រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍
និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន
«យើងមិនបានផ្លាស់ប្តូរនោះទេ»នាយធំនិយាយធម្មតាៗកូនចៅដែលស្តាប់សឹងតែមិនជឿ។
«ចិងវាជាក្លិនអ្វីទៅ!អូជាក្លិនរបស់អ្នកនាង..»
«បិទមាត់ ក្លិនមួយនេះជាក្លិនរបស់ប្រពន្ធយើង»នីគីដែលជាកូនចៅគ្រាន់តែស្តាប់លឺឡើងចំហរមាត់ ព្រោះមិននឹកស្មានថាចៅហ្វាយរបស់ខ្លួនពេលនេះមានប្រពន្ធ។
«ប្រពន្ធ?ចៅហ្វាយរៀបការតាំងតែពីពេលណា?»
«រៀបការតាំងពីពេលណាចាំបាច់យើងប្រាប់ឯងដែរមែនទេ?»
«ណាហីចោះ ថ្ងៃនេះជាថ្ងៃមកទីនេះដំបូងខ្ញុំខ្ចិលមានរឿងជាមួយចៅហ្វាយណា សុំទៅគេងហើយហត់»ថាហើយនីគីក៏ដើរចេញទៅ បើនៅបន្តរមានតែឈ្លោះជាមួយចៅហ្វាយដដែល។
«លោកម្ចាស់ថ្ងៃនេះលោកម្ចាស់ចង់ពិសារអ្វីដែរ»អុំយ៉ាចូលមកសួរនាយធំទាំងស្នាមញញឹម។
«អ្វីក៏បានដែរអុំ អោយតែឆ្ងាញ ប្រពន្ធរបស់ខ្ញុំគេចូលចិត្ត»បន្ទាប់ពីនិយាយប្រាប់អុំស្រីហើយនាយធំក៏បានដើរឡើងទៅខាងលើវិញ។
«ល្មមក្រោកហើយកាជ្រូក»នាយចូលមកដាសប្រពន្ធទិចៗ។
«ក្រោមទៅណា?បើក្រោមហើយមិនទៅណាផងគេងវិញល្អជាង»
«ក្រោមឡើងនិងអាលញុំាអាហារពេលព្រឹក ព្រោះថាព្រឹកនេះបងនិងត្រូវទៅធ្វើការទាល់តែយប់ទើបត្រឡប់មកវិញ»
«ទៀតហើយឬ គិតតែពីធ្វើការនិងទៅកុំគិតនៅជាមួយប្រពន្ធ រៀបការមិនទាន់បាន២ថ្ងៃស្រួលបួលផងយកការងារធំជាងប្រពន្ធទៅហើយ»មាត់និយាយមិនឈប់តែភ្នែកវិញមិនព្រមបើកសោះ។
«ចំជាកូនក្មេងមិនដឹងអីមែន»ស៊ុងហ៊ុនអង្គុយក្រវីក្បាលហួសចិត្តនិងប្រពន្ធជាខ្លាំង។
«បើថាទៅធ្វើការក៏ទៅៗ ធ្វើយ៉ាងមិចបើយើងគ្រាន់តែជាប្រពន្ធដែលគេលួចលាក់រៀបការ គេមិនស្រលាញ់យើងពិតតែប៉ុណ្ណឹងឯង»ស៊ុងហ៊ុនរៀបនិងដើរចេញទៅហើយនៅពេលដែលលឺប្រពន្ធដេញ តែក៏ត្រឡប់មកវិញនៅពេលដែលបានលឺប្រពន្ធនិយាយប្រយោគក្រោយ។
