«ចឹងឯងមកគេងក្នុងបន្ទប់យើងម្តងមក ប៉ាយើងស្រួលទេ»
«ឆាប់ទៅផ្ទះទៅ ខ្ញុំមានផ្ទះហើយមិនចាំបាច់ទៅគេងផ្ទះអ្នកផ្សេងឡើយ»
«អរ៎»
«ឆាប់ទៅៗនៅរេរ៉ដល់កាល?»
«សុំថើមមួយខ្សឺតមក»
«Yahh Lee Heeseung ប្រុសសម្អុយ»Jakeគ្រឺតពេកទាញស្បែកជើងបម្រុងនឹងគប់នាយ តែHeeseung រត់ចូលផ្ទះទាន់កុំអីដេកពេទ្យបាត់🥹។
ពេលល្ងាចបានឈានមកដល់ក្នុងផ្ទះរបស់លោកLeeបានរៀបចំតុអាហារតូចមួយលក្ខណៈគ្រួសារជាកិច្ចស្វាគមន៍លោកSimនឹងភរិយាមកលេងទឹកដីប្រទេសកូរ៉េ។
«ម៉ាក់!តើខ្ញុំស្អាតទេ?»Jakeរៀបចំខ្លួនរួចរាល់រត់មកសួរម៉ាក់ដែលកំពុងអង្គុយចាំគេ។
«អឹម!កូនម៉ាក់សង្ហារណាស់»
«មិនត្រូវការពាក្យហ្នឹងទេ វាមិនសមនឹងខ្ញុំ»
«Awwចឹងឲម៉ាក់សរសើរថាមិច?»
«សរសើរថាស្អាត ស្រស់ស្អាត គួរឲស្រឡាញ់»
«ហឹស!ចិត្តច្រើនណាស់ កូនJakeរបស់ម៉ាក់ស្រស់ស្អាតណាស់ ថែមទាំងគួរឲស្រឡាញ់ទៀតផង ពេញចិត្តឬនៅ?»
«បាទ!»
«បើរួចរាល់ហើយ ពួកយើងឆាប់ទៅៗកុំឲលោកLeeចាំយូរ»លោកSim
«តោះពួកយើងទៅ»អ្នកស្រីSimកាន់ដៃកូនប្រុសម្ខាង នឹងកាន់ដើមដៃប្តីម្ខាង មើលទៅគ្រួសារSimមានសុភមង្គលណាស់។
ផ្ទះត្រកូលLee
«អូរ៎!មកហើយឬ ឆាប់អង្គុយចុះមក អ្នកបម្រើរៀបចំអាហាររួចរាល់ហើយ»លោកLee
«អរគុណ»Mr Sim
«សួស្តី!លោកពូអ្នកមីង»Heeseung ក្រោកឈររាក់ទាក់ពួកគាត់។
«ចាស៎ បាទ!»
«កូនHeeseung ទៅអង្គុយជិតប្អូនទៅ»លោកLeeដេញនាយក្រាស់ឲទៅអង្គុយជិតនាយតូច នាយក៏ភ្ញាក់ព្រើតនឹងសម្តីលោកប៉ាខ្លួន។
«ហេតុអី?»
«ស្តាប់តាមប៉ា»
«បាទ»Heeseung មិនមាត់ក៏ដើរទៅអង្គុយតុក្បែរនាយតូច រួចគ្រប់គ្នាក៏ចាប់ផ្តើមញាំអាហារ ។
BẠN ĐANG ĐỌC
រឿង លង់ស្នេហ៍លេខាឡិឡក់
Lãng mạnសម្តីអាក្រក់តែទង្វើបង្ហាញពីក្តីស្រឡាញ់ ការព្រួយបារម្ភ ខ្វល់ខ្វាយ ការយកចិត្តទុកដាក់ Take careគ្រប់ពេលវេលា🫶
ភាគ15:ឱកាសអី?
Bắt đầu từ đầu
