិងចុះទៅខាងក្រោមហើយប្រកាសថាឯងបានដេកជាមួយយើងរួចហើយ ចាំមើលថាមានអាឆ្កួតម្នាក់ណាហ៊ានមកស្រលាញ់ឯងទៀតនោះ»ស៊ុងហ៊ុនកាន់តែដើរទៅជិតជេគ ចំណែកជេគវិញក៏កាន់តែដើរថយក្រោយ។
«លោកឯងហ៊ាន!»
«មានរឿងស្អីដែលយើងមិនហ៊ាន?»
«ល្អ រៀបការក៏រៀបការ ចាំមើលទៅខ្ញុំនិងធ្វើអោយលោកឯងរលាយមិនខាននោះទេ» ជេគស្រែកគំហកខ្លាំងៗទៅកាន់ស៊ុងហ៊ុន រួចក៏ដើរចេញពីស៊ុងហ៊ុនដើម្បីចុះទៅខាងក្រោម។
