[ 📍ទីក្រុងប៉ារីស 📍 ]
លោកគីមបានហៅថេយ៉ុងមកដើម្បីនិយាយរឿងសំខាន់តែមិនទាន់ដឹងទេថារឿងនោះសំខាន់ដល់ថ្នាក់ណាដឹងត្រឹមតែម្យ៉ាងថាពេលនេះគាត់កំពុងតែរៀបចំ។ឲ្យថេយ៉ុងមានគូស្រករម្នាក់ទៀត
« លោកប៉ាមានការអីមែនទេ »
« ប៉ាមានរឿងសំខាន់ចង់និយាយជាមួយនឹងកូន »
« រឿងអ្វីប៉ានិយាយមកចុះ » ថេយ៉ុងអង្គុយចាំស្ដាប់រឿងសំខាន់ដែលលោកប៉ារបស់គេចង់និយាយជាមួយតើគាត់មានរឿងអ្វីសំខាន់ដល់ថ្នាក់ណាទៅ ។
« គឺរឿងកូនជាមួយនឹងក្មួយshikប៉ាចង់ឱ្យពួកកូនទាំងពីរនាក់មានទំនាក់ទំនងជាមួយនឹងគ្នា ។ » លោកគីមនិយាយចំៗដោយមិនចង់លាក់លៀនទៀតនោះទេ។គាត់ចង់ឃើញកូនរបស់គាត់មានសុភមង្គលមិនអភ័ព្វជួបរឿងដល់គួរឱ្យសង្វែកនោះទៀតរយៈពេលប៉ុន្មានឆ្នាំមកនេះគាត់សង្កេតមើលឃើញថាshikជាមនុស្សល្អដែលសាកសមបំផុតដែលគាត់អាចផ្ញើកូនរបស់គាត់នឹងគេបាន
« គឺ រឿងនេះកូនគិតថាវាលឿនពេកហើយលោកប៉ាកូនមិនទាន់ចង់គិតគូរពីរឿងនេះទៀតទេ ។ ប៉ាអាចឱ្យពេលវេលាកូនសមស្របជាងនេះបន្តិចបានទេ ណាមួយបងshikជាមនុស្សល្អកូនមិនចង់ឱ្យគាត់មកពិបាកដោយសារកូននោះទេ » ឮសំណួរមួយនេះគេក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលដែលប៉ារបស់ខ្លួនរៀបចំគូរស្រករឲ្យគេជាមួយនឹងshikហើយប៉ុន្មានថ្ងៃមុននាយក៏ទើបសារភាពប្រាប់ខ្លួនដូចគ្នាថាគេស្រឡាញ់ខ្លួនតែសម្រាប់គេរឿងនេះវាពិបាកណាស់។ណាមួយគេមិនទាន់នឹងត្រៀមខ្លួន។និងបើកចិត្តទទួលយកអ្នកណាម្នាក់មើលថែទេបានឡើយ។ព្រោះខ្លាចជួបរឿងដដែលៗ
« ប៉ាមិនបង្ខំកូននោះទេប៉ុន្តែប៉ាគ្រាន់តែប្រាប់តែប៉ុណ្ណោះshikគេជាមនុស្សល្អដែលអាចមើលថែកូនជម្លោះប៉ាម៉ាក់បានដូច្នេះហើយបានជាប៉ាចង់ឱ្យកូនរៀបការជាមួយនឹងគេ ។ ប៉ាមិនចង់ឃើញកូននៅឈឺចាប់ជាមួយនឹងរឿងទាំងអស់នោះទៀតឡើយ ។ បំភ្លេចវាចោលហើយបើកចិត្តទទួលយកក្មួយshikមានតែគេប៉ុណ្ណោះដែលសាកសមអាចមើលថែកូនបាន » លោកគីម
« បាទ 📍 កូននឹងព្យាយាម »
« គិតតាមសម្រួលចុះកុំបង្ខំអី ប៉ារង់ចាំចម្លើយពីកូន »
