រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍
និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន
សម្លេងគោះធ្វាក៏បានបន្លឺឡើងដែល បានដាស់អ្នកដែលបានគេងមុននោះអោយភ្ញាក់ឡើង។
«អាណាមករកស្អីទៀតហើយ រកតែដេកមិនបាន»ស៊ុងហ៊ុន ដែលនៅខាងក្នុងបន្ទប់នោះក៏បាននិយាយទិចៗម្នាក់ឯង និងបានស្រែកប្រាប់អោយអ្នកដែលគោះធ្វាមុននោះចូលមកខាងក្នុងមក។
ជេគដែលបានគោះធ្វានោះនៅពេលដែលលឺអ្នកដែលនៅខាងក្នុងអនុញ្ញាតអោយចូលហើយគេក៏បានបើកធ្វាចូលមកខាងក្នុង។
ស៊ុងហ៊ុននៅពេលដែលឃើញជេគដើរចូលមកបែបនេះគេគាំងអស់ហើយ មិននឹកស្មានថាគេនិងឃើញជេគនៅចំពោះមុខបែបនេះសោះ ហើយរឿងមួយទៀតដែលគេនឹកស្មានមិនដល់នោះគឺថាម្ចាស់ច្រវ៉ាក់របស់គេកំពុងតែមករកវាហើយ។
«លោកគឺជាលោកហ៊ុនមែនទេ?»ជេគហាក់ភ្ញាក់ផ្អើលខ្លាំងនៅពេលដែលបានឃើញបុរសដែលអង្គុយញញឹមទិចៗមកកាន់ខ្លួន។
«បន្ទាប់ពីបែកគ្នាអស់២ខែ ពួកយើងក៏បានជួបគ្នាម្តងទៀត»
«បើដឹងថាជាលោក ខ្ញុំនិងមិនមកនោះទេ មើលទៅលោកក៏មិនបានកើតអីធ្ងន់ធ្ងរដែរ ចិងខ្ញុំសុំត្រឡប់ទៅវិញហើយ»ជេគបែរក្រោយដើរចេញទៅវិញ តែក៏ត្រូវដួលភ្លាមៗបន្ទាប់ពីស៊ុងហ៊ុនយកកូនកន្សែងមកខ្ទប់មុខរបស់ជេគ។
«វាមិនអាចនោះទេដែលយើងដោះលេងឯងជាលើកទីពីរ»ស៊ុងហ៊ុនចូលមកហិតក្លិនខ្លួនរបស់ជេគ នាយហាក់ដូចជាឈ្លួកវង្វេងនិងក្លិនរាងកាយរបស់នាយតូចខ្លាំងណាស់។
«ក្រអូប យើងចូលចិត្ត» បន្ទាប់ពីហិតក្លិនរបស់នាយតូចអស់ចិត្តហើយ នាយធំក៏បានបីនាយតូចចាក់ចេញពីមន្ទីពេទ្យបាត់ទៅ។
ពេលនេះស៊ុងហ៊ុនក៏បានយកជេគមកដល់វិមានរបស់គេហើយ អ្នកបំរើគ្រប់គ្នាដែលបានឃើញសុទ្ធតែភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះថាស៊ុងហ៊ុនមិនដែលយកអ្នកណាមកវិមានគេឡើយ។
«រៀបចំស៊ុបយកមកអោយយើង»ស៊ុងហ៊ុនងាកក្រោយមកប្រាប់អ្នកបម្រើដែលនាំគ្នាអោនក្បាលគោរពគេ។
