មកដល់ផ្ទះ
«អ្នកប្រុសមកវិញហើយ »ម៉ែដោះ
«បាទ!ចុះលោកប៉ា?»
«លោកប្រុសធំឡើងទៅសម្រាកខាងលើបាត់ហើយ »
«ចុះអ្វីនៅក្នុងដៃម៉ែដោះ?»
«គឺជាតែខ្ញី គាត់រអ៊ូថាឈឺក្បាលអស់កម្លាំងទើបម៉ែដោះធ្វើតែជូនគាត់»
«ចឹងឲខ្ញុំមក ចាំខ្ញុំយកឲគាត់ផ្ទាល់»
«ចាស៎ៗនេះអ្នកប្រុស»ម៉ែដោះហុចកែវតែឲនាយ
តុកៗ៚
«អ្នកណាហ្នឹង?»
«គឺខ្ញុំHeeseung ណាលោកប៉ា»
«ចូលមកចឹង»
«ប៉ា!នេះនៅធ្វើការទៀតឬ?»នាយដើរចូលមកឃើញថាលោកLeeកំពុងធ្វើការមិនសម្រាក។
«គឺនៅមិនសុខទើបចេះតែធ្វើៗទៅ»
«ម៉ែដោះថាប៉ាឈឺ នេះតែខ្ញី ពិសាររួចសម្រាកទៅ»ទុកតែលើតុសម្តីគេរៀងឆ្គងៗតែគេស្រឡាញ់ប៉ាណាស់ ព្រោះនាយកំព្រាម៉ាក់ម្នាក់ហើយដូច្នេះគេត្រូវមើលថែរអ្នកមានគុណតែម្នាក់របស់គេឲបានល្អតាមដែលអាចធ្វើទៅបាន។
«បានកូនបារម្ភពីប៉ា ប៉ាសប្បាយចិត្តណាស់ អរគុណសម្រាប់តែ»
«ចឹងខ្ញុំត្រឡប់ទៅវិញហើយ ហាមធ្វើការទៀតត្រូវតែសម្រាក»
«បាទ ប៉ានឹងធ្វើតាម»គាត់សើចនឹងចរិករបស់កូន សម្រាប់អ្នកផ្សេងមើលមកHeeseung ថាជាមនុស្សមុខមាំ សម្តីមិនពីរោះ ចរិកឆ្មើងឆ្មៃ តែសម្រាប់គាត់Heeseung ដូចជាកូនក្តាន់មួយដែរនៅតូចមិនដឹងអីចឹង។
យប់ម៉ោង10នៅក្នុងផ្ទះគេនាំគ្នាសម្រាកអស់ហើយតែចម្លែកតែHeeseung គេមិនបានគេងឡើយគឺគេកំពុងកាន់កន្រ្តកមួយដើរចេញពីផ្ទះយ៉ាងស្ងាត់ៗ។
តុកៗ
«Jakeគេងឬនៅ?»នាយបានគោះទ្វាផ្លូវខាងក្រោយ ស្រែកហៅអ្នកដែលជាម្ចាស់ផ្ទះ តែគ្មានការឆ្លើយតបទើបនាយ យកសោរមកចាក់ចូលតែម្តង។
ចូលមកដល់ក្នុង សភាពក្នុងផ្ទះភ្លឺ ទូរទស្សន៍បើកចោលធ្វើឲនាយឆ្ងល់ក៏ដើរស្វែងរកនាយតូច។
«អាយយ ចោរៗ ចោរចូលផ្ទះ អឹមៗ»Jakeដើរចេញពីក្នុងចង្រ្កានបាយក៏ឃើញHeeseung ដំបូងស្មានថាជាចោរក៏ស្រែកយកៗជាសំណាងបាននាយក្រាស់ចាប់ខ្ទប់មាត់ទាន់។
YOU ARE READING
រឿង លង់ស្នេហ៍លេខាឡិឡក់
Romanceសម្តីអាក្រក់តែទង្វើបង្ហាញពីក្តីស្រឡាញ់ ការព្រួយបារម្ភ ខ្វល់ខ្វាយ ការយកចិត្តទុកដាក់ Take careគ្រប់ពេលវេលា🫶
