ភាគ៦(លោកឯងឆ្កួតមែនទេ?)

324 39 1
                                        

រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍

និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន

«ខ្ញុំមិនអាចរៀបការជាមួយលោកបាននោះទេ ព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ»

«មានក៏មានទៅយើងមិនខ្វល់ សំខានអោយតែឯងបានខ្លាចមកជាប្រពន្ធរបស់យើង»

«លោកឯងឆ្កួតមែនទេ?»

«ត្រូវហើយយើងឆ្កួត តែយើងឆ្កួតព្រោះតែឯងនិងហើយ»ជេគពេលនេះគេអស់ពាក្យនិយាយជាមួយស៊ុងហ៊ុនហើយ បានត្រឹមស្ងាត់ខាំមាត់ខឹងនិងស៊ុងហ៊ុនតែម្នាក់ឯង។ ស៊ុងហ៊ុនឃើញជេគលេងតបតមកកាន់គេទៅហើយ គេក៏ដើរចាក់ចេញទៅ។

ចុះមកដល់ខាងក្រោមភ្លាម ស៊ុងហ៊ុនក៏បញ្ជាអោយជេហានយកឡានមកអោយគេ រួចក៏ដើរចូលទៅក្នុងឡាន ហើយក៏មិនភ្លេចដូចគ្នាគឺថាផ្តែផ្តាំអោយជេហានមើលជេគអោយបានល្អ ហាមអោយជេគទៅណាជាដាច់ខាត់ បើសិនជាជេគគេហ៊ានរត់ស៊ុងហ៊ុនក៏បានអោយជេហានដាក់ច្រវ៉ាក់ជេគទុកតែម្តង។

ជេហានអោនក្បាលទទួលបញ្ជាចៅហ្វាយ។រួចគេក៏ដើរចូលទៅខាងក្នុងបាត់ទៅ ចំណែកស៊ុងហ៊ុនវិញក៏បានបើកឡានចេញទៅយ៉ាងលឿនសម្តៅទៅកាន់ផ្ទះមនុស្សម្នាក់ដែលគេតែងតែហៅបងធំៗមិនដាច់ពីមាត់។

បើកឡានរាងយូរគួរសមពេលនេះ ស៊ុងហ៊ុនក៏បានមកដល់ផ្ទះដែលគេចង់មក នាយបើកឡានមកចត់នៅពីមុខផ្ទះ នេះមិនមែនហៅថាផ្ទះនោះទេហៅថាភូមិគ្រឹះទើបសម ព្រោះថាទីធ្លាទាំងមូលពិតជាធំខ្លាំងណាស់។

«លោកម្ចាស់អ្នកប្រុសតូចមករក»កូនចៅដែលបានឃើញស៊ុងហ៊ុនបើកឡានចូលមកក្នុងផ្ទះ គេក៏ប្រញាប់ប្រញាល់រត់ចូលមកប្រាប់ម្ចាស់ភូមិគ្រឹះយ៉ាងលឿន។

«យើងដឹងហើយ» ឆ្លើយតបទៅកូនចៅហើយអ្នកដែលមាននាមជាចៅហ្វាយក៏បានដើរចេញទៅខាងដោយមានកូនចៅជាច្រើនបានដើរតាមពីក្រោយគេ។

«មិចក៏យកកូនចៅមកច្រើនយ៉ាងនេះ ក្រែងផ្ទះមួយនេះគឺជាផ្ទះរបស់បងហី មិចក៏ត្រូវខ្លាច»

«អ្នកណាថាយើងខ្លាចឯង?ល្មមឈប់គិតខ្លះទៅថាអ្នកដទៃគេមិនស្មើនិងឯង»

រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍Where stories live. Discover now