ភាគ8: សុំប្រាក់ឈ្នួល

410 46 1
                                        

មួយសន្ទុះក្រោយមក

«នេះការហ្វេសម្រាប់លោកប្រធានមុខងាប់»ដាក់កែវកាហ្វេលើតុធ្វើការឆ្លៀតដៀលនាយទៀត។

«អរគុណលេខាឡិឡក់ ឡប់ៗ»មិនឲចាញ់ចិត្តនាយក៏បកសម្តីទៅវិញ។

«ហិហិ មិនអីទេលោកប្រធានគ្មានញាតិ វាជារឿងតិចតួច»

«ចឹងលេខាកំពូលបញ្ហាអាចទៅធ្វើការវិញបាន»

«ហឹស....»Jakeពេបមាត់ខឹងដែលនិយាយមិនឈ្នះនាយក៏លែងតបតដើរទៅតុធ្វើការបន្តវិញ ។

«ខឹងហើយ?ហឹស និយាយចាញ់គេក៏ខឹងងរកន្ទុយចឹងហេ៎»

«ប្រុសសម្អុយហ៊ានថាខ្ញុំជាមេបញ្ហាផង មើលត្រង់ណាថាជាមេបញ្ហា គេគើងគួរឲស្រឡាញ់នៀក»

«Jakeចប់ម៉ោងការងារទៅញាំបាយជាមួយបងទេ?»Juhaយកឯកសារឲនាយតូចក៏ឆ្លៀតសួរ។

«ប្រហែលជាមិនបានទេបង ព្រោះចប់ការងារត្រូវទៅជាមួយលោកប្រធាន»

«ទៅមានការអីមែនទេ?»

«មិនដឹងទេ គាត់មិនប្រាប់ចាំថ្ងៃស្អែកចុះបង»

«Okay ចឹងក៏បាន បងទៅវិញហើយ»

«បាទ»

ទ្រនិចនាឡិកាបានលោតទៅមុខរហូតដល់ម៉ោង11 គ្រប់បុគ្គលិកបាននាំគ្នាទៅញាំបាយ ឯHeejake កំពុងជិះឡានទៅណាក៏មិនដឹងព្រោះHeeseung មិនប្រាប់។

«តើយើងទៅណា ខ្ញុំសួរជាលើកទី19ហើយ»

«ចុះយើងប្រាប់ហើយតើថាគង់តែដឹងទេ មិនបាច់សួរ»

«តែខ្ញុំចង់សួរ ចង់ដឹងចម្លើយ»

«តែយើងអត់ចង់ប្រាប់ ហើយក៏គ្មានចម្លើយដែរ»

«អត់ក៏អត់ទៅ»

«អ្នកប្រុសមកដល់កន្លែងកំណត់ហើយ»អ្នកបើកឡាន

«ហឹម!ឆាប់ចុះមកនៅអង្គុយដល់ណាទៀត?»នាយចុះពីលើឡានតែនាយតូចនៅមិនព្រមចុះមកទៀត។

«មេឃធ្លាក់ព្រិលហើយ ខ្ញុំមិនចង់ឈឺទេ»ទឹកមុខប្រែមកជាកំសត់ភ្លាមៗ។

«ចុះថ្ងៃនោះមិចក៏ត្រូវព្រិលកើត?»

«លោកចង់ឲខ្ញុំឈឺណាស់មែនទេ ព្រិលថ្ងៃនោះធ្លាក់មកតិចៗ តែមើលឥឡូចចុះធ្លាក់ឡើងសរប្បុស»

រឿង លង់ស្នេហ៍លេខាឡិឡក់Where stories live. Discover now