ភាគ12: យើងគឺសមនឹងឯង

406 55 0
                                        

មួយអាទិត្យបានកន្លងផុតទៅទំនាក់ទំនងរបស់Heejake ប្រែមកជាមិនល្អវិញព្រោះតែHeeseung ធ្វើសកម្មភាពគេចមុខចេញពីJakeរហូត ដូច្នេះហើយទើបទំនាក់ទំនងមិនសូវជាល្អដូចមុន។ប៉ុន្តែរវាងJakeនឹងJoonវិញអាចថាស្និតជាងមុនឆ្ងាយណាស់ ពួកគេតែងតែដើរលេង ញាំអីជាមួយគ្នារៀងរាល់ល្ងាច តើអាចទេបុរសដែលJakeចាប់អារម្មណ៍គឺជាJoon?

ផ្ទះត្រកូលLee

«លោកអ៊ុំ!តើរកខ្ញុំមានការអីមែនទេ?»Jakeអង្គុយតុក្បែរលោកLeeដែលមានHeeseung ក៏អង្គុយក្បែរប៉ាគេដែរ។

«គឺថាថ្ងៃស្អែក ប៉ាម៉ាក់របស់ក្មួយមកលេងក្មួយណា»

«ហា៎?ហេតុអីគាត់មិនប្រាប់ខ្ញុំចឹង?»

«គឺដំបូងថាចង់ឲក្មួយភ្ញាក់ផ្អើល តែមួយរយៈនេះក្មួយចូលផ្ទះរៀងយប់ៗជ្រៅពេក ទើបប្រាប់មុនវិញដើម្បីឲត្រៀមខ្លួនមុន»

«លោកអ៊ុំដឹងរឿងនេះដែរ?»គេអេះក្បាលសើចបែបរអៀសចិត្ត ។

«អ៊ុំមិនថាអីទេបើក្មួយចង់ដើលេង តែគួរបារម្ភពីសុវត្តិភាពផង សម័យឥឡូវវាគ្រោះថ្នាក់ណាស់ ហើយថែមទាំងមានអ្នករងចាំក្មួយរាល់យប់ទៀត»លោកLeeនិយាយទាំងងាកភ្នែកសម្លឹងមើលកូនប្រុសដែលអង្គុយនៅស្ងៀម។

«ខ្ញុំសុំទៅខាងលើហើយ »នាយរំដោះខ្លួនចេញមុន ទាន់នាយតូចមិនទាន់សង្ស័យ។

«ឈ្លោះគ្នាទៀតហើយមែនទេ?»ឃើញសកម្មភាពប្លែកៗរបស់កូននឹងក្មួយគាត់សួរ។

«អត់ទេលោកពូ»

«ចឹងហេតុអីគម្រោះគម្រើយដាក់គ្នាម្លេះ?»

«ខ្ញុំក៏មិនដឹងដែរ គាត់ស្រាប់តែមិននិយាយរកខ្ញុំ បើរាប់ថ្ងៃទៅគឺមួយអាទិត្យហើយ»

«ហឹម!រឿងរបស់ពួកឯងអ៊ុំមិនលូកដៃទេ រកពេលដោះស្រាយគ្នាទៅ អ៊ុំសុំទៅសម្រាកសិនហើយ កាន់តែចាស់កាន់តែអស់កម្លាំង»

«បាទ!លោកពូ»

ក្នុងបន្ទប់នាយក្រាស់៚

«លោក!បើកទ្វាឲបន្តិចមក»Jakeគោះទ្វាបន្ទប់នាយចង់បាក់ដៃទៅហើយតែនាយមិនព្រមបើកសោះ។

«នែ៎ មានឮខ្ញុំហៅទេ ឆាប់បើកទ្វាមក»

ក្រាក៚

រឿង លង់ស្នេហ៍លេខាឡិឡក់Tempat cerita menjadi hidup. Temukan sekarang