ភាគ15:ឱកាសអី?

344 53 7
                                        

«លោក-អឹម!»រកតែនិយាយអីមិនទាន់ទេ គឺថាHeeseung ចាប់គេថើបទៀតហើយ ពេលនាយថើបម្តងៗjakeរកតែពុទ្ធោទេនិយាយមែន។

ផាច់៚

«មនុស្សឆ្កួត!ហេតុថើបខ្ញុំរហូតចឹង?»អត់ទ្រាំមិនបាននាយតូចរើអស់មួយកម្លាំង ទះកំផ្លៀងមួយដៃឮដល់ឋានលើ🤣។

«មកពីចង់ថើប ទើបយើងថើប»

«ចង់ត្រូវថែមទេ?»

«អត់-អត់ទេ យើងលែងចង់ហើយទៅសម្អាតខ្លួនចុះ»មួយដៃមិញនេះនាយទ្រាំឈឺសឹងអីបើត្រូវមួយដៃទៀត នាយមិនធានាអាយុជីវិតខ្លួនឯងទេ។Jakeសែនគ្រឺតនឹងនាយចាប់បោចសក់នាយរួចរត់ចូលបន្ទប់ទឹកបាត់។

លុះរៀបចំខ្លួនរួចរាល់នាយតូចក៏ដើរទៅបន្ទប់ទទួលភ្ញៀវ លើកទឹកឲចាស់ៗនឹងអង្គុយជិតម្តាយដែលកំពុងនិយាយលេងជាមួយលោកLee។

«ឲចាស់ៗចាំយូរបែបនេះវាមិនល្អទេណាកូនប្រុស »អ្នកស្រីSim

«កូនសុំទោស!មិនឲមានលើកក្រោយទៀតទេ»

«កុំយកទោសកូនអី គេនៅក្មេង»លោកLeeជួយនិយាយកាន់ជើងនាយតូច។

«កាន់ជើងក្មួយណាស់ណ៎ យល់មុខថាឯងជាមិត្តស្លាប់រស់របស់យើង មិនយកទោសក៏បានតែហាមកាន់ជើងកូនយើងទៀតមើលចុះគេកាន់តែខូចហើយ»អ្នកស្រីSim

«Jakeជាក្មួយសំណព្វរបស់យើង យើងស្រឡាញ់មើលថែគេណាស់កាន់ជើងគេវាជារឿងធម្មតា ត្រូវដែរទេJake?»លោកLee

«ហិហិ បាទ!លោកពូ»

«Jake!»

«បាទ!ម៉ាក់?»

«ហឺយយ ហត់ចិត្តណាស់»

«អូនកុំតានតឹងពេកមើល ប្រយ័ត្នឆាប់ចាស់មុនអាយុ»លោកSimនិយាយញោះឲប្រពន្ធ។

«........😒»

«ឯងនឹងប្តីទើបមកពីឆ្ងាយទៅសម្រាកសិនទៅ ពេលអាហារថ្ងៃត្រង់មកដល់ចាំយើងឲក្មេងៗមកហៅ»លោកLee

«ចឹងក៏បានដែរ អូនចង់គេងបន្ទប់កូនJake»អ្នកស្រីSimនៅតែមិនអស់ចិត្តនឹងបន្ទប់របស់កូនប្រុសរបស់គាត់ទើបចង់ចូលទៅមើលឲច្បាស់។

«មិនបានទេម៉ាក!»Jakeក្រោកឈរស្រែកឃាត់ម្តាយតែអ្នកស្រីSimមិនខ្វល់ គាត់នៅតែបន្តដើរទៅបន្ទប់នាយតូច jakeក៏រត់ទៅតាមទាំងព្រលឹងនៅចុងសក់។

រឿង លង់ស្នេហ៍លេខាឡិឡក់Tempat cerita menjadi hidup. Temukan sekarang