ភាគ11: ពិតជាចង់ណាត់ជួបជាមួយគេមែន?

Start from the beginning
                                        

«ខ្ញុំមិនចូលចិត្តធ្វើការងារក្រុមហ៊ុនទេ ស្តាប់មើលទៅវារៀងកប្លែងតែវាជាការពិតខ្ញុំចូលចិត្តធ្វើម្ហូប ទើបសម្រេចបំណងឲខ្លួនឯង»

«ចុះBoraមិចនាងមកធ្វើការងារនៅHaJe Group ទៅវិញ?»

«តាមពិតទៅខ្ញុំនឹងBoraជាបងប្អូននឹងគ្នាតែម្តាយផ្ទៃខុសគ្នា នាងត្រូវលោកប៉ាបង្ខំឲរៀបការតែនាងបដិសេធ ទើបរើចេញពីផ្ទះរស់នៅឯករាជ្យ។

«ស្តាប់មើលទៅ លោកប៉ារបស់លោកចូលចិត្តបង្ខំឲកូនធ្វើតាមគាត់ណាស់»

«វាបែបហ្នឹងហើយ មិនមែនខ្ញុំនឹងBoraមិនគោរពស្រឡាញ់គាត់ទេ តែពួកយើងធំៗអស់ហើយមិនអាចចេះតែធ្វើតាមការចង់បានរបស់គាត់ឡើយ មនុស្សម្នាក់ៗតែងមានគោលដៅនឹងបំណងប្រាថ្នាខុសៗគ្នា»

«លោកនិយាយត្រូវ ខ្ញុំចូលធ្វើការក៏ដោយសារប៉ាដែរ តែវាជាការងារដែលខ្ញុំស្រឡាញ់ដូចគ្នា បើខ្ញុំបដិសេធគាត់ក៏មិនបង្ខំដែរ»

«Jakeសំណាងជាងខ្ញុំ»

«ហិហិ មិនហ៊ានទទួលទេ និយាយចឹងលោកថាមានរឿងសំខាន់និយាយប្រាប់ខ្ញុំនោះ ប្រាប់ឥឡូវមកព្រោះថាខ្ញុំក៏ជាប់រវល់ដែរមិនអាចនៅយូរបានទេ»

«ខ្ញុំចេះតែមិនហ៊ាន ចង់ប្រាប់តែមិនក្លាហាន»

«អីយ៉ា!ចាត់ទុកថាខ្ញុំជាមិត្តរបស់លោកទៅកុំភ័យអី និយាយមក»មិត្ត?គ្រាន់តែឮថាមិត្តភ្លាមJoonស្រងាកចិត្តស្តូកតែម្តង។

«គឺថា.......»

«Jake!!!»សម្លេងហៅកាត់ការនិយាយរបស់Joon បានបន្លឺឡើងក្រោយខ្នងរបស់នាយតូច ។

«លោក?»JakeងាកទៅឃើញថាHeeseung កំពុងអង្គុយតុក្រោយខ្នងគេ ។

«មកនេះមក!»នាយបក់ដៃហៅនាយតូចឲមកអង្គុយតុជាមួយខ្លួន Jakeក៏ព្រមទៅ។

«មកពីកាល?»អង្គុយទល់មុខគ្នា

«សំខាន់ដែរ?»

«ឆ្លើយមក កុំតាប៉ែ»

«អេ៎ សម្តីចឹងទៀតហើយក្រែងថាពួកយើងត្រូវគ្នាហើយតើ?»

«វាជ្រុលមាត់ ចឹងឆាប់ឆ្លើយមកថាមកទីនេះបានយ៉ាងមិច?»

«គឺជិះឡានមក នោះឡាននៅខាងក្រៅ»

រឿង លង់ស្នេហ៍លេខាឡិឡក់Where stories live. Discover now