ភាគ1:ឯងជេរយើងទៀតហើយ?

1.2K 104 4
                                        

ជីវិតខ្ញុំជាអ្នកធ្វើការឲគេវាមិនស្រួលនោះទេ ធ្វើការយឺតមេស្តីឲ ធ្វើការលឿនក៏មិនសរសើរ មួយថ្ងៃៗគិតតែពីប្រើៗអាងតែខ្លួនជាចៅហ្វាយ ពេលខ្លះខ្ញុំធ្វើការរួចរាល់មុនម៉ោងក៏មិនឲសម្រាកនៅឆ្លៀតបន្ថែកការងារឲធ្វើទៀត តើគ្រប់គ្នាគិតថាសមអត់? ដោយសារតែក្រុមហ៊ុននេះល្បីនឹងបានប្រាក់ខែច្រើនទេទើបស៊ូទ្រាំជាមួយចៅហ្វាយកំពូលអំនួត ឆ្កួតនឹងការប្រើកូនចៅ។

ចង់ដឹងមែនទេថាខ្ញុំកំពុងតែនិយាយពីអ្នកណា ហឹម!ម្នាក់នោះគឺជាចៅហ្វាយរបស់ខ្ញុំឈ្មោះថា Lee Heeseung ជាកូនលោកLeeដែលមានជាងគេនៅក្នុងប្រទេស រៀនចប់ពីបារាំង ទទួលបានប័ណ្ណសរសើរពីសាលារាល់ឆ្នាំ។ប៉ុន្តែចរិករៀងពិបាកនិយាយបន្តិចហើយ ចរិកកំពូលអួត ឆ្មើងឆ្មៃលេខមួយ គង់មានថ្ងៃណាមួយ Sim Jaeyunដូចជាខ្ញុំប្រដៅចេញម្តងទេ ហាសហា....

«Jake-jakeតើឯងកើតអីបានជាសើចឮៗនៅក្នុងម៉ោងប្រជុំបែបនេះ?»មិត្តរួមការងារបានទះស្មានាយតូចឲដឹងខ្លួនព្រោះJakeបានរំខានការប្រជុំ។

«ហា៎ មានរឿងអីមែនទេ?»នាយតូចបើកភ្នែកទាំងឆ្ងល់

«ឯងសើចធ្វើអីនេះលោកប្រធានកុំពុងម៉ួម៉ៅរឿងឯងធ្វើឲរហែកឯកសារដែលត្រូវសហការជាមួយក្រុមហ៊ុនក្រៅប្រទេសណា»

«ថាមិច?»Jakeបើកភ្នែកធំៗទាំងភ័យ

«លេខាYunតើនៅសើចចេញទៀតមែនទេ?កំហុសដែលបានសាងមិនគិតចង់ដោះស្រាយទេឬ?»អ្នកដែលជាចៅហ្វាយនិយាយចោទសួរទាំងមុខមាំ ហាក់ខឹងនឹងទង្វើរអាឡិអាឡក់របស់Jake។

«បាទ!ខ្ញុំ-»

«បញ្ហានេះលេខាជាអ្នកធ្វើចឹងសូមដោះស្រាយដោយខ្លួនឯងធ្វើយ៉ាងណាត្រូវតែទាក់ទងភ្ញៀវដែលបានលុបកិច្ចសន្យាឲមកបន្តកិច្ចសន្យាវិញ»

«អឺ!ប៉ុន្តែចៅហ្វាយ-»

«ខ្ញុំទុកពេលឲរយៈពេល3ថ្ងៃបើមិនដូច្នេះត្រៀមរើរបស់របរចាកចេញពីក្រុមហ៊ុន HaJe Group ទៅ បញ្ចប់ការប្រជុំ»សម្តីរបស់នាយនិយាយម៉ាត់ៗមិនអាក់ធ្វើឲកូនចៅគ្រប់គ្នាខ្លាចរអាជាខ្លាំងចំណែកJakeឃើញថាHeeseungដើរចាកចេញទៅគេក៏រត់ទៅតាមដើម្បីនិយាយគ្នាឲបានច្បាស់លាស់។

រឿង លង់ស្នេហ៍លេខាឡិឡក់Where stories live. Discover now