រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍
និពន្ធដោយ:CHRISTIAN MOON-គ្រីស្ទាន ម៉ូន
បន្ទាប់ពីបំបែកគ្នារួចហើយស៊ុងហ៊ុនក៏បានត្រឡប់ទៅក្រុមហ៊ុនរបស់គេដើម្បីដោះស្រាយរឿងទំទិញដែលកំពុងតែខូចខាត ព្រោះថាកាប៉ាលដែលបានដឹងទំទិញរបស់គេត្រូវបានលិចទឹក អីវ៉ានដែលនៅក្នុងកាប៉ាលទាំងមូលគឺត្រូវខូចសឹងតែទាំងស្រុងទៅហើយ។
«ពួកឯងធ្វើការយ៉ាងមិចហា៎»ស៊ុងហ៊ុនគំហកខ្លាំងៗទៅកាន់កូនចៅប៉ុន្មានអ្នកដែលកំពុងតែឈរនៅចំពោះមុខគេ អ្នកដែលជាកូនចៅសូម្បីតែមុខរបស់ចៅហ្វាយក៏ពួកគេមិនហ៊ានិងងើបមើលផងព្រោះថាស៊ុងហ៊ុនពេលនេះកំពុងតែខឹងខ្លាំង។
«ឆាប់ចេញពីមុខរបស់យើងអោយអស់ទៅ»បន្ទាប់ពីត្រូវចៅហ្វាយស្រែកដេញអោយចេញហើយ ពួកគេទាំងអស់គ្នាក៏បាននាំគ្នាចេញទៅ។
«ម្តងនេះបើយើងមិនប្រដៅឯងទេ យើងមិនមែនជាស៊ុងហ៊ុន ដេសសុីនោះទេ»ស៊ុងហ៊ុននិយាយទាំងទឹកមុខស្មើធេង នាយហាក់ដូចជាមានគម្រោងការអ្វីម្យ៉ាងដែលចង់បញ្ចេញទៅអោយសត្រូវរបស់នាយ។
ពេលនេះក៏ម៉ោង៩យប់ជាងទៅហើយស៊ុងហ៊ុននៅតែមិនទាន់ត្រឡប់មកផ្ទះវិញទៀត ជេគវិញគិតតែពីអង្គុយចាំគេ ចាំបាច់ៗមិនឃើញមកវិញសោះ និយាយប្រាប់គេថាម៉ោង៨និងមកវិញតែនេះម៉ោង៩ជាងទៅហើយនៅតែមិនទាន់ត្រឡប់មកវិញទៀត។
«ចាំមើលណាតែមកវិញមានរឿងនិយាយគ្នាមិនខាននោះទេ»ជេគអង្គុយរអូរតែម្នាក់ឯងនៅលើសាឡុង ដៃក៏កំពុងតែអោបនំពោតយ៉ាងធំនិងបានបើកតុកកាតាមើលផងដែរ។
«មកហើយហេ ចាំមើលណា»ជេគក្រាន់តែលឺសម្លេងឡានបើកចូលវិមានភ្លាមក៏ងើបឈរឡើងរួចក៏យកនំពោតទៅទុកនិងបានចុចបិទទូរស័ព្ទដែលកំពុងតែមើលមុខនេះ រួចក៏ដើរចូលទៅបើកធ្វាវិមាន ដើម្បីអោយអ្នកដែលនៅខាងក្រៅបានចូលមកខាងក្នុង។
«នេះអូនមិនទាន់គេងទេឬ»ស៊ុងហ៊ុនភ្ញាក់អោយព្រឺតនៅពេលដែលឃើញមុខប្រពន្ធ។
«គេងមិនលក់ព្រោះចាំសម្តីអ្នកខ្លះ»ជេគបន្ទាប់ពីបើកធ្វាវិមានអោយប្តីរួចហើយ គេក៏បានដើរទៅអង្គុយលើនៅសាឡុង។
