ភាគ:23 ធ្វើស្អីនិង🥀

Mulai dari awal
                                        

« បាទ »

បន្ទាប់ពីនិយាយរឿងទាំងអស់នេះរួចរាល់ហើយនាយតូចគេក៏ចេញមកវិញ ។ គាប់ជួនភ្លាមនោះshikក៏ស្រាប់តែមកដល់ស្របពេល ថេយ៉ុងចេញមកដូចគ្នា

« ថេយ៍ »

« បងshik »

« មានរឿងអី.ហ្ហេស.បានមុខមិនស្រស់សោះ »

« អត់មានទេ..ហើយនេះបងបានអីមកខ្លះនិងច្រើនម្ល៉េះ » ថេយ៉ុងមើលទៅក្នុងដៃshikមានកានរបស់ច្រើនណាស់មិនដឹងជាទិញអីមកខ្លះទេ ឲ្យតែពេលនាយមកមិនខ្វះទេរបស់ផ្ញើ

« អរ៎..ថ្ងៃនេះបងបានទៅផ្សារឃើញគេមានលក់strawberry ល្អៗទើបទិញយកមកព្រោះដឹងថាអូនចូលចិត្តនោះអី » ចៃដន្យថ្ងៃនេះនាយឆាងជូនម៉ាក់របស់ខ្លួនទៅផ្សារក៏បានឃើញផ្លែstrawberryល្អពេកនាយក៏ទិញយកមកឲ្យថេយ៉ុងតែម្តងទៅ ព្រោះដឹងថានាយតូចចូលចិត្ត

« អរគុណបងហើយ....ចុះអ៊ំស្រីគាត់សុខសប្បាយទេខ្ញុំខានទៅលេងគាត់យូរហើយ »

« ម៉ាក់គាត់មិនអីទេ...តែក៏រអ៊ូថានឹកថេយ៍មិនឈប់ដូចគ្នា..តែចាំមានពេលបងនាំថេយ៍ទៅ »

« បាទ...ចឹងយើងទៅក្នុងទៅអ្នកម៉ាក់កំពុងធ្វើបង្អែម តោះ... »

« តោះ »

[ 📍ឃ្លាំងទំនិញ 📍 ]

ថ្ងៃនេះដុងវ៉ូបានមកពិនិត្យមើលទំនិញដូចរាល់ដងប៉ុន្តែចៃដន្យអី ។ វាក៏មានរឿងកើតឡើងធ្វើឲ្យរញ៉េរញ៉ៃរកតែគេធ្វើការមិនកើតព្រោះមានពួកឈ្នាននេះកំពុងតែបង្កប់ខ្លួនក្នុងឃ្លាំងរបស់គេ។

« ហេតុអីក៏បណ្ដោយឱ្យមានរឿងទាំងនេះកើតឡើង ពួកឯងមិនចាំអ្វីដែលយើងនិយាយទេមែនទេ »

« ពួកយើងបានពិនិត្យសព្វអស់ហើយចៅហ្វាយមិនដឹងថាតើជនបង្គាប់ម្នាក់នោះវាមកពីណានោះទេ។ »

« ឯងគិតថាពួកវាល្ងង់ដូចជាពួកឯងគិតមែនទេ  »

« ខ្ញុំសុំទោសពិតមែនចៅហ្វាយ »

« ឯងគិតតែពីសុំទោស...តែការងារមួយៗឯងធ្វើមិនដែលបានសម្រេច..តើឱ្យយើងទៅរំពឹងឯងដោយរបៀបណាទៀត..អាចង្រៃ.. » ម្តងណាក៏ដូចម្តងណាដែលកូនចៅរបស់គេមិនដែលធ្វើឲ្យគេសប្បាយចិត្តម្តងសោះការងារធ្វើក៏មិនដែលបានសម្រេចត្រូវជុងហ្គុកបំផ្លាញរហូតទំនិញរបស់នាយមួយរយៈនេះខូចខាតច្រើនណាស់ដោយសារកូនចៅអត់បានការរបស់គេ

គូរដណ្តឹង & កំសត់ ( ផ្អាកសរសេរ )Tempat cerita menjadi hidup. Temukan sekarang