@1អាទិត្យកន្លងផុតទៅ...
រយៈពេលមួយអាទិត្យជុងហ្គុកបានចេញពីរមន្ទីរពេទ្យត្រឡប់មកភូមិគ្រឹះវិញ បើនិយាយពីអត្តចរិតរបស់គេគឺកូនក្មេងដូចកាលពីរ7 ឆ្នាំមុនជាពិសេសគឺពូកែរករឿងនេះតែម្ដង ។ ឥឡូវនេះគឺថារករឿងអ្នកបម្រើសម្បើមណាស់រកតែធ្វើការងារអ្វីក៏មិនបាន ។
« ព្រះអើយអ្នកប្រុស...ពួកខ្ញុំងូតទឹកឱ្យអ្នកប្រុសមិនបានពិតមែនព្រោះថា..... » ជីរ៉ាព្យាយាមនិយាយឃាត់កុំឱ្យនាយដោះសំលៀកបំពាក់នៅទីនេះព្រោះថាវាមិនល្អនោះទេបើរាងកាយរបស់នាយក្មេងដូចជាចរិតនោះវាមិនអីទេតែនេះ រាងកាយផ្សេងចរិតវាផ្សឹង..មកបង្ខំឲ្យពួកនាងងូចទឹកឱ្យយ៉ាងម៉េចនឹងកើត
« ហេតុអី...បងៗអត់ងូចទឹកឲ្យអូនចឹង...ហ្ហឹកៗៗ...ចាំមើលអូនប្រាប់លោកប៉ាទៅ..ហា៎ៗៗ....បងៗចិត្តអាក្រក់ » ជុងហ្គុកទម្លាក់ខ្លួនអង្គុយយំតាមចរិតកូនក្មេងរបស់គេរនៀលពេញតែផ្ទះ អ្នកណាឃាត់ក៏មិនបាត់យំដែរព្រោះតែគេទាមទារឲ្យពួកនាងងូតទឹកឱ្យព្រោះថាពេលនេះខ្លួនគេស្អុះស្អាប់ណាស់!!!នៅនិយាយថាពួកនាងចិត្តអាក្រក់ទៀត
« មិនមែនទេអ្នកប្រុសគឺថាអ្នកប្រុសធំហើយពួកខ្ញុំមិនអាចងូតទឹកអោយអ្នកប្រុសបានពិតមែន »
« អូនមានធំឯណា !! ខ្លួនអូននៅតូចនិង » គេមិនស្ដាប់អ្វីទាំងអស់នៅតែទាមទារឲ្យពួកនាងងូតទឹកហើយគេដដែល
« គឺ...ក៏បានចាំពួកខ្ញុំងូតឱ្យអ្នកប្រុស...អញ្ចឹងអ្នកប្រុសអង្គុយចាំពួកខ្ញុំនៅទីនោះសិនទៅចាំពួកខ្ញុំយករបស់នេះទៅទុកសិន។ចាំហើយដៃខ្ញុំទៅរកអ្នកប្រុស »
« បាទ » និយាយហើយគេក៏ដើរសំដៅទៅសាឡុងនៅបន្ទប់ទទួលភ្ញៀវអង្គុយរង់ចាំនាងឲ្យងូតទឹកឱ្យគេ។
« ឯងគិតចង់ងូតទឹកឱ្យគាត់មែនហ្អី » នាងសាសួរឡើងពេលនាងប្រាប់អ្នកប្រុសឲ្យចាំ
« បើមិនព្រមជាមួយគាត់នាងគិតថាពួកយើងបានធ្វើការ.ហ្អេស ចេះតែពន្យារពេលសិនទៅចាំពេលលោកម្ចាស់ត្រឡប់មកវិញក៏ឲ្យគាត់ជាអ្នកងូតឱ្យហ្នឹងហើយបានឲ្យពួកយើងនោះចប់មិនខានទេ ។ ថ្វីត្បិតថាគាត់ចរិតក្មេងមែនប៉ុន្តែខ្លួនប្រាណល្អគាត់មិនមែនក្មេងដូចចរិតគាត់ឯណា »
