ភាគ2: មិនខឹង គ្រាន់តែ-

512 62 2
                                        

ក្នុងផ្ទះ

«awwអ្នកប្រុសត្រឡប់មកវិញហើយឬ?ចង់ពិសារបាយឥឡូវឬ អត់?»ម៉ែដោះ

«អត់ទេ ចាំបន្តិចទៀតខ្ញុំទៅសម្អាតខ្លួនសិន»

«ចាស៎»

«ម៉ែដោះ!ឯណាHeeseung?»លោកLee

«គឺអ្នកប្រុសឡើងទៅសម្អាតខ្លួនបាត់ហើយ បន្តិចទៀតគាត់នឹងចុះ មកញាំបាយហើយ លោកប្រុសធំ

«ហឹម!ចឹងក្មួយJakeនោះ?»

«អឺ.......»

«អឺ អី?»

«អ្នកប្រុសHeeseung ប្រាប់ថាបើឲអ្នកប្រុសJakeរួមតុអាហារជាមួយនោះគាត់ នឹងមិនញាំបាយឡើយ»

«ស្អីរបស់គេទេ ស្អប់ប្អូនដល់ណា?»

«ម៉ែដោះជួយទៅហៅJakeបន្តិចមក ហើយមិនចាំបាច់ខ្វល់ពី គេទេ»

«ចាស៎»

ផ្ទះjake

Jakeរស់នៅតែឯងក្នុងផ្ទះដែលមានទំហំធំល្មម គេត្រូវបានម៉ាក់ ប៉ាឲមករស់នៅជិតផ្ទះលោកLeeព្រោះចង់ឲនាយតូចចេះរស់ នៅបែកគ្រួសារ នឹងហ្វឹកហាត់ការងារដើម្បីអនាគតឲjake ចេះដឹង ជាងមុនព្រោះចរិកJakeឡិឡក់ណាស់ដូចក្មេងចឹង។

«ញាំមីទៀតហើយ ធុញណាស់»មាត់ទំពារមីទាំងចង់យំចេញមក គេមិនចេះធ្វើម្ហូបទេខំរៀនតាមYoutube ក៏មិនចេះថែមទាំងមា នរបួសដៃដោយសារការមិនប្រុងប្រយ័ត្នរបស់គេទៀត។

«តុកៗ ៗអ្នកប្រុសJake គឺម៉ែដោះណា»

«ម៉ែដោះមករកខ្ញុំមានការអ្វីដែរ?»

«គឺលោកប្រុសធំហៅឲទៅពិសារបាយ»

«ជួយអរគុណគាត់ជំនួសខ្ញុំផង តែខ្ញុំមិនញាំទេព្រោះទើបតែញាំនៅហាងរួច»គេចេះតែរកនឹកពាក្យកុហកទៅ។

«ប្រាកដអត់?»ម៉ែដោះសួរបញ្ជាក់ទាំងភ្នែកសម្លឹងមើលទៅកំប៉ុង មីដែលទុកនៅលើតុ។

«ហិហិ បាទច្បាស់100%»

«ចឹងម៉ែដោះទៅវិញហើយ រាត្រីសួស្តី»

«រាត្រីសួស្តី»

«ហឺយយ អ្នកប្រុសJakeញាំមីទៀតហើយ មួយអាទិត្យពេញគឺញាំ តែមីចឹងៗអីមានកម្លាំងធ្វើការដែរ?»ម៉ែដោះនិយាយពីJakeប្រាប់ ទៅកាន់ក្មេងៗបម្រើផ្សេងទៀតទាំងមិនចាប់អារម្មណ៍នឹងវត្តមានរបស់នាយក្រាស់។

រឿង លង់ស្នេហ៍លេខាឡិឡក់Where stories live. Discover now