ភាគ11: ពិតជាចង់ណាត់ជួបជាមួយគេមែន?

414 52 6
                                        

ម៉ោងចេញពីធ្វើការ៚

«ឯណាJake គេទៅណាហើយ?»Heeseungដែលទើបតែមកពីនិយាយការងារជាមួយមិត្តរបស់គេនៅបន្ទប់ប្រជុំ ពេលចេញមកបន្ទប់ធ្វើការរបស់គេវិញក៏បាត់នាយតូចទើបដើរទៅសួរBora។

«អឺ...គឺ»Boraទាក់ទើមិនហ៊ានប្រាប់ដោយសារតែJakeបានហាមគេមិនឲប្រាប់ថាគេទៅណាឡើយ។

«តើប្រាក់ខែ ខែនេះគួរបើកដែរឬទេ?»

«បើកៗ គឺJakeទៅណាត់ជួបបាត់ហើយ»វាមិនមែនជាការណាត់ជួបអីទេគ្រាន់តែជួបបែបធម្មតា តែBoraនាងភ័យពេកទើបនិយាយបែបនេះទៅ ណាមួយបងនាងគឺចង់ណាត់ជួបជាមួយJakeពិតមែន។

«ណាត់ជួប?ជាមួយអ្នកណា?»នាយចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នា។

«នៅហាងអាហារក្បែរក្រុមហ៊ុន ណាត់ជាមួយបងប្រុសរបស់ខ្ញុំ»

«ជាមេដណ្តើកមែនទេ?»

«ចា៎!!»

«ជាមេដណ្តើកដើរចាប់គូឲគេ ចុះខ្លួនឯងមានគូឬនៅ?»ចុកចាប់🥲

«នៅទេ»

«បើនៅ ចឹងឈប់ដើរចាប់គូឲគេទៀតបើខ្លួនគ្មានផងនោះ យកការងារពីJakeពាក់កណ្តាលទៅធ្វើទៅ ហាមប្រកែកវាជាការដាក់ទោស»នាយនិយាយចប់ក៏ដើរទៅយកអាវធំរួចចាក់ចេញទៅរកនាយតូចបាត់ទៅ។

«អេ៎ អបអរផងណា»មិត្តរួមក្រុម

«ពួកឯងនេះឃើញយើងកំពុងលង់ទឹកហើយមិនជួយទេអី?»

«មិនជួយទេ ព្រោះឯងចេះហែលទឹកតើ»

«ពួកឯងជាមិត្តគ្មានចិត្ត»

«ដល់ម៉ោងចេញពីធ្វើការហើយ តោះទៅផ្ទះ Boraកុំភ្លេចការងារដែលលោកប្រធានដាក់ឲធ្វើណា ពួកយើងទៅមុនហើយ»

«ហឹស!ជួយគេបែរមកវេទនាខ្លួនឯងទៅវិញ មិនអីទេការងារប៉ុណ្ណឹងBoraអាចធ្វើបាន តែពេលនេះសុំទៅមើលស្នេហាត្រីកោណសិន ហិហិ»

ក្នុងហាង៚

«នេះញាំសិនទៅ» Joonយកមីស៊ុបមួយចានឲនាយតូចដែលកំពុងអង្គុយ។

«អរគុណ!»

«យ៉ាងមិចដែរឆ្ងាញ់ទេ?»នាយអង្គុយទល់មុខនាយតូច

«អឹម!ឆ្ងាញ់ណាស់ លោកពូកែណាស់ តែថាលោកជាកូនអ្នកមានចឹងហេតុអីនៅមកបើកហាងអាហារតាមផ្លូវចឹងធ្វើអី?»

រឿង លង់ស្នេហ៍លេខាឡិឡក់Tempat cerita menjadi hidup. Temukan sekarang