@បីឆ្នាំកន្លងផុតទៅ....
វាលឿនណាស់ត្រឹមតែមួយភ្លែតសោះ 3 ឆ្នាំក៏បានកន្លងផុតទៅ។ ចំណែកជីវិតរបស់មនុស្សម្នាក់ទៀតពេលនេះគេក៏មានពន្លឺស្រស់បំព្រងព្រោះតែរាងកាយរបស់គេអាចកម្រើក។និងនិយាយបាន ធ្វើចលនាបានដូចដើមវិញហើយគ្រាន់តែគេនៅមិនទាន់រឹងមាំបាន 100% នោះទេព្រោះរាងកាយរបស់គេ។បានគេងអស់ជាយូរឆ្នាំ។ដូច្នេះហើយវាតែងតែមានស្ពឹកៗខ្លះៗដែរ
« មានស្ពឹកកន្លែងណាទៀតទេចាំបងច្របាច់ឱ្យ » shik
« មានអីទេខ្ញុំអាចធ្វើខ្លួនឯងបានបងហត់មកច្រើនឆ្នាំហើយដោយសារតែមើលថែខ្ញុំ » ថេយ៉ុង
« ទោះហត់នឹងមើលថែអូនមួយជីវិតក៏បងព្រម » shik និយាយជាមួយគ្នានេះមកធ្វើឲ្យថេយ៉ុងអៀនឡើងមុខក្រហម
« បងនេះប្រសប់និយាយលេងណាស់ » ថេយ៉ុង គិតថាពាក្យទាំងនេះគេគ្រាន់តែនិយាយលេងដើម្បីបានសើចតែប៉ុណ្ណោះ។
« បងមិនបាននិយាយលេងពាក្យដែលបងនិយាយទាំងប៉ុន្មានសុទ្ធតែជាការពិតទាំងអស់ » shik សារភាពត្រង់ៗព្រោះមិនចង់លាក់លាងវាទៀតទេយូរមកហើយដែលគេទ្រាំលាក់វាតែម្នាក់ឯងឥឡូវចង់បញ្ចេញវាឲ្យម្ចាស់ខ្លួនបានដឹងខ្លះ
« បងនិយាយអីហ្នឹង » ថេយ៉ុង សួរទាំងមានចម្ងល់
« គឺបងនិយាយអ្វីដែលបងគួរនិយាយនោះអីពេលនេះបងមិនចង់លាក់វាទៀតទេ។បងចង់និយាយវាចេញមកឲ្យថេរបានដឹងថាបងគិតអ្វីចំពោះថេរ។ ការពិតទៅអារម្មណ៍របស់បងចំពោះថេរគឺជាការស្រឡាញ់ដែលមិនមែនជាការស្រឡាញ់បែបបងប្អូននោះទេ។វាគឺជាការស្រឡាញ់ក្នុងន័យស្នេហា។តាំងពីក្មេងមកម្ល៉េះ។បងបានលួចស្រឡាញ់អូនប៉ុន្តែបងមិនបានប្រាប់ព្រោះថាអូននៅក្មេងពេកចាំដល់ពេលដែលអូនមានអាយុច្រើនចាស់ទុំជាងនេះ។បងសារភាពប្រាប់អូនគ្រប់យ៉ាងប៉ុន្តែអ្វីវាមិនបានដូចបំណងព្រោះតែអូនបានភ្ជាប់ពាក្យមុនបាត់រួចទៅហើយ។ប៉ុន្តែពេលនេះ។មនុស្សម្នាក់នោះមិនចេះថែរក្សាអូន។បងសុំយកពេលវេលាទាំងអស់នេះ។មកមើលថែអូនជាមនុស្សគេវិញអូនគិតយ៉ាងម៉េចថេយ៍ » shik និយាយចេញមកទាំងមិនខ្លាចថានឹងទទួលបានពាក្យបដិសេធមកវិញនោះទេ។សំខាន់ឲ្យតែគេបាននិយាយវាចេញមក។ក៏បានធូរចិត្តខ្លះដែរ។ទោះពាក្យទទួលមកវិញជាអ្វីក៏ដោយសំខាន់ពេលនេះសូមឱ្យគេនិយាយចេញពីមាត់របស់គេដោយផ្ទាល់ ចំណែកថេយ៉ុងវិញឮហើយគេក៏ពិបាកនឹងផ្ដល់ចម្លើយឲ្យដូចគ្នាព្រោះវាភ្លាមៗពេកគេនឹងមិនទាន់ធ្វើចិត្តបាននៅឡើយ។ក៏មិនប្រាកដថាគេនៅស្រឡាញ់ជុងហ្គុកដែលគ្រាន់តែគេខ្លាចជួបរឿងទាំងអស់នេះម្ដងទៀតតែប៉ុណ្ណោះ
