2ខែបានកន្លងផុតទៅទំនាក់ទំនងរបស់Heejakeគ្មាននរណាម្នាក់បានដឹងឡើយ សូម្បីតែBoraព្រោះJakeកុហក់ថាHeeseung បដិសេធគេទើបBoraលែងពាក់ព័ន្ធ។ថ្ងៃនេះជាថ្ងៃDay offក្រុមហ៊ុនឈប់សម្រាកJakeបាននាំHeeseung មកជិះកង់លេងតាមសួនច្បារយ៉ាងសប្បាយ បន្ទាប់មកក៏ឈប់សម្រាកក្រោមដើមឈើធំមួយមានបឹងដ៏ធំសម្បូរទៅដោយសត្វចម្រុះ។
«ថ្ងៃនេះជាថ្ងៃឈានចូលខែរដូវផ្ការីក មើលចុះផ្កាដុះរីក រំសាយក្លិនក្រអូបច្រើនណាស់»Jake
«តើអូនចូលចិត្តពេលវេលាបែបនេះ ព្រោះអូននៅជាមួយបងមែនទេ?»heeseung
«តើបងត្រូវការបញ្ជាក់វារាល់ពេលដែលអូននៅជិតបង?អូនចូលចិត្តពេលវេលាបែបនេះណាស់»
«លេខាJake!បងក៏ចង់កំណត់ច្បាប់មួយដែរ»
«តើវាជាអ្វី?»
«គឺចូរជ្រើសរើសឈ្មោះសត្វសម្រាប់គ្នាទៅវិញទៅមក ហើយអូនមិនដែលហៅឈ្មោះបងពេញៗសូម្បីតែម្តងតាំងពីទាក់ទងគ្នាមក អូនតែងតែហៅបងថា ''ហេ៎ អ្នក នឹង បង''ឬមិនមែនអូនភ្លេចឈ្មោះបងទេ?»
«ហឹស!អូននេះហេ៎ភ្លេចឈ្មោះរបស់បង?»
«ចឹងហៅឈ្មោះរបស់បងឥឡូវនេះមក»
«វាជារឿងធំដុំដែរ?»
«ហឹមៗ»
«Heeseung !!»
«បងស្តាប់មិនសូវឮទេ សុំម្តងទៀត»
«Heeseung Lee Heeseung »Jakeហៅឈ្មោះនាយឮៗជាងមុន
«បងបានឮហើយ បងចង់កំណត់សម្លេងអូនជាសម្លេងរោទិ៍របស់បង»
«ឆឹស!!»
«តើអូនដឹងទេ ខ្លាឃ្មុំប៉ូលនឹងសត្វភេនឃ្វីនមិនអាចជួបមុខគ្នាបានទេ ហេតុនេះហើយបានជាពេលនេះគឺមិនគួរឲជឿសម្រាប់បង ថាពួកយើងអាចជួបគ្នា អាចស្រឡាញ់គ្នាបានចឹងទេ»ស្តាប់សម្តីនាយរៀបរាប់មកJakeគេញញឹមបិទមាត់មិនជិតឡើយ គេមិនដែលគិតថាHeeseung សម្តីផ្អែមដល់ម្លឹងនោះទេ។
«បងប្រៀបដូចជាសត្វក្តាន់ដែលតែងតែឃ្វៀលកូនឆ្កែមួយក្បាលចឹង ឃ្វៀលមិនឲរត់ទៅណារួច»Heeseung
«នេះជាឈ្មោះក្រៅរបស់អូននឹងបង?»Jake
«ហឹម!មែនហើយ»
KAMU SEDANG MEMBACA
រឿង លង់ស្នេហ៍លេខាឡិឡក់
Romansaសម្តីអាក្រក់តែទង្វើបង្ហាញពីក្តីស្រឡាញ់ ការព្រួយបារម្ភ ខ្វល់ខ្វាយ ការយកចិត្តទុកដាក់ Take careគ្រប់ពេលវេលា🫶
