ភូមិគ្រឹះចន...
ពេលវេលាចេះតែរំកិលទៅមុខជារឿយៗចំណែកដំណើរជីវិតរបស់ថេយ៉ុង ក៏ចេះតែយ៉ាប់យ៉ឺនទៅមុខដូចគ្នា។សុខភាពក៏កាន់តែចុះខ្សោយមនុស្សធ្លាប់តែសាច់ឈាមស្រស់ថ្លាឥឡូវប្រែជាស្គមស្លេកស្លាំងដូចមនុស្សមានជំងឺជាប់ខ្លួនយ៉ាងអញ្ចឹង ចំណែកបងប្រុសរបស់គេក៏ព្យាយាមសួរពីសុខទុក្ខរបស់គេដែរតែគេមិនប្រាប់សុខចិត្តលាក់ហើយនិយាយជំនួសដោយការថាមិនអីព្រោះមិនចង់ឲ្យអ្នកជាបងបារម្ភច្រើន។ណាមួយខ្វះពេលតែកន្លះខែទៀតប៉ាម៉ាក់របស់គេមិនត្រឡប់មកវិញបងរបស់គេត្រូវទៅរស់នៅផ្ទះជាមួយលោកប៉ាម៉ាក់វិញមានតែគេប៉ុណ្ណោះដែលរស់នៅខ្លួនភូមិគ្រឹះនេះព្រោះបីខែទៀតពួកគេនឹងចូលរោងការជាមួយនឹងគ្នា តែរឿងនេះវារឹតតែធ្វើឱ្យគេពិបាកចិត្តកាន់តែខ្លាំងព្រោះថាមនុស្សដែលខ្លួនត្រូវរៀបការជាមួយមិនបានស្រឡាញ់ខ្លួននិងខ្វល់ខ្វាយពីខ្លួនឡើយ។ដល់ពេលដែលរៀបការរួចជីវិតរបស់គេត្រូវជួបនឹងអ្វីបន្តទៀតបើត្រឹមជាគូដណ្ដឹងគេធ្វើបាបចិត្តខ្លួនដល់ថ្នាក់នេះទៅហើយ
« បីខែវាលឿនណាស់ តើយើងគួរតែធ្វើយ៉ាងណាបើគេមិនបានស្រឡាញ់ក្នុងខ្វល់ខ្វាយជាមួយនឹងយើងផងនោះចុះនៅពេលដែលពួកយើងរៀបការជាមួយនឹងគ្នាហើយ។តើជីវិតរបស់យើងនឹងទៅជាយ៉ាងណា » ថេយ៉ុង ពេលនេះគេមិនដឹងថាត្រូវគួរធ្វើយ៉ាងណាទេព្រោះជម្រើសដែលគេត្រូវជ្រើសរើសវាសុទ្ធតែធ្វើឲ្យជួបវិបត្តិដូចគ្នាបើជ្រើសរើសផ្ដាច់ពាក្យគេមានអារម្មណ៍ថាខុសនឹងពាក្យសម្បថរបស់ចាស់ទុំ តែបើជ្រើសរើសរៀបការជាមួយនឹងនាយជីវិតរបស់គេមានតែជួបទុក្ខលើទុក្ខតែប៉ុណ្ណោះ។មើលតែសព្វថ្ងៃនេះទៅដឹងហើយនាយទុកគេដូចជាទាសករបម្រើមិនមែនជាអនាគតប្រពន្ធឡើយ។មនុស្សដែលគេខ្វល់ខ្វាយនិងបារម្ភនោះគឺជាសង្សាររបស់គេទៅវិញទេ។
« ថេយ៍....កំពុងគិតអីមែនទេបងឃើញឯងអង្គុយកណ្ដោយកណ្ដែងម្នាក់ឯងយូរហើយ។ » ជីន ដើរចេញមកពីផ្ទះបាយក៏ឃើញប្អូនអង្គុយនៅខាងក្រៅម្នាក់ឯងមើលទៅទឹកមុខដូចជាសោកសៅណាស់អញ្ចឹងគេក៏សម្រេចចិត្តចូលមកសួរខ្លាចក្រែងរកប្អូនមានរឿងអ្វី មួយរយៈនេះគេស្ងប់ស្ងាត់មិននិយាយច្រើនដូចពីមុនរីឯរូបរាងកាយក៏ប្រែជាស្គមស្គាំងធ្វើឱ្យគេអត់ចម្ងល់មិនបាន
