ភាគ:20 ចន ជុងហ្គុកប្រុសល្ងង់🥀

498 39 8
                                        

" រឿងតពីរភាគមុនពេលដែលជុងហ្គុកបានតាមឡានលីណាជាមួយនិងជីហ៊ុន..ដោយមិនចង់គិតច្រើននាយក៏បើកឡានត្រឡប់មកវិញរង់ចាំនាងនៅខុនដូពេលមកដល់ចាំសួរពីរឿងទាំងអស់នេះ "

« អូនទើបមកពីណា » ជុងហ្គុក សួរទៅនាងតាមទឹកមុខរៀបស្មើ

« មកពីដើរលេងជាមួយមិត្តភក្ភិ » លីណា តបដោយទឹកមុខធុញទ្រាន់

« ស្រីឬប្រុស » ជុងហ្គុក

« ស្អីរបស់បងហ្នឹង អូនចង់ទៅណាជាមួយអ្នកណាជារឿងរបស់អូន ចាំបាច់អីត្រូវរាយការណ៍ឲ្យបងដឹងដែរគួរឲ្យធុញមែន » លីណា

« នេះអូនហ៊ាននិយាយពាក្យធុញដាក់បង » ជុងហ្គុក សឹងតែមិនជឿថានាងហ៊ាននិយាយពាក្យនេះដាក់គេ

« ឬក៏មិនមែនមកពីបងគួរឲ្យធុញទើបអូននិយាយបែបនេះ » លីណា ដោយមិនចង់ធុញទ្រាន់និងងាយទៀតនាងបម្រុងនឹងដើរចេញតែក៏ត្រូវជុងហ្គុកចាប់ដៃនាងជាប់

« មិនមែនមកពីអូនអស់ចិត្តឈប់ស្រលាញ់បងទេដឹងទើបបានជានិយាយពាក្យធុញបែបនេះជាមួយនឹងបង ប្រាប់មកមនុស្សប្រុសដែលទៅជាមួយអូននឹងថ្ងៃមិញនេះជាអ្នកណា » ជុងហ្គុក មុនដំបូងមិនចង់ជឿឡើយ។ពីពាក្យរបស់គ្រួសារគេនិយាយប៉ុន្តែឥឡូវខ្លួនឯងចាប់ផ្ដើមមានការសង្ស័យទៅលើនាងខ្លះហើយ។ទាំងដែលកន្លងមកនាងមិនមែនជាមនុស្សបែបនេះទេ។

« នេះបងលួចតាមដានអូន.ហ្អេ៎.ហឹស..គេជាអ្នកណាមានអីពាក់ព័ន្ធជាមួយនឹងបងមិនចាំបាច់មកចេះដឹងទេ។លែងដៃទៅ...» លីណា ឮមុនដំបូងក៏មានអារម្មណ៍ថាភ័យម្យ៉ាងដែរតែពេលគិតវិញទៅគ្មានអ្វីគួរឱ្យភ័យព្រួយនោះទេ។ព្រោះមិនយូរគេគង់តែឲ្យនាយដឹងដដែល

« ឆ្លើយសំណួរបងសិន..ថាប្រុសម្នាក់នោះជាអ្នកណាឬមួយក៏អូនដូចជាអ្នកទាំងអស់គ្នានិយាយមែន។ » ជុងហ្គុក

« ហិហិ...ចន ជុងហ្គុកមកដល់ពេលនេះហើយបងទើបតែចេះគិតមែនទេ..អូនពិតជាអស់សំណើចនិងបងណាស់...ហ្ហើយបើបងចង់ដឹងណាស់ទៅហើយអូនក៏មិនចង់លាក់ទៀតដែរ។ព្រោះវាធុញទ្រាន់ណាស់ក្នុងការរស់នៅជាមួយនឹងមនុស្សគ្មានទ្រព្យសម្បត្តិជាប់ខ្លួនសូម្បីតែមួយសេនដូចជាបងនេះ យោងតែអាត្មាខ្លួនឯងក៏មិនចង់រួចផង » លីណា បើជ្រុលជានាយចង់ដឹងថាហើយនាងក៏មិនលាក់ទៀតដែរនាងនៅនិយាយរឿងទាំងអស់នេះប្រាប់ទៅគេតែម្ដង។កុំឲ្យគេនៅបន្តល្ងង់ឲ្យនាងបោកទៀត។ព្រោះប្រុសដូចជាគេនាងមិនត្រូវការទៀតទេគ្មានលុយទ្រព្យសម្បត្តិឲ្យនាងបោកទៀតផងនៅនាំតែវេទនាខ្លួនដដែល

គូរដណ្តឹង & កំសត់ ( ផ្អាកសរសេរ )Where stories live. Discover now