ភាគ6: ហឹកៗ សុំទោសខ្ញុំសិនមក

484 56 2
                                        

ពេលល្ងាច៚

«Jake ហា៎ ពេលចេញពីធ្វើការតើមានរវល់ដែរទេ?»Juha

«អូរ៎ អត់រវល់ទេបងមានការអីមែនទេ?»

«គឺបងមានរឿងចង់ពឹងបន្តិច តែរៀងខ្លាចចិត្ត»

«មិនអីទេ និយាយមកបើខ្ញុំអាចជួយបានខ្ញុំនឹងជួយ»

«ហឹម!រឿងនេះគឺវាបែបនេះ ប៉ារបស់បងបានណាត់ប្រុសម្នាក់ឲបង គេជាកូនអ្នកមាន មានការងារត្រឹមត្រូវតែបងមានសង្សាររួចហើយ បងមិនចង់ធ្វើការណាត់ជួបទេ បងចង់ពឹងJakeឲទៅជំនួសបង»

«ហាស៎?ណាត់ជួប?តែខ្ញុំជាប្រុសហ្នឹង?»Jakeច្រឡំមាត់ស្រែកធ្វើឲHeeseung ដែលកំពុងដើរកាត់តុធ្វើការ គេក៏ឮពាក្យនេះ។

«មិនអីទេគេមិនមិនដឹងឡើយ តើព្រមទេ បងមិនអាចធ្វើអីបានទេ»Juhaធ្វើមុខSad

«អឺ....គឺ-»

«មិនអីទេបងអាចទៅពឹងអ្នកផ្សេងក៏បាន បើJakeមិនសប្បាយចិត្តបងក៏មិនបង្ខំ»

«បងJu ខ្ញុំព្រមក៏បានដែរតើណាត់ជួបនៅម៉ោងប៉ុន្មាន?»

«ម៉ោង5:35គេណាត់ញាំអាហារពេលល្ងាច នៅហាងអាហារអឺរ៉ុប នេះជានាមប័ណ្ណហាង បើមាមបញ្ហាអីCallមកបងណា»

«បាទ!បង»

«មានការណាត់ជួបមែនទេ?ម៉ោង5:35 យើងត្រូវតែស្គាល់មុខប្រុសម្នាក់នោះឲបាន»Heeseung និយាយទាំងច្របាច់កែវទឹកចង់បែកទៅហើយ។

ពេលវាលាដើរលឿនណាស់ ភ្លេចៗខ្លួនដល់ម៉ោងចេញពីធ្វើការបាត់ នាយតូចមើលនាឡិការលើដៃរួចប្រមូលឯកសារដែលធ្វើមិនទាន់ហើយដាក់ចូលកាតាមទុកធ្វើនៅផ្ទះបន្ថែម ។ ដើរមកដល់មុខជណ្តើរយន្តស្រាប់តែទ្វាបើកមិនចេញគេចុចយ៉ាងណាក៏មិនចេញ ក៏សម្រេចចិត្តចុះតាមជណ្តើរជើងវិញព្រោះគេមិនអាចទៅខកការណាត់បានទេទោះគេទៅជំនួសក៏ដោយ។

«ប្រញាប់ដល់ម្លឹង?»នាយក្រាស់មើលសកម្មភាពនាយតូចរួចរអ៊ូក្នុងចិត្ត។

នៅតាមផ្លូវនាយតូចJakeមិនបានផ្លាស់ប្តូរសម្លៀកបំពាក់ទេព្រោះម៉ោងវាគៀកពេក ទើបបាច់ទឹកអប់ជំនួសវិញ តែសម្រស់គេនៅតែឆ្វង់ លេចធ្លោដដែល។

រឿង លង់ស្នេហ៍លេខាឡិឡក់Where stories live. Discover now