ភាគ7: ចង់ញាំRamyeonទៀតទេ?

Start from the beginning
                                        

«ឈប់ស្រែក ជាយើង គ្មានចោរមកពីណាទេ»

«ហឹម !ជាលោកទេឬ ស្មានតែជាចោរតើភ័យសឹងស្លាប់»

«ព្រលឹងខ្សោយម្លេះ ងាកភ័យ ងាកយំ»

«រឿងខ្ញុំ ប្រុសសម្អុយឯងកុំចេះដឹង និយាយចឹងមកផ្ទះខ្ញុំមានការអីទាំងយប់បែបនេះ មានទាំងកន្រ្តកផងអីផង?»

«មកធ្វើតាមសន្យា»

«ហា៎?សន្យាអី?»

«នេះ ជាមីRamyeonប៉ុណ្ណឹងដឹងនៅ?»ខ្ជិលពន្យល់ក៏ទាញកន្រ្តកឲមើលតែម្តងទៅ។

«និយាយមែន?»

«យើងគោរពពាក្យសច្ចៈណាស់»នាយដើរទៅតុក្នុងចង្រ្កានបាយរៀបចំមីដើម្បីធ្វើ។

«លោកចេះធ្វើដែរ ?»

«មើលងាយយើង?»

«មិនចង់ទេតែតាមធម្មតាលោកមិនដែលចូលចង្រ្កានផង»

«ដឹងពីយើងច្រើនម្លេះ មានជួលជនបង្កប់ក្នុងផ្ទះយើងមែនទេ?»

«ឆ្កួត!ខ្ញុំគ្មានពេលធ្វើរឿងចឹងៗទេ គឺលោកអ៊ុំជាអ្នកប្រាប់ ហើយណាមួយចរិកខ្មើតដូចជាលោកចឹងធ្វើការងារចឹងវាដូចជាមិនគួរ»

«ទៅណាទៅៗកុំមកនិយាយរំខានការធ្វើមីរបស់យើង និយាយដូចរុយចឹងមិនចេះស្ងាត់សោះ»

«ខ្ញុំជាមនុស្សExtrovert មិនមែនIntrovert ដូចលោកឯណា មិននៅក៏បានពេលធ្វើឆ្អិនហៅផង»មុននឹងទៅឆ្លៀតវាយដើមដៃនាយមួយដៃទៀត និយាយទៅច្រឡឺម ឡិឡក់តែម្តងហើយ។

«ហឹស!ចរិកឡប់ៗចឹងតើបានជាម៉ាក់ប៉ាទុកចោលឲនៅម្នាក់ឯង»នាយសើចដើមក ហួសចិត្តនឹងចរិកនាយតូច។

មួយសន្ទុះក្រោយមកមីRamyeonក៏បានចម្អិនរួចរាល់ ក្លិនឈ្ងុយនៃមីបានជះសាយភាយពេញផ្ទះតែម្តងហើយ។

«រួចរាល់ហើយ មកញាំមក»នាយស្រែកហៅJake នាយតូចឮក៏រត់មកត្រុយចង់លឿនជាងគ្រាប់បែកទៀត។

«Wow ឈ្ងុយម្លេះឡើងទំនងតែម៉ងហើយនៀក»ដាក់ខ្លួនអង្គុយតុក្បែរនាយដៃកាន់ចង្កឹះនឹងកូនចានត្រៀមញាំ។

«ឆាប់ញាំទៅ និយាយឡើងខ្ទៀតទឹកមាត់ចូលមីហើយ»

«គ្មានទេ លោកកុំចេះតែថានោះ »

រឿង លង់ស្នេហ៍លេខាឡិឡក់Where stories live. Discover now