@មួយសប្តាហ៍ក្រោយមក ....
មិនបានប៉ុន្មានផងមួយសប្តាហ៍ក៏បានកន្លងផុតទៅពេលវេលាពិតជាដើរលឿនមែន។...ត្រឹមមួយពព្រិចភ្នែកសោះ!!!រីឯដំណើរជីវិតរបស់ក្មេងប្រុសម្នាក់នេះនៅតែដដែលគ្មានអ្វីផ្លាស់ប្ដូរសូម្បីតែបន្តិចរយៈពេលមួយសប្តាហ៍មុខនេះគេព្យាយាមយកចិត្តទុកដាក់ជាមួយនឹងជុងហ្គុកណាស់ព្រោះសង្ឃឹមថានាយនិងអាចចិត្តទន់មកលើខ្លួនខ្លះ ដូចជាពេលនេះអញ្ចឹងគេបានរៀបចំអាហារយ៉ាងច្រើនយកមកឱ្យរាងក្រាស់ដល់ក្រុមហ៊ុនគេតែងតែធ្វើបែបនេះរាល់ថ្ងៃទោះពាក្យសម្ដីទទួលបានមកវិញសោះកក្រោះក៏ដោយ
តុក....តុក ..🚪🚪
សម្លេងគោះទ្វាបន្លឺឡើងធ្វើឱ្យអ្នកដែលកំពុងតែអង្គុយធ្វើការនោះងាក់ភ្នែកទៅមើលក៏ប្រញាប់ឆ្លើយតបឱ្យគេចូលមក
« ចូលមក » ជុងហ្គុក
ក្រាក់...ទ្វាវបើកឡើងដោយដៃតូចស្រឡូនរបស់ថេយ៉ុងចូលមកព្រមជាមួយនឹងប្រអប់អាហារក្នុងដៃផងដែរ
« ខ្ញុំយកអាហារមកឲ្យលោក » ថេយ៉ុង និយាយឡើងទាំងក្តោបដៃខ្លួនឯងមើលទៅនាយដែលមិនចាប់អារម្មណ៍និងវត្តមានរបស់ខ្លួន..
« អ្នកណាប្រើឯង... » ជុងហ្គុក តបវិញទាំងមិនពេញចិត្តរាល់ថ្ងៃថេយ៉ុងតែងតែធ្វើបែបនេះរហូត..ទាំងដែលគេមិនបានសុំឲ្យធ្វើផងប្រហែលជាចង់ឲ្យបុគ្គលិកក្នុងក្រុមហ៊ុននេះដឹងថាគេជាគូដណ្ដឹងរបស់ច្បាស់ក្រុមហ៊ុននេះខ្លាំងហើយមើលទៅ
« គឺ....ខ្ញុំយកមកដោយខ្លួនឯងព្រោះតាំងពីព្រឹកលោកមិនទាន់បានញាំុំអីទេ..ដូច្នេះហើយបានជាខ្ញុំប្រញ៉ាប់ធ្វើមកឲ្យលោកទៅ » ថេយ៉ុង បោះប្រសាសន៍ទាំងនេះទៅនាយវិញ ទោះដឹងគេមិនប្រើតែខ្លួនចង់ធ្វើ...ព្រោះចង់បានភាពស្និតស្នាលខ្លះពីរនាយ!!!ទាំងដែលដឹងហើយថាវាមិនអាចតែចិត្តនៅតែចង់ព្រោះអ្វីក៏ព្រោះពាក្យថាស្រលាញ់និងហើយ គេដឹងថាម្ហូបបាយដែលយកមករាល់ថ្ងៃនេះជុងហ្គុកមិនដែលញាំុំទេតែគេមិនមាត់ព្យាយាមធ្វើធម្មតាទាំងក្នុងចិត្តឈឺចង់ស្លាប់ទៅហើយ
« ហឹស...យ៉ាងម៉េចខ្លាចអ្នកក្នុងក្រុមហ៊ុននេះមិនដឹងថាឯងជាគូដណ្ដឹងយើងឬបានជាខំដល់ថ្នាក់នេះទាំងដែលយើងមិនបានហាមាត់សុំឯងសូម្បីតែមួយម៉ាត់។ គិតថាធ្វើបែបនេះហើយយើងចិត្តទន់ស្រឡាញ់ឯងមែនទេ ឈប់ស្រមៃទៀតទៅមនុស្សដែលយើងស្រឡាញ់មានតែលីណាម្នាក់គត់។ » ជុងហ្គុក និយាយបែបសើចចំអកមកកាន់ថេយ៉ុងខំរាល់នេះគិតថាគេចិត្តទន់មែនទេ យល់ខុសហើយគេមិនមានចិត្តត្រេកអរសូម្បីបន្តិច...ចំណែកថេយ៉ុងបានត្រឹមតែខាំមាត់ខ្លួនឯង ព្រោះអ្វីដែលនាយនិយាយនេះមិនខុសទេគេខំរាល់ថ្ងៃនេះក៏ព្រោះតែនាយដែល
