ភាគ១១(ស៊ុងហ៊ុន ដេសសុី...)

Начните с самого начала
                                        

«ល្អ ជេយ៉ុនឡានី អូនចាំមើលណា»និយាយតែឈ្មោះប្រពន្ធហើយនាយក៏ចុះទៅខាងក្រោម ដើម្បីទៅហៅអ្នកាសែតជាច្រើនយកមកអោយថតរូបរបស់នាយនិងប្រពន្ធ។

«មកគ្រប់គ្នាហើយមែនទេ?»អ្នកដែលបានលឺស៊ុងហ៊ុនសួរក៏បានធ្វើដៃជាសញ្ញាថាមកគ្រប់គ្នាហើយ។

«ចៅហ្វាយចង់អោយទៅចៅហៅហ្វាយតូចទេ?»

«មិនបាច់ទេទុកអោយយើងជាអ្នកទៅហៅ»ស៊ុងហ៊ុនក៏បានដើរឡើងទៅខាងលើយ៉ាងលឿន។

មកដល់ខាងលើភ្លាមមិននិយាយអ្វីច្រើននោះទេស៊ុងហ៊ុនក៏ចូលទៅចាប់ទាញជេគយកមកពរទាំងជេគពេលនេះបិទភ្នែកគេងនៅឡើង។

«ស៊ុងហ៊ុនបងធ្វើស្អីនិង?»ជេគត្រូវបានបើកភ្នែកធំៗនៅពេលដែលស៊ុងហ៊ុនពរគេចុះមកដល់ខាងក្រោម ព្រោះថាពេលនេះមានអ្នកសារព័ត៏មានជាច្រើនអ្នកកំពុងតែថតពួកគេទាំងពីអ្នក។

«យើងសូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា ជេយ៉ុន ឡានី គឺជាប្រពន្ធពេញច្បាប់របស់យើងដែលបានរៀបការហើយ ថែមទាំងមានអេតាសុីវិលត្រឹមត្រូវទៀតផង»តែប៉ុណ្ណឹងទីណាក៏គេបានស្គាល់ជេគដែរថាជាប្រពន្ធរបស់ ដេសសុី ជាម្ចាស់ក្រុមហ៊ុនធំៗប្រចាំប្រទេសអាមេរិក។

«បងកំពុងតែធ្វើស្អីនិងហា៎ ឆាប់ដាក់អូនចុះទៅ អូនខ្មាស់គេខ្លាំងណាស់»មិនអោយខ្មាស់គេយ៉ាងមិចបើខ្លួនពេលនេះកំពុងតែស្លៀកពាក់ឈុតកូនឆ្កែឡើងគួរអោយស្រលាញ់នៀក។

«ក៏កំពុងតែប្រកាសអោយពិភពលោកទាំងមូលបានដឹងថាអូនគឺជាប្រពន្ធរបស់បង»ស៊ុងហ៊ុននិយាយធម្មតាៗចំណែកជេគវិញខ្មាស់គេឡើងមិនហ៊ានងើបមុខឡើងសោះ។

«បានហើយហ៊ុន អូនសូមចាញ់បងហើយ ឆាប់អោយពួកគេត្រឡប់ទៅវិញទៅ»ជេគពេលនេះគេអស់ពាក្យនិយាយជាមួយប្តីរបស់គេហើយ។

«មុននិងអោយពួកគេទៅវិញ យ៉ាងណាក៏គួរតែមានរូបថតស្វិតៗមួយឬពីរសន្លឹកីដែរ»ស៊ុងហ៊ុនក៏ចាប់មុខជេគអោយមកជិតមុខរបស់គេ រួចក៏ទម្លាក់បបូរមាត់ទៅថើបមាត់ប្រពន្ធភ្លាមៗ ចំណែកអ្នកដែលត្រូវគេថើបបានត្រឹមបើកភ្នែកធំៗ គ្មានហ៊ានកម្រើកអីបន្តិចសោះ។

«ពួកលោកអាចទៅវិញបាន នីគី យកលុយទៅចែកពួកគេទៅ»បន្ទាប់ពីថើបប្រពន្ធហើយស៊ុងហ៊ុនក៏បាននាំប្រពន្ធទៅខាងលើវិញ ហើយក៏មិនភ្លេចចាត់ចែងរឿងលុយកាក់អោយអ្នកសារព័ត៏មានផងដែរ តែប៉ុណ្ណឹងទៅណាក៏គេបានស្គាល់ជេគដែរថាជាប្រពន្ធរបស់ស៊ុងហ៊ុន ដេសសុី។

«នេះបងកំពុងតែធ្វើរឿងឆ្កួតឡប់ស្អីនិងហា៎»

«ក្រែងអូនចង់អោយគេដឹងថាអូនជាប្រពន្ធរបស់បងមិនចិង នេះបងក៏កំពុងតែធ្វើហើយ»

«អូនអស់អីនិយាយជាមួយបងហើយ បងហៅពួកគេមកទាំងបែបនិងហើយមើលអូនទៅមើថាអូនកំពុងតែស្លៀកពាក់ឈុតអ្វី បងមើលមកអូនទៅមើ»

«ឈុតកូនឆ្កែ គួរអោយស្រលាញ់ខ្លាំងណាស់»

«ស៊ុងហ៊ុន ដេសសុី..»

«បាទអូន...»

«អាញរកស្អីវៃក្បាលប្តីឆ្កួតជ្រូកនេះអោយបែកសិន បើមិនចិងទេភ្លើងក្នុងចិត្តនេះនិងមិនរលត់នោះទេ»ជេគដើរចុះដើរឡើង រកស្អីវៃក្បាលប្តីមិនបានសោះ។

«ធ្វើស្អីក៏ខុសៗ មិនដឹងថាធ្វើយ៉ាងមិចទើបត្រូវចិត្តទេ»ស៊ុងហ៊ុនពេលនេះគេអស់គំនិតដែលត្រូវធ្វើហើយ ព្រោះថាគេធ្វើស្អីក៏ខុសធ្វើស្អីក៏ប្រពន្ធទាស់ចិត្ត។

«អាញខឹងៗ»មាត់និយាយថាខឹងទេ តែនៅពេលដែលប្តីហុចសោឡានថ្មីអោយ ចិត្តដែលខឹងមុននេះក៏រសាត់បាត់ខ្ទិចខ្ទីអស់។

«បងអោយអូនមែនទេ?»ជេគញញឹមឡើងមកភ្លាមៗនៅពេលដែលទទួលបានសោរឡានពីប្តី។

«ត្រូវហើយបងអោយអូន»ស៊ុងហ៊ុនហួសចិត្តនិងប្រពន្ធទៀតហើយមុននេះខឹងគេសុទតែចង់រកស្អីមកវៃក្បាលគេអោយបែបតែកុំមើលពេលនេះគ្រាន់តែបានសោរឡានភ្លាម សម្តីអោយផ្អែមឡើងរលួយ។

«អួយ ប្តីអ្នកណានៀកល្អអីល្អយ៉ាងនេះ»ជេគចូលទៅថើបប្តីមួយខ្សឺត រួចក៏ហក់លោតៗម្នាក់ឯងទាំងសប្បាយចិត្ត ព្រោះថាគេចង់បានឡានមួយនេះយូរមកហៅ សុំបងប្រុសមិនដែលទិញអោយនោះទេ តែពេលនេះមានប្តី ប្តីក៏ទិញអោយ។

រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍Место, где живут истории. Откройте их для себя