ភាគ៦(លោកឯងឆ្កួតមែនទេ?)

Start from the beginning
                                        

«ឈប់ក៏ឈប់ អីឡូវចូលសាច់ការយើងវិញ»

«សាច់ការស្អីឯង?»

«បងបញ្ជាមនុស្សអោយទៅសម្លាប់ខ្ញុំមែនទេ?»

«ត្រូវហើយ»គេឆ្លើយតបទៅកាន់ប្អូនវិញយ៉ាងស្រួល ហាក់ដូចជាមិនមានអារម្មណ៍ថាខុសអីបន្តិចសោះ។

ហេតុអ្វីក៏ពួកគេទាំងពីអ្នកចង់សម្លាប់គ្នាបែបនេះ?តើរឿងមួយនេះជារឿងយល់ច្រឡំឬយ៉ាងណា?

«មិចក៏បងចេញអាចរិកថោកទាបបែបនិងមកទៀតហើយ?ម្តងជាពីដងហើយចរិកបងនៅតែដដែល លើកក្រោយកុំអោយថាខ្ញុំមិនបានប្រាប់បងណា តែមានមកគឺមានទៅវិញហើយលើកក្រោយ លើកនេះខ្ញុំលើកលេងអោយបង ព្រោះថាស្អែកខ្ញុំនិងត្រូវរៀបការហើយ កុំមករញ៉េរញ៉ៃក្នុងជីវិតខ្ញុំទៀតអោយសោះ»

«បើយើងមិនឈប់ឯងចង់យ៉ាងមិច?»

«គ្មានចង់យ៉ាងមិចទេគឺសម្លាប់បងចោលនោះអី»

«ល្អ បើខ្លាំងក៏សម្លាប់យើងចោលអីឡូវនេះមក»

«ចាំលើកក្រោយទៅ ថ្ងៃនេះខ្ញុំមិនទំនេរ ហើយក៏មិនចង់ប្រឡាក់ដៃ»

«បើឯងមិនសម្លាប់យើង ទុកអោយយើងជាអ្នកសម្លាប់ឯង»

«បងហ៊ាន?»

«មានរឿងស្អីដែលយើងមិនហ៊ាន?»

«បើខ្លាំងក៏សាក់មក បងងាក់ទៅក្រោយទៅថាមានអ្នកណាកំពុងតែដើរមក»ជេយ៍ងាកទៅក្រោយតាមស៊ុងហ៊ុននិយាយហើយក៏ឃើញថាអ្នកដែលមាននាមជាប្រពន្ធកំពុងតែដើរមករកខ្លួន។

ជេយ៍ដេសសុី ជាកូនប្រុសច្បង់នៅក្នុងត្រកូលនាយមានអាយុ២៥ឆ្នាំ សព្វថ្ងៃនេះនាយជាម្ចាស់ក្រុមហ៊ុនឡានទំនើបនិងជាម្ចាស់ក្រុមហ៊ុនខាងដារ៉ាផងដែរ នាយមានចរិកម្យ៉ាងដែលពិបាកនិយាយគ្នាគឺរឹងទទឹងមិនចេះស្តាប់ហេតុផងអ្នកណា ហើយរាល់ថ្ងៃនេះថែមទាំងចង់មានគំនិតចង់សម្លាប់សាច់ឯងទៀតផង មនុស្សម្នាក់ដែលជេយ៍ស្តាប់បំផុតគឺជាប្រពន្ធរបស់គេ មិនថាប្រពន្ធនិយាយអ្វីជេយ៍តែងតែធ្វើតាម និយាយរួមប្រពន្ធគឺជាធំ។

«លោកប្តី នេះប្អូនថ្លៃមកលេងពួកយើងមែនទេ?»

«ខ្ញុំគ្រាន់តែមកចង់ប្រាប់បងថ្លៃថាស្អែកនេះខ្ញុំនិងត្រូវរៀបការហើយ បើបងមានពេលក៏អញ្ជើញមកផង» បន្ទាប់ពីនិយាយប្រាប់បងថ្លៃហើយស៊ុងហ៊ុនក៏បានសុំលាពួកគេទាំងពីត្រឡប់ទៅវិញ។

«លោកប្តីស្អែកនេះពួកយើងគួរស្លៀកឈុតអ្វីទៅ?»

«បងមិនទៅទេ»

«អូនដឹងណាថាបងស្រលាញ់ប្អូន តែគ្រាន់តែបងមាត់រឹង»

«អូនឃើញសម្តីវាទេ វានិយាយសុទ្ធសឹងតែចង់សម្លាប់បង»

«ចុះបងមិនព្រមប្រាប់គេទៅថាបងមិនបានធ្វើរឿងមួយនេះហេតុអីក៏បងទទួលយករឿងមួយនេះធ្វើអ្វី?»

«ទោះបីជាបងប្រាប់វាក៏វាមិនជឿបងដែរនៅក្នុងភ្នែករបស់វាបងអាក្រក់រហូតទៅហើយ អូនឃើញទេមនុស្សដំបូងដែលវាគិតថាចង់សម្លាប់វា វាក៏គិតដល់បងមុនគេ ទោះបីជាបងខឹងស្អប់វាយ៉ាងណាក៏ដោយក៏បងមិនធ្លាប់គិតថានិងសម្លាប់សាច់ឯងដែរ»ជេយ៍និយាយប្រាប់ប្រពន្ធតែប៉ុណ្ណឹងរួចក៏ដើរចូលទៅខាងក្នុងវិញ។

ពេលនេះក៏ម៉ោង៥ល្ងាចទៅហើយ ស៊ុងហ៊ុនក៏បានត្រឡប់មកដល់វិមានវិញដូចគ្នា នាយចេញពីក្នុងឡានទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន នាយហាក់មិនអស់ចិត្តសោះថាបងប្រុសរបស់នាយចង់សម្លាប់នាយបែបនេះ។

«លោកម្ចាស់ខ្ញុំមានរឿងចង់ប្រាប់»

«រឿងស្អីក៏ឆាប់និយាយមក»

«គឺថារឿងគ្រប់យ៉ាងមិនមែនជាស្នាដៃរបស់អ្នកប្រុសធំនោះទេ»

«ឯងកំពុងតែនិយាយស្អី បើមិនមែនជាគាត់តើជាអ្នកណា ព្រោះសត្រូវរបស់យើងមានតែគាត់មួយនិងឯង»

«សុំទោសលោកម្ចាស់ដែលខ្ញុំសើបមិនបានល្អ បណ្តោយអោយលោកម្ចាស់ខឹងនិងអ្នកប្រុសធំបែបនេះ»

«អ្នកណាជាអ្នកធ្វើ?»

«ខ្ញុំសើបមិនទាន់ដឹងនោះទេទាន ព្រោះថាមនុស្សដែលខ្ញុំអោយទៅសើបបន្តរពីខ្ញុំពេលនោះវាបានស្លាប់បាត់ទៅហើយ»

«បើមានលើកក្រោយម្តងទៀត ក្បាលរបស់ឯងត្រៀមតែធ្លុសទៅ»ស៊ុងហ៊ុនស្រែកគំហកទៅកាន់កូនចៅ រួចក៏ដើរឡើងទៅខាងលើ។

រឿង:ម្ចាស់ក្លិនម្ចាស់ស្នេហ៍Where stories live. Discover now