ភូមិគ្រឹះចន: ក្នុងភូមិគ្រឹះពេលនេះកំពុងតែឮសម្លេងឈ្លោះប្រកែកគ្នារវាងឪពុកនិងកូន គឺគ្មានអ្នកណាក្រៅពីលោកចន វីលាម និងលោកកូនកំពូលខូច ចន ជុងហ្គកនោះទេប្រកែកគ្នាព្រោះតែរឿងភ្ជាប់ពាក្យរវាងជុងហ្គុកនិងកូនលោកគីដែលត្រូវជាមិត្តភក្តិរបស់លោកវីលាមនេះទេពួកគាត់បាននិយាយរឿងនេះតាំងពីរពួកគេមិនទាន់កើតមកម្ល៉េះមិនថាកូនស្រីឬកូនប្រុសនោះទេ។អត់មិនអាចក្រឡាស់ពាក្យសំដីវិញបានឡប់និយាយម៉ាត់ណាគឺម៉ាត់នោះ។
« ស្អីរបស់ប៉ានិង ខ្ញុំស្រលាញ់ស្រីមិនបានស្រលាញ់ប្រុសទេ ហើយអាពាក្យសម្តីសន្យាស្អីរបស់ប៉ានោះក៏ល្មមលុបចោលហើយខ្ញុំមិនធ្វើតាមដាច់ខាត » ជុងហ្គុក ប្រកែកដាច់អាហាំងការគេមិនអាចមានគូដណ្ដឹងជាមនុស្សប្រុសបាននោះទេអ្នកណាជាអ្នកនិយាយអ្នកនោះជាអ្នកទទួលចុះព្រោះតែគេមិនបានដឹងអ្វីឡើយ។ពាក្យស្បថស្បែរស្អីគេមិនដឹងស្អីទាំងអស់ដូច្នេះហើយគេមិនទទួលរឿងទាំងនេះនោះទេ
« ឯងចង់ឃើញយើងដេកស្លាប់នៅចំពោះមុខឯងឬទើបឯងយល់ យល់ដល់ពាក្យសម្តីម៉ាក់របស់ឯងដែលបានចែកឋានទៅផងវាជាអ្វីដែលម៉ាក់ឯងត្រូវការជួយបំពេញបំណងរបស់ម៉ាក់ម្ដងចុះ ណាជុងហ្គុក » លោកវីលាម ទុកថាម្ដងនេះគាត់លន់តួអង្វរកូនម្ដងទៅចុះព្រោះទាំងនេះវាជាពាក្យសម្តីរបស់ម្ដាយជុងហ្គុកមុននិងគាត់ចែកឋានទៅទើបគាត់មិនចង់ឱ្យបំណងប្រាថ្នារបស់ប្រពន្ធត្រូវបានរលាយដោយសារប្រុសម្នាក់នេះទេ។
« បាន ខ្ញុំព្រមទទួលតែបើមានរឿងអ្វីប៉ាកុំបន្ទោសខ្ញុំឲ្យសោះ » បញ្ចប់ប្រយោគនេះហើយនាយក៏ចាកចេញទៅទាំងកំរាលមានអារម្មណ៍ថាមុនកំពុងតែស្មុគស្មាញស្រាប់ផង។នៅមកជួបរឿងទាំងនេះទៀត។ហើយគេស្ត្រេសកាន់តែខ្លាំង។
: ចន ជុងហ្គុក ជាកូនប្រុសពៅរបស់លោកវីលាម សព្វថ្ងៃរូបគេរស់នៅជាមួយនឹងឪពុកហើយនិងបងប្រុសម្នាក់ទៀតចំណែកឯម៉ាក់របស់គេបានចែកឋាន។តាំងពីគេមានអាយុ 8 ឆ្នាំមកម៉្លេះ។អត្តចរិតរបស់គេ អាចខុសប្លែកពីអ្នកដទៃមិនសូវចេះលេងសើចច្រើន។ម៉ត់ចត់នឹងការងារ មិនចេះរញ៉េរញ៉ៃជាមួយនឹងអ្នកណា សព្វថ្ងៃនេះមានអាយុ 27 ឆ្នាំហើយនាយក៏មានគូដណ្ដឹងម្នាក់ផងដែរ។ប៉ុន្តែគេមិនបានស្រឡាញ់នោះទេរឹតតែមិនដែលជួបមុខគូរដណ្ដឹងម្នាក់នោះទៀតផង។មិនដឹងថាមុខមាត់របស់អ្នកម្ខាងទៀត។យ៉ាងម៉េចមនុស្សឡើយ។
