ភាគ:22 ចាប់ផ្ដើមជីវិតថ្មី🥀

Start from the beginning
                                        

« គឺ.. គឺខ្ញុំសុំពេលគិតសិនបានទេព្រោះតែវាភ្លាមៗពេកខ្ញុំមិនទាន់និងអាចទទួលយកបានព្រោះខ្លាចនឹងជួបរឿងដដែលៗទៀត » ថេយ៉ុង ចិត្តរបស់គេក៏ចង់ទទួលយកshikដែលប៉ុន្តែគេនៅខ្លាចរអាចំពោះរឿងដែលធ្លាប់កើតលើគេដោយឡើយហេតុនេះហើយទើបគេមិនទាន់នឹងបើកចិត្តព្រមទទួលយកអ្នកណាម្នាក់មកមើលថែបេះដូងគេនោះទេ។

« មិនអីទេបងតាមអូនជានិច្ច » shik

« បងមិនខឹងខ្ញុំទេហ្អេ៎ » ថេយ៉ុង មើលមុខនាយចំៗ

« អត់ទេបងតាមអូនទោះវាយូរក៏បងចាំ..សឺត » shik ឪនមកថើបថ្ពាល់ថេយ៉ុងមួយខ្សឺតព្រោះតែទ្រាំមិនបាននិងភាពគួរឲ្តស្រលាញ់គេពេក ចំណែកថេយ៉ុងក៏អៀនខ្លាំងណាស់ដែលនៅសុខៗមកថើបឆៅៗបែបនេះ

« គឺ....យើងទៅក្នុងវិញទៅ » ថេយ៉ុង

« តោះ » shik

________________________
*ហាងសំលៀកបំពាក់...( ជីន )

នៅក្នុងហាងសំលៀកបំពាក់ជីនគេនៅមិនសុខឡើយដើរចុះដើរឡើងព្រោះតែកង្វល់ចិត្តជាមួយនឹងរឿងរបស់ណាមជូនរយៈពេល 3ឆ្នាំមកនេះគេមិនដែលបង្ហាញខ្លួនឲ្យគេឃើញឡើយចាប់តាំងពីនិយាយពាក្យទាំងអស់នោះមកគឺបាត់ដំណឹងគេសូន្យតែម្ដង។មិនដឹងថាទៅដល់ទីណានោះទេ។

« ព្រះអើយ ចង់គេទៅណាក៏ទៅៗយើងមកខ្វល់ធ្វើស្អីគួរឲ្យធុញមែន » ជីន ( នឹកគេមែន )

« បងជីនកើតអីមួយរយៈនេះឃើញបងប្លែកៗ » ស៊ូយ៉ុង

« គ្មានទេមកពីបងមិនសូវស្រួលខ្លួនហ្នឹងណា។ » ជីន ជ្រើសយកនិយាយកុហកទាំងដែលការពិតចិត្តកំពុងតែនឹកដល់បុរសម្នាក់ដែលខានមករញ៉េរញ៉ៃគេ 3ឆ្នាំមកហើយ។

« បងកុហកខ្ញុំមិនសមសោះអាការៈនេះមិនមែនមិនស្រួលខ្លួនឡើយ។វាបង្ហាញយ៉ាងច្បាស់ថាកំពុងតែនឹកដល់មនុស្សម្នាក់ប្រាប់មកបងនឹកអ្នកណា។ » ស៊ូយ៉ុង ចង់កុហកនាងគឺមិនងាយឡើយ។គេស្គាល់ចរិតរបស់ជីនច្បាស់ថាគេកើតអ្វីគេអាចមើលដឹងទាំងអស់តែនេះបង្ហាញមកយ៉ាងច្បាស់ហើយថាគេកំពុងតែនឹកដល់មនុស្សម្នាក់តែមិនដឹងថាជាអ្នកណា។

« នឹក ....នឹកអ្នកណាបងគ្មានទេឯងកុំចេះតែនិយាយ » ជីន ព្យាយាមគេចពីក្រសែភ្នែករបស់នាង

គូរដណ្តឹង & កំសត់ ( ផ្អាកសរសេរ )Where stories live. Discover now