ភាគ:25 ជួបម្តងទៀត🥀

505 39 6
                                        


« សុំទោស »

« មិនអី....😳 » ម្នាក់ៗភ្ញាក់ផ្អើលពេលបានជួបមុខគ្នាបែបនេះ មនុស្សដែលជុងហ្គុកមិញនេះគឺជាថេយ៉ុង...ថ្ងៃនេះshikបាននាំថេយ៉ុងមកដើរលេងព្រោះឮរអ៊ូថាអផ្សុក

« ថេយ៉ុង » ជុងហ្គុកហៅឈ្មោះគេស្រាលៗទាំងចិត្តមួយកំពុងត្រេកអរពេលបានឃើញមុខគេតែក៏មិនយល់ថាអារម្មណ៍ខ្លួនឯងកំពុងតែគិតអី ។ ហេតុអ្វីគេមានអារម្មណ៍បែបនេះពេលដែលបានឃើញថេយ៉ុង

« ....... » ថេយ៉ុងមិនបានតបតែអ្វីគេក៏ប្រញាប់រត់ចេញពីទីនោះយ៉ាងលឿនព្រោះតែមិនចង់ប្រឈមមុខជាមួយនឹងនាយទៀតនោះទេ ។ បើពុំដូច្នេះគេអាចនឹងនឹកឃើញរឿងទាំងអស់នោះឡើងមកវិញទៀតទាំងដែលគេព្យាយាមបំភ្លេចវាបន្តិចម្ដងៗ

ជុងហ្គុកតាមសម្លឹងមើលដំណើរថេយ៉ុងដែលចាកចេញទៅទាំងអារម្មណ៍មួយចង់ទៅនិយាយជាមួយគេពាក្យសុំទោស ចំពោះកំហុសដែលគេធ្លាប់ធ្វើកន្លងមកប៉ុន្តែពេលនេះបើតាមមើលគេដូចជាមិនចង់ជួបមុខនាយនោះឡើយ។

« ពេលនេះឯងប្រហែលជាស្អប់យើងខ្លាំងហើយមើលទៅសូម្បីតែមុខយើងក៏ឯងមិនចង់មើលផង ។ » នាយដកដង្ហើមធំទាំងតានតឹងចិត្ត ពេលនេះប្រហែលជាគេស្អប់ខ្លួនខ្លាំងហើយដូចដែលអ្វីដែលរៀនធ្លាប់ធ្វើពីមុនមក

កាត់មកខាងរាងតូចឯនេះវិញពេលដែលគេរត់ចេញមកគេក៏ស្រក់ទឹកភ្នែកចុះមកដូចគ្នា ។ ព្រោះថាអារម្មណ៍របស់គេពេលនេះចាប់ផ្ដើមរើសឡើងដូចកាលពីមុន ។ ពេលវេលាកន្លងមកចាប់ផ្ដើមហោះចូលមកក្នុងខួរក្បាលគេម្ដងទៀតហើយពេលនេះបន្ទាប់ពីបានជួបមុខរបស់ជុងហ្គុក

« ថេយ៍កើតអីម៉េចបានយំចឹង »

« បងshikខ្ញុំបានជួបគេ  »

« ជុងហ្គុកមែនទេ »

« ហុឹម... » ថេយ៉ុងងក់ក្បាលផ្ដល់ជាចម្លើយ

« ហ្ហើយ..កុំគិតច្រើនអី ។ បណ្ដោយតាមពេលវេលាទៅ ។ ពេលនេះអូនហើយនឹងគេក៏មិនពាក់ព័ន្ធអ្វីនឹងគ្នាដែរ បើជួបមុខក៏ធ្វើធម្មតា ។ កុំឲ្យខ្លួនឯងពិបាក។ » សម្រាប់ខ្លួននាយផ្ទាល់ក៏មានអារម្មណ៍ថាមិនល្អដែរពេលឮថេយ៉ុងនិយាយថាបានជួបជាមួយជុងហ្គុកចុះបើសិនបុរសម្នាក់នេះមិនកែអត្តចរិតព្រៃផ្សៃរបស់គេតើអាចមកធ្វើបាបថេយ៉ុងម្ដងទៀតអត់ ? ហើយជាពិសេសអ្វីដែលគេខ្លាចគឺពេលដែលនាយមកនិយាយពាក្យសុំទោសលុបលាងកំហុសដែលគេធ្លាប់ធ្វើចុះបើសិនជាថេយ៉ុងចិត្តទន់ព្រមអភ័យទោសឱ្យគេនោះ គេខ្លាចណាស់មិនចង់ឱ្យមានថ្ងៃនោះទេព្រោះខ្លាចបាត់បង់មនុស្សដែលគេស្រឡាញ់ទៅម្ដងទៀត

គូរដណ្តឹង & កំសត់ ( ផ្អាកសរសេរ )Where stories live. Discover now