ភាគ:15 ស្នាមថើបដំបូង🥀

531 31 8
                                        

#បីថ្ងៃកន្លងផុតទៅ

រយៈពេលបីថ្ងៃសម្រាប់ការព្យាបាលរបស់ថេយ៉ុងពេលនេះគ្រូពេទ្យបានបញ្ជូនគេមកកាន់បន្ទប់វីអាយភីប៉ុន្តែគេនៅមិនទាន់ដឹងខ្លួននៅឡើយទេហើយគ្រូពេទ្យក៏នៅចាំតាមដានអាការៈគេដដែល ចំណែកលោកវីលាមនិងកូនប្រុសច្បងនៅចាំមើលថែគេគ្រប់ពេលវេលា។មិនឲ្យចន្លោះ។មួយពេលឡើយ។!!!បើនិយាយពីជុងហ្គុកវិញតាំងពីមានរឿងនេះមកគេមិនដែលត្រឡប់មកជាន់ភូមិគ្រឹះឡើយ។គេនៅសម្ងំក្នុងខំដូររបស់គេ...ព្រោះនៅខឹងជាមួយនឹងឪពុកដែលហ៊ានលើកដៃវ៉ៃខ្លួនដោយសារតែក្មេងម្នាក់នោះ។ហើយគេក៏មិនបានទៅសួរសុខទុក្ខ។ឬមើលពីអាការៈរបស់អ្នកមាននាមជាគូរដណ្ដឹង។សូម្បីតែម្ដង។ ចំណែកខាងគ្រួសាររបស់លោកគីមក៏នៅមិនទាន់ដឹងរឿងនេះដូចគ្នា។

« តើលោកប៉ាចង់បកស្រាយរឿងនេះយ៉ាងម៉េចចំពោះលោកអ៊ំគីមទៅ » ណាមជូន

« ក៏និយាយទៅតាមអ្វីដែលបានកើតឡើងនោះហើយរឿងទាំងអស់នេះវាបានកើតឡើងទៅហើយទោះព្យាយាមយ៉ាងណាក៏វាគ្មានបានប្រយោជន៍ដែរកំណត់ទៅតាមព្រេងវាសនាទៅចុះ។.ហើយប៉ាក៏យល់ព្រមតាមអ្វីដែរជុងហ្គុកគេចង់បានឲ្យគេភ្ញាក់ខ្លួនម្ដងថាអ្វីដែលគេច្រើសរើសវាល្អប្រសើរជាមួយនឹងគេដែលទេ ពេលនោះគេនឹងដឹងហើយថាអ្វីដែលជាពាក្យថាស្ដាយក្រោយនិងវិប្បដិសារី រាល់ទង្វើដែលគេបានធ្វើទាំងអស់នេះ » រឿងមកដល់ដំណាក់កាលនេះទៅហើយគាត់ក៏មិនអាចបន្តវាទៀតបានដែរ។បើសិនជាគាត់មិនបង្ខំឲ្យគេមកធ្វើតាមគាត់ម្ល៉េះថេយ៉ុងក៏មិនធ្លាក់ក្នុងស្ថានភាពបែបនេះដែរ គាត់ហ្នឹងយល់ព្រមផ្ដាច់ពាក្យឲ្យជុងហ្គុកតាមអ្វីដែលគេត្រូវការកន្លងមក

« អញ្ចឹងប៉ានឹងផ្ដាច់ពាក្យរវាងពួកគេទាំងពីរនាក់មែនទេ » ណាមជូន បើសិនជាលោកប៉ារបស់គេជ្រើសរើសធ្វើបែបនេះទៅហើយ។គេក៏មានតែតាមណាមួយក៏មិនចង់ឲ្យក្មេងដែលមិនដឹងអីម្នាក់នេះមករងគ្រោះដល់ថ្នាក់នេះដែរ។

« ត្រូវហើយប៉ាមិនអាចបន្តឱ្យវានៅជាបែបនេះទៀតនោះទេបើពុំដូច្នេះរឿងគ្រប់យ៉ាងនិងកាន់តែរញ៉េរញ៉ៃ។ទុកឱ្យប៉ាជាអ្នកដោះស្រាយជាមួយនឹងត្រកូលគីមដោយខ្លួនឯង » លោកវីលៀម

គូរដណ្តឹង & កំសត់ ( ផ្អាកសរសេរ )Where stories live. Discover now