ក្រោយពេលធ្វើរឿងទាំងនោះរហូតដល់ថេយ៉ុងអស់កម្លាំងទៅមុខលេងរួចនាយក៏បីរាងតូចទៅឡានរបស់ខ្លួនដើម្បីបើកទៅភូមិគ្រឹះគេផ្ទាល់..នាយក៏បានយកទូរសព្ទដៃរបស់ថេយ៉ុងផ្ញើសារទៅកាន់shikដោយធ្វើជាថេយ៉ុងជាអ្នកផ្ញើ មកដល់ផ្ទះជុងហ្គុកបីថេយ៉ុងចេញពីរឡានដោយមិនខ្វល់ពីក្រសែភ្នែកអ្នកបម្រើដែលសម្លឹងមើលរបស់គេកំពុងតែបីរាងតូចនោះទេ។ចំណែកឯលោកវីលៀមក៏ឆ្ងល់ជាមួយនឹងកូនម្នាក់នេះដូចគ្នា។
« ហេតុអ្វីក្មួយថេយ៍នៅជាមួយកូនជុងហ្គុក »
« រឿងវែងឆ្ងាយណាស់ចាំខ្ញុំប្រាប់ប៉ាតាមក្រោយ » ថានាយក៏បន្តបីថេយ៉ុងទៅបន្ទប់របស់ខ្លួន
« មានរឿងអ្វីមែនទេលោកម្ចាស់ » ម៉ែដោះដោយហេតុឆ្ងល់ក៏សម្រេចចូលមកសួរលោកវីលៀមតែម្ដង
« ខ្ញុំក៏មិនដឹងដូចគ្នា » មកសួរគាត់យ៉ាងម៉េចបើគាត់មិនដឹងដូចតែគ្នានិងមានតែចាំជុងហ្គុកចុះមកចាំសួរនាំគេ ខ្ជិលខ្វល់ច្រើនគាត់ក៏ដើរទៅបន្ទប់សៀវភៅរបស់គាត់បាត់ទៅ។
« ឯងថាចម្លែកទេសុខៗអ្នកប្រុសក៏នាំអ្នកប្រុសថេយ៍មកភូមិគ្រឹះ ។ ទាំងដែលកន្លងមកគាត់ស្អប់អ្នកប្រុសថេយ៍ណាស់។ »
« ចម្លែកហ្នឹងណាអ៊ំសុខៗលេងបីគ្នាមកបែបនេះមិនចម្លែកដូចមិនសម » បើមិនចម្លែកដូចមិនសមលេងបីគ្នាមកភូមិគ្រឹះបែបនេះទាំងដើរពីមុនស្អប់គ្នាទៅស្លាប់។មិនមែនថាអ្នកប្រុសតូចរបស់គេពិបាកចិត្តស្រឡាញ់ថេយ៉ុងទេដឹង ។ បើបែបហ្នឹងមែនគេសើចឲ្យណាណីតែម្ដង..ស្អប់ចុះស្អប់ឡើងមិនពេញចិត្តចុះមិនពេញចិត្តឡើងចុងក្រោយបាក់ស្រឹបស្រលាញ់គេទាំងមិនដឹងខ្លួន។
*បន្ទប់ជុងហ្គុក....
នាយបីថេយ៉ុងមកដល់បន្ទប់ក៏ដាក់គេឲ្យគេងលើពូកថ្នមៗព្រោះខ្លាចគេភ្ញាក់ !!!ពេលដាក់ឱ្យគេគេងរួចរាល់អស់ហើយខ្លួនក៏ឈរមើលគេមួយសន្ទប់រួចក៏ចាប់ផ្ដើមលេចស្នាមញញឹមចេញមកពេលនឹកឃើញដល់រឿងកើតឡើងមុននេះនៅក្នុងបន្ទប់ទឹកធ្វើឱ្យគេមានក្តីសុខណាស់បំភ្លេចស្ទើរមិនបាន
« មើលឯងយូរៗទៅក៏ស្អាតមិនអន់ដែល » នាយឈរញញឹមលួចសរសើរពីសម្រស់របស់គេមិនគួរណាពីមុនគេមិនចាប់អារម្មណ៍ពីចំណុចទាំងអស់នេះសោះ។
