ហុីសុឹង ឡានី អាយុ២២ឆ្នាំ មុខមាត់មានមន្តស្នេហ៍ នារីណាឃើញហើយក៏លុងដក់ចិត្តមិនរួច ចរិកចាស់ទុំមិនចេះរញ៉េរញ៉ៃច្រើនសុភាពបុរសចំតួតែម្តង ស្នាមញញឹមដូចផ្កាកម្ពស់ខ្ពស់សង្ហាហើយក៏ជាម្ចាស់ក្រុមហ៊ុនគ្រឿងអាលង្ការដែលល្បីមួយរូបផងដែរ។
«សូមអញ្ចើញលោកប្រុសតូចចូលមកខាងក្នុងភូមិគ្រឹះ..»ហុីសុឹង ញញឹមទៅកាន់ប្អូនប្រុសយ៉ាងស្រទន់ចំណែកអ្នកដែរត្រូវបានគេញញឹមដាក់វិញក៏ទទួលបានអារម្មណ៍កក្តៅភ្លាមៗ។
«បាទអគុណលោកប្រុសធំ»ជេគ នៅពេលដែលតបជាមួយបងប្រុសរួចហើយគេក៏បានលាដៃយ៉ាងធំដើម្បីអោយបងប្រុសចូលមកអោបគេ ព្រោះថាគេពិតជានឹកបងប្រុសគេខ្លាំងណាស់ បែកគ្នាអស់រយៈពេល៥ឆ្នាំមកនេះ។
«យ៉ាងមិចដែរនៅប្រទេសក្រៅ៥ឆ្នាំមកនេះ»សុីហុឹង ចូលទៅកៀកស្មាប្អូនប្រុសរួចក៏ដើរចូលទៅខាងក្នុងភូមិគ្រឹះនិងបានសួរនាំទៅកាន់ប្អូនប្រុសជាច្រើន។ តាមពិតទៅជេគត្រឡប់មកអាមេរិកវិញជិតកន្លះឆ្នាំទៅហើយ តែគេមិនបានអោយគ្រួសារបស់គេបានដឹងនោះទេ ទើបតែ២ខែក្រោយមកនេះនៅពេលដែលមានរឿងនៅក្នុងខ្លឹបនោះ ជេគក៏ព្រមត្រឡប់មកផ្ទះវិញ។
«បិសងាប់បិសរស់ មិនដឹងជាអាចោគេបាញ់ណាទេសុខៗមកចង់សម្លាប់ខ្ញុំ តែចេះសំណាងទាន់ខ្ញុំនេះគេចទាន់កុំអីងាប់គ្មានដីកប់»ជេគក៏បានរៀបរាប់រឿងគ្រប់យ៉ាងទៅអោយបងប្រុសបានដឹង។
«ពួកអាអស់នេះខាំមិនលេងមែន ធ្វើបាបតែយើងមិនអស់ចិត្ត ចង់មកសម្លាប់កូនឆ្កែសំណព្វចិត្តយើងទៀត បើយើងមិនប្រដៅពួកវាចេញម្តងទេពួកវានៅតែភ្លើមិនព្រមបាត់ចិង»ហុីសុឹង ក៏បានអង្អែលក្បាលប្អូនប្រុសទិចៗនិងបាននាំគ្នាដើរចូលទៅខាងក្នុងបាត់ទៅ។
មន្ទីពេទ្យ
ក្រាក.....សម្លេងបើកធ្វាក៏បានបន្លឺឡើងដែលបង្ហាញអោយឃើញពីបុរសម្នាក់ដើរសម្តៅមកកាន់អ្នកជំងឺ។
សុឹងហាន វីម៉ា គឺជាជនជាតិកូរ៉េដែលមករស់នៅអាមេរិកជាយូរមកហើយ គេមានអាយុ២២ឆ្នាំ កម្ពស់ខ្ពស់ ស្បែកសរមុខមាត់ទាក់ទាញស្រីៗណាឃើញក៏ចង់បានយកមកធ្វើជារបស់ខ្លួន ចរិកបែបឆ្កួតៗតែក៏ព្រានមិនណយដែរ]
«អាហ៊ុនឯងយ៉ាងមិចហើយសម្លាញ់ កុំទៅចោលយើងណា អាហ៊ុន នេះឯងពិតជាងាប់ចោលយើងពិតមែនហេ...»សុីងហាន ចូលមកអង្រួនស្មាមិត្តខ្លាំងៗស្រែកជំទាលសឹងតែផ្អើលមន្ទីពេទ្យទាំងមូល។
«អាណាងាប់ហា៎អាញសួរហែងយំរកងាប់ស្អី» ស៊ុងហ៊ុន គំហក ដាក់អ្នកជាមិត្តខ្លាំងៗ អ្នកដែលបានស្តាប់ក៏សមណាស់ទៅហើយ ទើបមិនភ៏យបែបនេះ មិនស្រែកតែមាត់នោះទេដៃក៏លឿនណាស់ដែរ ស៊ុងហ៊ុនក៏បានវៃក្បាលសុីងហានមួយដៃចំក្បាល ឡើងសុីងហានក្តោបក្បាលជាប់។
«អាញ់ស្មានតែហែងងាប់បាត់ហើយតា បើគេខលមកប្រាប់អាញ់ថាហែងក្រឡាប់ឡាន បែកក្បាលអស់ហើយ អញ់គ្រាន់តែលឺចង់ធ្លាក់ថ្លើម» សុីងហាន និយាយផងធ្វើកាយវិការផង ស៊ុងហ៊ុនដែលអង្គុយមើលសឹងតែហក់ទៅធាក់អោយបាក់កងាប់ទេ។
«បានហើយៗអាញ់ហត់ជាមួយហែងណាស់ តែអាញ់ឆ្ងល់ត្រង់ថាឡានដែលបើកដេញអាញ់និងជាឡានពួកក្រុមណា ប្រហេសមួយពេលអាញសឹងតែអស់ជីវិត» ស៊ុងហ៊ុងក្រវីក្បាលទិចៗទាំងហួសចិត្តនិងខ្លួនឯង ដែលមិនបានប្រយ័ត្នខ្លួន។
«ចាំអាញ់សើបអោយពួកម៉ាក តៀមតែកម្លាំងប្រយុទ្ធទៅបានហើយ» សុីងហានចូលមកទះស្មាមិត្តទិចៗ។
«ឯងមានឃើញ ជេហាន អត់»ស៊ុងហ៊ុន សួររកកូនចៅភ្លាមៗបន្ទាប់ពីមិនឃើញកូនចៅមួយថ្ងៃនិង។
«ខ្ញុំមកដល់ហើយលោកម្ចាស់»ជេហាន ដែលទើបតែមកដល់មន្ទីពេទ្យនោះក៏ស្រែកឡើងមក។
«យើងស្មានតែឯងទៅងាប់នៅឯណាបាត់ហើយតា» ស៊ុងហ៊ុនងាកមុខមកសម្លក់កូនចៅភ្លាមៗ។
«បិសដែរនិងមិញ មិនដឹងជាឡានអាចោម្សៀតណាគេជិះមកបុកគូទឡានខ្ញុំពីក្រោយ»ជេហាននិយាយទាំងខឹង។
ភាគ៣(ជួយក៏ជួយ ជួយយកតែបុណ្យទៅ)
Start from the beginning
