«ចា៎លោកម្ចាស់»អ្នកបម្រើម្នាក់ក៏បានបន្លឺសម្លេងឡើង ហើយពួកគេទាំងអស់គ្នាក៏បានបំបែកផ្លូវគ្នារាងៗខ្លួន។
បន្ទាប់ពីបីជេគឡើងទៅដល់បន្ទប់ហើយ ស៊ុងហ៊ុនក៏បានចុះមកខាងក្រោមវិញ រួចក៏ចូលទៅអង្គុយ។
«លោកម្ចាស់ទទួលបានដំណឹងអ្នកដែលធ្វើបាបលោកម្ចាស់ហើយ»ជេហានដើរចូលមកជិតស៊ុងហ៊ុនរួចក៏អោនខ្សឹបប្រាប់គេ ព្រោះថារឿងមួយនេះវាទាក់ទង់និងគ្រួសារបស់គេមួយទាំងមូល។
«បងធំនៅតែដដែលចរិករបស់គាត់នៅតែថោបទាប»ស៊ុងហ៊ុននៅពេលដែលដឹងថាអ្នកណាជាអ្នកធ្វើហើយគេហាក់ហួសចិត្តជាខ្លាំង មានឈ្មោះជាបងប្អូននិងគ្នា តែបែបជាមានចិត្តចង់សម្លាប់សាច់ឯងទៅវិញ។
«តើពួកយើងគួរចាត់ការយ៉ាងមិចទៅលោកម្ចាស់»
«ទុកអោយយើង ឯងទៅមើលការខុសត្រូវនៅក្រុមហ៊ុនជំនួសយើងសិនទៅ»ជេហានក៏អោនក្បាលលាស៊ុងហ៊ុន រួចក៏ចាក់ចេញទៅ។
«លោកម្ចាស់ ស៊ុបឆ្អឹនហើយ»ម៉ែដោះ ដែលជាមនុស្សចាស់ជាងគេនៅក្នុងផ្ទះក៏បានលើកស៊ុបមួយចានយកមកអោយស៊ុងហ៊ុន។
ស៊ុងហ៊ុនទទួលស៊ុបពីដៃម៉ែដោះ រួចហើយក៏បានលើកស៊ុបទៅខាងលើ។ពេលនេះជេគនៅតែមិនទាន់ភ្ញាក់នៅឡើយ ព្រោះថាជាតិថ្នាំដែលគេបានដាក់នៅកន្សែងនៅមិនទាន់សាបនៅឡើយ។
«ដេកអោយដូចជ្រូកពុលបាយ»ស៊ុងហ៊ុនចូលទៅទះថ្ពាល់របស់ជេគទិចៗដើម្បីដាស់អោយគេដឹងខ្លួនឡើង ព្រោះថានេះវាក៏ច្រើនម៉ោងទៅហើយ ជេគនៅតែមិនទាន់ដឹងខ្លួននៅឡើយ។
«ហឹម..!»សម្លេងក្រហឹមក៏បន្លឺឡើង ជេគចាប់ផ្តើមព័ទ្ធខ្លួនទៅមកៗជាច្រើនសាទើបបើកភ្នែកឡើងមក។ គ្រាន់បើកភ្នែកមកភ្លាមក៏ស្ទុះក្រោកឡើងយ៉ាងលឿន ព្រោះថាបន្ទប់ដែលគេកំពុងតែគេងនេះមិនមែនជាបន្ទប់របស់គេនោះទេ។
«ល្មមភ្ញាក់ហើយកុំដេកយូរពេក មើលចុះទឹកមាត់ប្រឡាក់ឡើងពេញពូកយើងហើយ»
«លោកឯងចាប់ខ្ញុំមកធ្វើស្អី?»
«ចាប់យកមកធ្វើជាប្រពន្ធ»
«កុំឆ្កួតពេក គ្មានអាណាគេទៅធ្វើប្រពន្ធមនុស្សឆ្កួតដូចជាលោកឯងនោះទេ»
«គ្មានយ៉ាងមិច ឯងមិនដឹងទេឬថាយើងនេះមានមុខមាត់ខ្លាំងប៉ុណ្ណា? មិនខ្វះនោះទេអ្នកដែលចង់បានយើងធ្វើជាប្តី បើសិនជាឯងបានយើងធ្វើជាប្តីហើយ គឺនិងមានសំណាងពេញមួយជីវិត»
«ខ្ញុំថាទឹកភ្នែកពេញមួយជីវិតទើបត្រូវ»
«ទឹកភ្នែកមែន តែទឹកភ្នែកលើគំនរទ្រព្យសម្បត្តិ»
«ខ្ញុំឈប់និយាយជាមួយលោកឯងហើយ ខ្ញុំចង់ទៅផ្ទះវិញ»
«ទៅផ្ទះវិញ?បើដោះលេងឯងអោយទៅផ្ទះវិញស្រួលៗបែបនេះ យើងខំចាប់ឯងមកធ្វើស្អី?»
«លោកចង់បានស្អី?»
«ចង់បានឯងធ្វើជាប្រពន្ធ»
«ដាច់ខាត់ខ្ញុំមិនយកលោកឯង ខ្ញុំមិនចង់បានប្តីជាមនុស្សអាក្រក់ មនុស្សគ្មានទំនួលខុសត្រូវ»
«គ្មានទំនួសខុសត្រូវ? អ្នកណាជាអ្នករត់?អ្នកណាជាអ្នកមិនស្តាប់សម្តីយើង?»
«លោកឯងនិងហើយជាអ្នករត់»
«មិចក៏ឯងដឹងថាយើងជាអ្នករត់?»
«បើពេលដែលខ្ញុំភ្ញាក់ឡើងមកក៏បាត់លោកឯងទៅហើយ នេះក៏បញ្ជាក់ថាលោកឯងជាអ្នករត់ចោលខ្ញុំ»
«បាត់យើង? ឯងដឹងទេថាយើងទៅណា គឺយើងទៅទិញស្អីមកអោយឯងសុីនិងហើយ»ស៊ុងហ៊ុនចាប់ផ្តើមស្រែកគំហកខ្លាំងៗទៅកាន់ជេគ រហូតដល់ថ្នាក់ជេគអង្គុយស្រក់ទឹកភ្នែក។
«លោកឯងនិយាយស្រួលបួលមិនបានទេឬចាំបាច់ស្រែក ហ្ហឹក ហុឺស »
«ឈប់យំហើយក៏ឆាប់សុី....ញុំាស៊ុបនេះទៅ យើងចុះទៅខាងក្រោមហើយ មានកាស្អីក៏ហៅជេហានទៅ យើងជាប់រវល់ការងារ»
«ខ្ញុំចង់ទៅផ្ទះ»
«យើងមិនអោយទៅ»
«ចាំមើលទៅខ្ញុំនិងប្រាប់បងប្រុសខ្ញុំអោយសម្លាប់លោកឯងចោលមិនខាននោះទេ»ជេគ ហាក់មានក្តីសង្ឃឹមឡើងវិញនៅពេលដែលនឹកឃើញដល់បងប្រុស។
«មិនបាច់ឯងទៅប្រាប់វានោះទេ ទុកអោយយើងជាអ្នកទៅប្រាប់វាដោយខ្លួនឯង ថាឯងនិងយើងនិងត្រូវរៀបការនៅថ្ងៃស្អែកនេះ»
ភាគ៥(ចង់បានឯងធ្វើជាប្រពន្ធ)
Start from the beginning
