ភាគ:5-6 ទះខ្ញុំព្រោះអាក្មេងនោះ🥀

522 21 6
                                        

:ថ្ងៃថ្មី....

ថេយ៉ុងងើបពីរព្រលឹមដើម្បីជួយរៀបចំម្ហូបអាហារអ្នកបម្រើព្រោះវាជាទម្លាប់របស់គេទៅហើយ។ពេលនៅផ្ទះរបស់គេ។ឲ្យតែព្រលឹមឡើង។គេតែងតែងើបពីព្រលឹមមកជួយកិច្ចការងារផ្ទះខ្លះៗរបស់អ្នកបម្រើ ចំណែកជីនគេក៏បានចេញទៅធ្វើការងាររបស់ខ្លួនផងដែរដោយមានណាមជូនជាអ្នកជូនទៅ

« អ្នកប្រុសខ្ញុំថាមិនបាច់ទេទុកឱ្យពួកខ្ញុំនេះជាអ្នកធ្វើហើយបើសិនជាលោកម្ចាស់មកឃើញខ្ញុំត្រូវមាត់របស់គាត់ជាមិនខាន។ » យ៉ាជី ជាអ្នកបម្រើស្រីម្នាក់ដែលមើលការខុសត្រូវនៅទីនេះបន្ទាប់ពីម៉ែដោះ នាងនិយាយហាមឃាត់រាងតូចមិនឲ្យជួយការងារទាំងនេះទេបើលោកចនមកឃើញស្តីឲ្យពួកនាងមិនខាន...

« មិនអីទេបងខ្ញុំអាចធ្វើបានបើគាត់មកស្ដីបន្ទោសនោះទុកឱ្យខ្ញុំជាអ្នករាប់រងទាំងអស់ចុះ។វាជាទម្លាប់ទៅហើយ។ព្រោះនៅផ្ទះរបស់ខ្ញុំ*ខ្ញុំក៏តែងតែធ្វើបែបនេះដែរ » ថេយ៉ុង តបទៅញញឹមទៅកាន់នាងវិញការងារទាំងនេះគេអាចធ្វើបានបើសិនជាលោកអ៊ំមកស្ដីបន្ទោសនោះទុកឱ្យគេជាអ្នករាប់រងទាំងអស់។មិនឲ្យពួកនាងពិបាកឡើយ។ចំណែកអ្នកបម្រើទាំងអស់នោះក៏ញញឹមពេញចិត្តយ៉ាងខ្លាំងគេថែមទាំងមានសន្ដានចិត្តល្អហើយនៅមិនប្រកាន់ពួកគេជាអ្នកបម្រើទៀតដាក់ខ្លួនណាស់ដូចជាខ្លួនឯងនេះឋានៈស្មើពួកគេអញ្ចឹង

« ហីយ៉ា អ្នកប្រុសមិនត្រឹមតែមានរូបរាងស្អាតនោះទេថែមទាំងមានសន្ដានចិត្តល្អទៀតផង។នៅមិនប្រកាន់ពួកខ្ញុំនេះជាអ្នកបម្រើថែមទាំងមកនិយាយលេងជាមួយនឹងពួកខ្ញុំទៀតផង។ហេតុនេះហើយទើបលោកម្ចាស់ស្រឡាញ់ពេញចិត្តអ្នកប្រុសខ្លាំងណាស់នោះ ពួកខ្ញុំលែងឆ្ងល់ហើយថាហេតុអ្វីបានជាលោកម្ចាស់ពេញចិត្តអ្នកប្រុសយ៉ាងនេះបើសិនជាលោកស្រីនៅណាប្រាកដជាស្រឡាញ់ចូលចិត្តអ្នកប្រុសដូចលោកម្ចាស់មិនខាន។ » លីលី និយាយលើកសរសើរពីគុណសម្បត្តិរបស់រាងតូចហេតុនេះហើយទើបធ្វើឱ្យមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្តគេយ៉ាងនេះតែខុសតែម្យ៉ាងគឺអ្នកប្រុសតូចរបស់គេនេះមិនដឹងជាផ្នែកខ្វាក់អ្វីមើលមិនដឹងថាគូរដណ្ដឹងខ្លួននេះល្អយ៉ាងណា...

គូរដណ្តឹង & កំសត់ ( ផ្អាកសរសេរ )Where stories live. Discover now