ភាគ10: គេថើបខ្ញុំ?

450 46 5
                                        

ព្រឹកថ្ងៃថ្មី៚

Heeseung កំពុងរៀបចំខ្លួនដូចរាល់ដងដើម្បីទៅធ្វើការ តែរៀងចម្លែកបន្តិចគឺនាយបានដូរក្លិនទឹកអប់ ដែលទឹកអប់នេះគឺJakeជាអ្នករើសក្លិនឲកាលពីដើរផ្សារថ្ងៃមិញ។

«ចុះមកហើយ អង្គុយតុញាំបាយមក»លោកLee

«បាទ!»ដំបូងនាយចង់បដិសេធដែរ តែគេគិតថាវាមិនសូវសមទើបយល់ព្រមញាំបាយជាមួយគាត់។

«កូនដូរក្លិនទឹកអប់?»លោកleeហិតដឹងក្លិនខ្លួនរបស់កូនគាត់ ទើបសួរ ព្រោះថាHeeseung ជាមនុស្សម្នាក់ដែលមិនងាយប្តូរក្លិនទឹកអប់ឡើយ តែបើសិនជាគេដូរគឺមានន័យថានាយកំពុងតែសប្បាយ រំភើបនឹងរឿងអីមួយហើយ។

«អឺ.គឺដោយសារទឹកអប់របស់ខ្ញុំអស់ ទើបដូរក្លិនតែម្តងទៅ»

«តើប៉ាគួរតែជឿដែរទេ?កូនមានទាក់ទងនឹងនរណាមែនទេ?»

«អត់-អត់មានទេលោកប៉ា ខ្ញុំរវល់ការងារណាស់គ្មានពេលគិតរឿងចឹងៗឡើយ»

«ហឹសៗអត់ក៏អត់ទៅចឹង ញាំបន្តទៅ»គាត់ដឹងថានាយមាត់រឹងទើបខ្ជិលសួរដេញដោល។

បន្ទាប់ពីញាំបាយរួច នាយក្រាស់ក៏មកក្រៅផ្ទះអើតសម្លឹងមើលផ្ទះនាយតូច ឃើញថាស្ងាត់ឲឈឹងតែម្តងហើយ។

«ភ្ញាក់ពីគេងហើយឬនៅ?»នាយអើតមើលតាមកញ្ចក់តែមិនឃើញអី ទើបសម្រេចចិត្តទៅចាក់សោរទ្វាក្រោយចូលទៅខាងក្នុង។

«Jake ភ្ញាក់ពីគេឬនៅ?»heeseungគោះទ្វាបន្ទប់គេងគេតិចៗ។

ក្រាក៚

«មករកអ្នកណា?»Jakeស្ថិតក្នុងសភាពគេងមិនទាន់អស់ងងុយ សក់រញ៉េរញ៉ៃ ភ្នែកបិទមិនខ្ចីបើក ស្លៀកពាក់ឈុតគេយប់រូបតុកត្តា ធ្វើឲនាយក្រាស់ឃើញក៏សើចចេញមក។

«នៅគេងដល់ណា ដល់ម៉ោងទៅធ្វើការហើយណា ជាលេខាម៉ាកអីហ្នឹង?»

«លោកប្រធាន!គឺ ខ្ញុំងងុយទៅធ្វើការមិនកើតទេសុំច្បាប់មួយព្រឹក»ពេលដឹងថាគឺជានាយ Jakeក៏ដើរទៅលើពូកដាក់ខ្លួនគេងវិញបាត់មាត់ឈឹងតែម្តង។

«អេ៎!គេងលក់ហើយ ចំជាស្ពឹកមែន»នាយដាក់ខ្លួនគេងក្បែរនាយតូច លួចសម្លឹងមើលផ្ទៃមុខតូចក្រឡង់របស់នាយតូច មើលមិនអស់ចិត្តនៅយកដៃទៅស្ទាបចុងច្រមុះស្រួចរបស់នាយតូចទៀត ខូចណាស់។

រឿង លង់ស្នេហ៍លេខាឡិឡក់Tempat cerita menjadi hidup. Temukan sekarang